ភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «ឈ្វេងយល់ពី កត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឲ្យថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ដោយមានការអញ្ជើញ ចូលរួមពីវាគ្មិនកិត្តិយស លោកស្រី មឹន មាណវី រដ្ឋលេខាធិការ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេលខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចធ្វើការ បង្កា្របបទល្មើសគ្រឿងញៀន ចំនួន៥៣៩ករណី និងចាប់យកគ្រឿងញៀន ជាង២៦គីឡូក្រាម ព្រមទាំង ឃាត់ខ្លួនជនសង្ស័យ ចំនួន១០៣៩នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ឲ្យដំណើរការប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine” ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា “បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine” ដោយតភ្ជាប់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៧៥នាក់ទៀត តាមលទ្ធផល តេស្ត(PCR) ខណៈជាសះស្បើយចំនួន២៧១នាក់ និងស្លាប់ចំនួន១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៤១នាក់ និងអ្នកដំណើរពីបរទេសចំនួន៣៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៧ ០៣៥នាក់ អ្នកជាសះស្បើយចំនួន ១១១ ៤២០នាក់ និងអ្នកស្លាប់ចំនួន ២...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះ នឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិ។ ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវីកម្ពុជា ឡើងនៅទីស្នាក់ការគណៈមេធាវី កាលពីរសៀលថ្ងៃទី១៨ខែតុលា ។...
ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានអន្តរាគមន៍សហការ ជាមួយអាជ្ញាធរ ថៃ សម្របសម្រួលដោះលែង ពលរដ្ឋខ្មែរចំនួន ១០៤នាក់ (ប្រុស៦៥នាក់) ដែលត្រូវមេខ្យល់នាំចូល មកថៃដោយខុសច្បាប់ តាមច្រករបៀង...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន គួរតែបង្ហាញពីភាពម៉ឹងម៉ាត់របស់ខ្លួន ចំពោះការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ដោយការដកទណ្ឌកម្ម ប្រឆាំងអ៊ីរ៉ង់ នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក រ៉ាស៊ី បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា“ យើងមានភាពធ្ងន់ធ្ងរចំពោះការចរចាដែលផ្តោតលើលទ្ធផល ហើយត្រូវតែមានសញ្ញាមួយនៅម្ខាងទៀត ដែលធ្ងន់ធ្ងរអំពីការដកទណ្ឌកម្ម”...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សា ស្តីពីអាហ្វហ្គានីស្ថាន ដែលរៀបចំដោយរុស្ស៊ី នៅសប្តាហ៍នេះទេ នេះវើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា“ យើងនឹងមិនចូលរួមក្នុងកិច្ចពិភាក្សាទីក្រុងម៉ូស្គូនោះទេ” ។ “Troika-plus គឺជាវេទិកាប្រកបដោយប្រសិទ្ធភាពមួយ។ យើងទន្ទឹងរង់ចាំចូលរួមក្នុងវេទិកានោះទៅមុខ ប៉ុន្តែយើងមិនមានលទ្ធភាពចូលរួមក្នុងសប្តាហ៍នេះទេ” ។ លោក...
ព្រុចសែល៖ មន្រ្តីសហភាពអឺរ៉ុប បានឲ្យដឹងថាសហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុន អាកាសចរណ៍ ជាតិបេឡារុស ក្នុងគោលបំណងទប់ស្កាត់ លំហូរជនចំណាកស្រុក ដែលចូលមក ក្នុងសហភាពអឺរ៉ុប មួយផ្នែក។ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខឆឆលោក Josep Borrell បានប្រាប់សន្និសីទសារព័ត៌មានមួយថានេះគឺជាវិធានការមួយដែលត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប និងជាសារមួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកអ្នកឆ្លងជំងឺកូវីដ-១៩ ហើយបានព្យាបាលជាសះស្បើយឡើងវិញ នឹងក្លាយជាអ្នកប្រឆាំងជំងឺនេះដ៏អស្ចារ្យ ព្រោះបណ្ដាប្រទេសមួយចំនួន គេយកអ្នកជាសះស្បើយពីជំងឺនេះ ទៅផ្ដល់សេវាដល់អ្នកកើតកូវីដថ្មី។ តាមរយៈសារសំឡេង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ បានថ្លែងឲ្យដឹងថា បើសិនមានលើកទឹកចិត្ត ពីអ្នកជិតខាង ឬអ្នកជុំវិញខ្លួន ច្បាស់ជាធ្វើឲ្យអ្នកជំងឺកូវីដ-១៩...