បឺលីន ៖ អ្នកជីវវិទូជនជាតិអាល្លឺម៉ង់ និងជាពេទ្យសត្វលោក Fabian Leendertz បានប្រាប់កាសែត អាល្លឺម៉ង់ Welt ក្នុងបទសម្ភាសន៍មួយថា ប្រភពដើម នៃមេរោគកូរ៉ូណា ចេញពីមន្ទីរពិសោធន៍ គឺមិនទំនងនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក Leendertz បានឲ្យដឹងដោយដកស្រង់សម្តីថា“ មានឱកាសច្រើនណាស់នៅពេល...
ភ្នំពេញ៖គណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានប្រារព្វព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប៩ឆ្នាំ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ព្រះរាជពិធីបុណ្យ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្រោមព្រះអធិបតីភាព...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍ថា ប្រជារាស្រ្តទូទាំងប្រទេស សូមសម្តែង នូវការគោរពដឹងគុណ ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
បរទេស ៖ ក្រុមរដ្ឋមន្ត្រីការបរទេស នៃសមាគមអាស៊ាន នឹងជួបពិភាក្សាគ្នា នៅថ្ងៃសុក្រ ស្តីពីជំនួបកំពូលមេដឹកនាំ ក្នុងតំបន់ នាពេលខាងមុខនេះ ដោយនឹងលើកឡើង ពិភាក្សាពីភាពអាច ដកមេដឹកនាំយោធាមីយ៉ានម៉ា លោក Min Aung Hlaing ។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ឲ្យដឹងថា គិតចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសចាក់ ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១០កុម្ភៈ មកដល់ថ្ងៃទី១៤ តុលា ក្រុមគ្រូពេទ្យបានចា ក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ចំពោះមនុស្សចាស់ បានជិត១០០ភាគរយ និងចាក់ជូនកុមារបាន ជាង៩០ភាគរយ ។ ក្រសួងសុខាភិបាល បានលើកឡើងថា កំណើនអត្រា ចាក់វ៉ាក់សាំងកូវីដ-១៩...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះគឺជាខួប៩ឆ្នាំ(១៥ តុលា ២០១២-១៥ តុលា ២០២១) នៃការយាងសោយទីវង្គត របស់ព្រះបរមរតនកោដ្ឋ ដែលប្រជានុរាស្រ្តខ្មែរ ទាំងមូល មានសេចក្តីរលឹកស្តោកស្តាយ ជាពន់ពេកចំពោះព្រះអង្គ ៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជា...
ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នៅថ្ងៃ១៥ តុលានេះ តាមរយៈលិខិតមួយច្បាប់ បានស្នើលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ពិន័យដល់ម្ចាស់រោងចក្រណា ដែលបិទបាំងចំនួនកម្មករ ដោយមិនព្រម ទិញឬចុះឈ្មោះពួកគេ នៅបេឡាសន្តិសុខសង្គម (បសស)។ ការស្នើនេះ ក្រោយពីលោក ហ្វា...
បរទេស៖ អគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម កម្ពស់១៣ជាន់ បានឆាបឆេះ នៅទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយយ៉ាងហោចណាស់មានមនុស្ស ២៥ នាក់បានស្លាប់ និង ៤៤ នាក់បានរងរបួស នៅក្នុងហេតុការណ៍ អគ្គិភ័យឆេះអគារនេះ ។ នេះបើយោងតាមការផ្សាយ របស់សារព័ត៌មាន Focus Taiwan ។...
វ៉ាស៊ីនតោន៖ ប្រភពព័ត៌មានពី CNN បានរាយការណ៍ឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក ប៊ីល គ្លីនតុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅរដ្ឋកាលីហ្វ័រញ៉ា ដោយសង្ស័យថា មានការឆ្លងមេរោគ ក្នុងឈាម។ សារព័ត៌មាន CNN បានចុះផ្សាយថា លោក គ្លីនតុន អាយុ ៧៥ ឆ្នាំកំពុងស្ថិតនៅ ក្នុងបន្ទប់ថែទាំបន្ទាន់ ដែលជាចម្បង...