ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រជាកសិករ លើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ប្រកបដោយភាពជឿនលឿន ផងដែរ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក លោក វេង សាខុន។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មបាភ្នំមានជ័យស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «សូមស្នើអង្គការ JICA ជួយផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រជាកសិករ លើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ប្រកបដោយភាពជឿនលឿន និងនវានុវត្តន៍ដែលកំពុងអនុវត្ត នៅក្នុងប្រទេសជប៉ុន ដើម្បីជាបទពិសោធន៍ក្នុងការបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ប្រកបដោយភាពវៃឆ្លាត នៅកម្ពុជា»។ បន្ថែមពីនេះ លោក ក៏បានស្នើសហគមន៍កសិកម្ម ខិតខំស្វែងរកក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាបន្ថែមទៀត ឲ្យបានច្រើនដើម្បីជួយតភ្ជាប់មុខជំនួញរវាងសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានា តាមរយៈយន្តការ នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីនាំដល់ស្ថានភាព ឈ្នះ-ឈ្នះ ទាំងសហគមន៍កសិកម្ម និងក្រុមហ៊ុន។ លោករដ្ឋមន្ដ្រី បានសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលមានអង្គការ JICA ក៏ដូចជាអង្គការផ្សេងៗទៀតជាសេនាធិការរួមទាំងវិស័យឯកជនពិតជានឹងបន្តនូវប្រពៃណីដ៏ល្អផូរផង់នេះតទៅទៀតដើម្បីរួមចំណែកបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលនៅជនបទព្រមទាំងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទៅ ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផលដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ កាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទជាពិសេស ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ស្ថានភាពកំពស់ទឹកនៅស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង បានថយចុះមកនៅត្រឹម១៣.៥៥ម៉ែត្រ គិតត្រឹមម៉ោង ១១:៣០នាទី ថ្ងៃនេះ (១៧-១០-២០២១) ។ សូមបង ប្អូនប្រជាពលរដ្ឋ និង សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងបន្តការប្រុងប្រយ័ត្ន!
កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសម៉ាឡេស៊ី រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ផ្សេងទៀតចំនួន៧.៥០៩នាក់គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២.៣៨៤.៥៤២នាក់ ។ ទិន្នន័យបានប្រកាសឲ្យដឹងនៅលើគេហទំព័រក្រសួងបានបង្ហាញថា ប្រមាណ១៦នាក់ក្នុងចំណោមករណីថ្មី គឺជាអ្នកនាំចូល ពីខាងក្រៅ ជាមួយគ្នានេះដែរ៧.៤៩៣នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ។ អ្នកស្លាប់ផ្សេងទៀតបន្ថែមទៀតចំនួន៨៨នាក់ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់២៧.៨៥៨នាក់ ។ អ្នកជំងឺប្រមាណ៩.៥៣១នាក់បានប្រកាសឲ្យដឹងបន្ទាប់ពីជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប និងចាកចេញពីមន្ទីរពេទ្យកើនឡើងដល់២.២៦១.២៨៩នាក់ ។ ក្នុងចំណោមអ្នកទាំងនោះចំនួន៩៥.៣៩៥នាក់ កំពុងសម្រាក ព្យាបាល ហើយ៦៩៤នាក់នៅតាមអង្គភាពថែទាំជំងឺ និង៣៤៤នាក់នៃអ្នកទាំងនត្រូវការឧបករណ៍ជំនួយសម្រាប់ដកដង្ហើម ៕
(ភ្នំពេញ) ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១៖ កាន់តែរំភើបរីករាយជាមួយ Samsung Galaxy ស៊េរី A…! អតិថិជន សាមសុង ទាំងអស់គ្រាន់តែទិញស្មាតហ្វូន សាមសុង ស៊េរី A ណាមួយ៖ Galaxy A03s, A72, A52...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន៣នាក់ បានបាត់បង់ជីវិត និង៧នាក់ផ្សេងទៀត បានរងរបួស បាក់ឆ្អឹង ជាមួយគ្នានេះដែរ ម្នាក់ទៀតនៅកប់ក្រោម គំនរបាក់បែក នៃអគារមួយ បន្ទាប់ពីមានគ្រោះរញ្ជួយដី កម្រិត៤,៨រ៉ិចទ័រ បង្កឲ្យខូចខាតផ្ទះជាច្រើនខ្នង នៅដែនកោះបាលី ដែលជាកោះរម្មនីយដ្ឋានមួយ របស់ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃសៅរ៍...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរក្នុងស្រុកបានរាយការណ៍ កាលពីសៅរ៍ថា ស្លាប់តិចបំផុត៦នាក់ និងម្នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីលិចនាវាមួយគ្រឿង នៅទន្លេ Paraguay River នៅភាគកណ្តាល-ខាងលិចនៃប្រទេសប្រេស៊ីល នៅរដ្ឋ Mato Grosso ។ ព្រឹត្តិការណ៍នេះ បានកើតឡើង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៥៨នាក់ទៀត តាមលទ្ធផលតេស្ត (PCR) ខណៈជាសះស្បើយ ចំនួន៤០៥នាក់ និងស្លាប់ចំនួន២១៤ក់។ ក្នុងនោះករណីឆ្លងសហគមន៍ ចំនួន២៣៤នាក់ និងអ្នកដំណើរពីបរទេស ចំនួន២៤នាក់។គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង សរុបចំនួន១១៦ ៦៦៥នាក់ អ្នកជាសះស្បើយចំនួន...
វ៉ាស៊ិនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាបញ្ហាពន្លឿននៃកិច្ចការងារ អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ ប្រទេសអ៊ីរ៉ង់នឹងក្លាយទៅជាហនិភ័យបំផុតសម្រាប់ សកលលោក។ ថ្លែងនៅក្នុងសន្និកាសែតមួយនៅក្នុងទីក្រុងវ៉ាស៊ិនតោន ពោលគឺមួយថ្ងៃបន្ទាប់ពីមានកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិកលោក Antony Blinken ព្រះអង្គម្ចាស់ bin Farhan បានអំពាវនាវឲ្យមានការផ្អាកជាបន្ទាន់ចំពោះសកម្មភាពល្មើសច្បាប់របស់អ៊ីរ៉ង់ក្នុងកិច្ចការងារអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន។ ក្នុងនោះផងដែររដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានស្នើសុំឲ្យមានការជួបពិភាក្សាគ្នាដោយផ្ទាល់វិញយ៉ាងប្រញាប់ប្រញ៉ាល់ផងដែររវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ព្រមទាំងបណ្តាលប្រទេសមហាអំណាច ដើម្បីអាចបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥...
ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះកម្ពស់ទឹកស្ទឹងសង្កែ នៅបន្តហក់ឡើងជាបន្តបន្ទាប់ បណ្ដាលឱ្យហៀរលិច តាមដងផ្លូវមួយចំនួន ក្នុងក្រុងបាត់ដំបង។ បើតាម រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ទឹកស្ទឹងសង្កែ មានកម្ពស់ ១៣.៩៥ ម៉ែត្រហើយ គិតត្រឹមព្រឹកនេះ។ បើតាមលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១៦...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុង ស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ ពលរដ្ឋចំនួន១០នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏អាក្រក់ដែលបង្កដោយទឹកជំនន់ និងគ្រោះបាក់ដី នៅរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។គ្រោះបាក់ដី និងទឹកជំនន់ បានកើតឡើងនៅក្នុងស្រុក Idukki និង Kottayam ។ កាសែតក្នុងស្រុកមួយឈ្មោះថា Hindustan...