បរទេស៖ ប្រធានចារកម្មរបស់សហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅក្នុងទីក្រុងសេអ៊ូល នៅដើមសប្ដាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សាសម្ងាត់ ស្តីពីកូរ៉េខាងជើង នៅក្នុងចំណោមបញ្ហាដទៃទៀត នេះបើតាមសេចក្តីរាយការណ៍ពីកាសែត យុនហាប់។ ប្រធានចារកម្មជាតិសហរដ្ឋអាមេរិក លោក Avril Haines នឹងជួបគ្នាជាមួយលោក Park Jie-won ប្រធានទីភ្នាក់ងារចារកម្មជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងលោក Hiroaki Takizawa...
ស្វាយរៀង៖ ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងពិភពលោកក៏ដូចជា នៅក្នុងប្រទេសកម្ពុជាក្តី ប៉ុន្តែដំណើរការវិនិយោគនៅតែបន្តយ៉ាងផុសផុល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការយកចិត្តទុកដាក់ខ្ពស់ ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹនាំក្រុងស្វាយរៀងនិងអាជ្ញាធរដែនដី ធ្វើឲ្យអ្នកវិនិយោគទុនជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តស្វាយរៀង។ លោកសរ សុដានីបានបានប្រាប់ដើមអម្ពិលថា រោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ ដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជៀនពុចាយសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កំពុងដំណើរការសាងសង់បានប្រមាណជាង...
បរទេស៖ អាជ្ញាធរតាលីបង់ បានប្តេជ្ញាបង្កើនសន្តិសុខ នៅបណ្ដាព្រះវិហារឥស្លាម ស៊ីអ៊ីត ស្របពេលដែលមនុស្ស រាប់រយនាក់ ប្រមូលផ្តុំជួបជុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីបញ្ចុះសពជនរងគ្រោះ ពីការវាយប្រហារ គ្រាប់បែកអត្តឃាត របស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយម ទៅលើអ្នកថ្វាយបង្គំព្រះ ថ្ងៃសុក្រ។ ក្រុមរដ្ឋឥស្លាមជ្រុលនិយម កាន់និយាយស៊ុននី បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ លើព្រះវិហារឥស្លាម Fatima ក្នុងខេត្ត...
បរទេស៖ មន្ត្រីការទូតកូរ៉េខាងត្បូងមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយថា រដ្ឋាភិបាលរុស្ស៊ី បានបង្ហាញនូវការគាំទ្រ សម្រាប់ការប្រកាសជាផ្លូវការបញ្ចប់សង្គ្រាមកូរ៉េ នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នានៅទីក្រុងមូស្គូ។ លោក Noh Kyu-duk ដែលជាប្រធានប្រេសិតនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងត្បូង បានជួបគ្នាជាមួយលោក Igor Morgulov អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពិភាក្សាគ្នាអំពីបញ្ហាសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១...
ម៉ូស្គូ៖ នាវាប្រឆាំងនាវាមុជទឹករបស់រុស្ស៊ីបានតាមដាននាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក និងរារាំងនាវាបរទេសនេះមិនឱ្យរំលោភលើដែនទឹករបស់រុស្ស៊ី នៅសមុទ្រជប៉ុន នៅថ្ងៃសុក្រនេះបើយោងតាមសេវាកម្មផ្សាយរបស់ក្រសួងការពារជាតិរុស្ស៊ី Zvezda បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ Zvezda បានរាយការណ៍ថា នាវាពិឃាត USS Chafee បានចូលទៅជិតដែនទឹករបស់ប្រទេសរុស្ស៊ី ហើយបានព្យាយាមឆ្លងកាត់ព្រំដែនរដ្ឋបន្ទាប់ពីប្រតិបត្តិការនៅសមុទ្រជប៉ុនអស់រយៈពេលជាច្រើនថ្ងៃ។ នាវាប្រឆាំងនាវាមុជទឹករបស់ប្រទេសរុស្ស៊ីឈ្មោះ Admiral Tributs បានតាមដាននាវាចម្បាំងបរទេសបានចេញការព្រមានមួយដោយជូនដំណឹងដល់នាវាពិឃាត អំពីការមិនអាចទទួលយកបាននៃសកម្មភាពបែបនេះ ហើយត្រូវបណ្តេញអ្នកឈ្លានពានចេញពីដែនទឹកនៅពេលដែលនាវាចម្បាំងអាមេរិក មិនបានផ្លាស់ប្តូរទិសដៅរបស់ខ្លួនតាមការព្រមាន។ នាវាពិឃាតរបស់អាមេរិកបានផ្លាស់ប្តូរទិសដៅហើយត្រលប់ក្រោយ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បន្ទាប់ពីអាមេរិក បើកការវាយប្រហារខ្មែរ នៅកំពង់ផែរាម ឥឡូវដល់វេនអូស្ត្រាលី មកអើតមើលម្តង បណ្តាក់គ្នាដូចខ្យង មកឃ្លាំមើលកម្ពុជា។ សូមរំលឹកថា ក្នុងអាណត្តិ អតីតប្រធានាធិបតី សហរដ្ឋអាមរិក លោក ដូ ណាត្រាំ...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនបានដេញនាវាពិឃាតរបស់ទ័ពជើងទឹកអាមេរិកមួយគ្រឿង មិនឲ្យបំពានចូលក្នុងដែនទឹករុស្ស៊ី ស្ថិតនៅជិតសមុទ្រជប៉ុន នៅក្នុងអំឡុងសហសមយុទ្ធយោធាមូស្គូនិងប៉េកាំង។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា នាវារុស្ស៊ី Admiral Tributs ដែលជាំនាវាប្រឆាំងនាវាមុជទឹកដ៏ធំបំផុតនៃកងនាវាប៉ាស៊ីហ្វិក បានរារាំងមិនឲ្យនាវាអាមេរិក USS Chafee ធ្វើដំណើរចូលក្នុងដែនទឹកគ្រប់គ្រងដោយរុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញនេះ។ នាវា USS...
បរទេស៖ ឧត្តមសេនីយ៍ម៉ារីនរបស់អាមេរិក លោក Frank McKenzie ប្រធានបញ្ជាការកណ្តាលអាមេរិក បានសារភាពកាលពីខែមុនថា សហរដ្ឋអាមេរិកបានបង្កើត « កំហុសដ៏ខ្លោចផ្សា» នៅពេលដែលខ្លួនបានបាញ់មីស៊ីល Hellfire ទៅលើរថយន្តតូយ៉ូតាពណ៌សដែលបើកបរដោយ លោក Zemeai Ahmadi នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យសមាជិកគ្រួសារលោក Ahmadi សរុប ១០...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបើកប្រទេសកម្ពុជា ឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល លើការដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» កម្ពុជាកំពុងសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំង លើសគោលដៅដែលបានគ្រោងទុក...
ភ្នំពេញ៖ ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា បានឱ្យដឹងថានាវាចម្បាំង HMAS Anzac នឹងមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ។ អូស្រ្តាលី រីករាយក្នុងការនាំយកសកម្មភាព ចូលរួមក្នុងតំបន់របស់ខ្លួន ដែលមានឈ្មោះថា សកម្មភាព ចូលរួមក្នុងតំបន់ របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 ត្រលប់មកអាស៊ីអាគ្នេយ៍ នៅឆ្នាំនេះ។...