ភ្នំពេញ៖ ប្រធាននាយកដ្ឋាន ធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញ ទទួលខេត្តកណ្តាល និងក្រុមការងារបច្ចេកទេសនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ បានចុះជួយធ្វើការទប់ស្ទាក់ ទឹកជាបន្ទាន់ តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ដែលទឹកហូរពីលើខ្នងទំនប់ មានប្រវែង ២០០ ម៉ែត្រ ទំហំខ្នងទំនប់ ៥ ម៉ែត្រ ដែលជាចំណុចទំនាប...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន រំលឹកពីដំណើរដើមចម ដែលនាំឲ្យមានការកំណត់ អាណត្តិប្រធានាធិបតីអាមេរិក ដើម្បីដាស់តឿន ដល់អ្នកចូលចិត្តធ្វើភ្លេចប្រវត្តិសាស្ត្រ ឬថាតាមគេដោយ អត់មើលប្រវត្តិសាស្រ្ត។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានសរសេរថា”ចង់និយាយរឿងមួយ ដើម្បីរំលឹកអ្នកចូលចិត្តធ្វើភ្លេចប្រវត្តិសាស្ត្រ ឬ ថាតាមគេដោយអត់មើលប្រវត្តិសាស្រ្ត ។អ្នកផងច្រើនលើកពីអាណត្តិថ្នាក់ដឹកនាំប្រទេស ដោយយកឧទាហរណ៍ពីសហរដ្ឋអាមេរិក ។ តាមពិតសហរដ្ឋអាមេរិកទើបតែកំណត់អាណត្តិប្រធានាធិបតីក្នុងសម័យលោក Franklin D. Roosevelt ប្រធានាធិបតីទី ៣២ នេះទេ ។ ហើយក៏មិនមែនក្នុងស្មារតីប្រជាធិបតេយ្យអីនោះដែរ ។ ការកំណត់អាណត្តិប្រធានាធិបតីនៅពេលនោះ គឺមកពីលោក Roosevelt មានប្រជាប្រិយភាពខ្លាំងធ្វើអោយលោកឈ្នះឆ្នោតជាប់ជាប្រធានាធិបតីដល់ទៅ ៤ អាណត្តិ ដែលធ្វើអោយគណបក្សសាធារណរដ្ឋក្តៅក្រហាយហើយក៏បានកើតគំនិតកំណត់អាណត្តិប្រធានាធិបតីនេះទៅ ។ នេះជារឿងពិត”៕
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បាន ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែន ទប់ស្កាត់ពលករលួចឆ្លងដែនជាពិសេស បានចាត់តាំងកម្លាំងចុះស៊ើបអង្កេត ស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ច ជំនាញចាត់ការតាមផ្លូវច្បាប់។ ជាក់ស្តែង នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នៅចំណុច ភូមិប្រសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានពលករខ្មែរ ចំនួន ១០នាក់ ស្រី ចំនួន ២នាក់ ដែលបម្រុងលួចឆ្លងដែនចូលប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក អនុសេនីយ៍ឯក ហេង វ៉ា មេក្រុមគោលដៅ ខណៈលោកដឹកនាំល្បាតក៏បានជួបនឹងពលករ ក៏ឃាត់ខ្លួនបានតែម្តង។ សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន លោក មេក្រុមគោលដៅបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបាន ប្រគល់ពួកគាត់អោយទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយឆ្មារ ដើម្បីសាកសួរនិងបញ្ជូនទៅធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕
តើ កាសែត The Guardian រៀបចំបំផ្លាញខ្មែរ? មុនដំបូងត្រូវស្គាល់ប្រភពកំណើត កាសែត នេះសិន។ កាសែតនេះមានប្រភពនៅអង់គ្លេស។អង់គ្លេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ហើយក៏ជាអតីតម្ចាស់អាណានិគម នៅហុងកុង។ បច្ចុប្បន្នប្រឆាំងចិនចំមុខ និង ពីក្រោយប្រឆាំង សម្ព័ន្ធមិត្តរបស់ចិន។ តាមកំទេចផែនការប្រ៊ុី របស់ចិនដែលជាក្បាលម៉ាសុីន។ លើកមុនកាសែតនេះ បានចុះផ្សាយអត្ថបទវាយប្រហារមន្ត្រីខ្មែរ មានសញ្ជាតិ Cyprus ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង...