ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បាននាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាអាយុ ១០០ឆ្នាំ ឡើង ដែលស្ម័គ្រចិត្ត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៧២នាក់ទៀត តាមលទ្ធផលតេស្ត(PCR) ជាសះស្បើយចំនួន៤៩៤នាក់ និងស្លាប់ចំនួន១៥នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៤៧នាក់ និងអ្នកដំណើរពីបរទេសចំនួន២៥នាក់។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១១៥ ៦០៧នាក់ អ្នកជាសះស្បើយចំនួន១០៩ ២៩៦នាក់ និងអ្នកស្លាប់ចំនួន២ ៥៥៩នាក់ ៕
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានកោតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងខ្លាំង លើការអនុវត្តការងារល្អ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើឲ្យភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រា លើអចលនទ្រព្យផងដែរ...
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា ការិយាល័យ US Department of Agriculture នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសកម្ពុជា តាមរយៈបណ្តុះបណ្តាធនធានមនុស្ស។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ១.២៦១នាក់ ក្នុងរយៈពេល១ថ្ងៃ នាំឲ្យកើនឡើងដល់ ៤.២២៩.៨១៣នាក់ ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ៤៧នាក់ ដល់១៤២.៧៦៣នាក់ ។ នេះបើយោងតាមក្រសួងសុខាភិបាល ។ យោងតាមក្រសួងបានឱ្យដឹងថា មនុស្សចំនួន ២.១៣០នាក់ទៀត ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា អត្រានៃការជាសះស្បើយ ពីជំងឺកូវីដ-១៩ នៅឥណ្ឌា គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់ ៩៨.០៤ភាគរយ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា “រហូតមកដល់ពេលនេះអ្នកជំងឺ ៣៣.៣២០.០៥៧នាក់ បានជាសះស្បើយ” ។ “អត្រាកំណើនជាតិឥឡូវនេះគឺ ៩៨.០៤ភាគរយ”...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសថា ខ្លួនកំពុងបង្កើនមហិច្ឆតា ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន រួមទាំងកម្ពុជាក្នុងទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «ការប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី...
បរទេស៖ សាលាក្រុងប៉ាតាយ៉ា ប្រទេសថៃ បានរៀបចំផែនការព្រឹត្តិការណ៍ធំ ៗ ចំនួន ៥ ដើម្បីជំរុញវិស័យទេសចរណ៍ បន្ទាប់ពីភ្ញៀវទេសចរដែល ទទួលថ្នាំបង្ការពេញលេញមក ពីប្រទេសដែលមានហានិភ័យទាប ចាប់ផ្តើមចូលមកក្នុង ព្រះរាជាណាចក្រមួយនេះ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថៃ្ងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខរបស់បុរសជាប់ចោទ ម្នាក់ ជាអតីតអ្នកកាសែត និង គូកន ជាប់ពាក់ព័ន្ធនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនូវក្នុង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៨។ តុលាការកំពូលបានសម្រេច...
ភ្នំពេញ ៖ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកប្រទេសឡើងវិញ នាពេលខាងមុខ លោកបណ្ឌិត សេង សារី អ្នកសា្រវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍសង្គម បានលើកសរសើរពីកម្ពុជាថា ដោយសារស្នាមញញឹម និងភាពរួសរាយរបស់ប្រជាពលរដ្ឋបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមហាអំណាចទន់ដែលអាចផ្តល់ប្រយោជន៍ ដ៏មហាសាលសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ ក្រោយចប់កូវីដ-១៩ ។ លោកបណ្ឌិតបានលើកឡើងក្នុងហ្វេសប៊ុកនាថ្ងៃ១៣ តុលាថា “ស្នាមញញឹម និងភាពរួសរាយរាក់ទាក់ របស់ពលរដ្ឋ...