តូក្យូ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន ដែលត្រូវបាន តែងតាំង លោក Rahm Emanuel កាលពីថ្ងៃពុធ បានប្តេជ្ញាបង្កើនទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសចិន ព្យាយាម“ យកឈ្នះតាមរយៈការបែងចែក” ខណៈដែលស្វាគមន៍ ការកើនឡើងសក្តានុពល នៃការចំណាយលើវិស័យការពារជាតិរបស់ជប៉ុន ។ ដោយហៅភាពជាដៃ គូទ្វេភាគីថាជា“ គ្រឹះនៃសន្តិភាព និងវិបុលភាពនៅឥណ្ឌូប៉ាស៊ីហ្វិក...
សេអ៊ូល ៖ ទិន្នន័យការិយាល័យគយ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទទួលបានកំណើនពីរខ្ទង់ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែតុលា ដោយសារតម្រូវការ ពិភពលោកងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ ។ យោងតាមសេវាកម្មគយកូរ៉េ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស មានចំនួន ៣៤,២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី ២០ ខែតុលា កើនឡើង...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងនៅថ្ងៃទី២១ តុលា ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនយោបាយបើកចំហ ដែលជារាជរដ្ឋាភិបាលស្ដាប់ ក្នុងការផ្ដល់សេវាសាធារណៈ (អ្នកបម្រើរាស្រ្ដ)។ រាជរដ្ឋាភិបាលស្ដាប់ គឺបង្ហាញភាពជិតស្និទ្ធ ការយកចិត្ដទុកដាក់ និងភក្ដីភាពរបស់រដ្ឋ ដើម្បីភាពសុខសាន្ដ និងសុខដុមនីយកម្មរបស់រាស្រ្ដ ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីនៃការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី បានកើនឡើង៩១៤នាក់ គិតក្នុងរយៈពេល១ថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើន ឡើងដល់៤.២៣៧.២០១២នាក់ ដោយចំនួន អ្នកស្លាប់បានកើនឡើង ពី២៨នាក់ នាំឲ្យកើនដល់១៤៣.០៧៧នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍មកថា យ៉ាងហោច ណាស់ មនុស្សចំនួន១៤នាក់ បានបាត់បង់ជីវិត និង២នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានវាយប្រហារ ដោយគ្រាប់បែកមកលើ រថយន្តក្រុងយោធា១គ្រឿង នៅភាគកណ្តាល នៃទីក្រុងដាម៉ាស់ កាលពីថ្ងៃពុធ ។...
ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) សហការជាមួយ មូលនិធិសន្តិភាព អភិវឌ្ឍន៍ប្រទេសចិន នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ ZOOM បាននិងកំពុង បន្ដរៀបចំសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេស មេគង្គ-ឡានឆាង (កម្ពុជា) ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ តុលា ខាងមុខ...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាតាមប្រព័ន្ធ Video Conference លើកិច្ចព្រមព្រៀង ឥណទានសម្បទានបន្ថែម...
ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានសហការជាមួយអាជ្ញាធរថៃ នៃស្រុកគោកធ្យូង ខេត្តសាកែវ និងអង្គការការពារសិទ្ធិពលករ ចុះសួរសុខទុក្ខ និងយកស្បៀងអាហារ ជូនពលករខ្មែរចំនួន ១២៨គ្រួសារ នៅឃុំណុនម៉ាក់មុន ស្រុកគោកធ្យូង...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវពន្លឿនការផ្ទេរទ្រព្យសម្បត្តិ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ សម្រាប់អភិវឌ្ឍមូលដ្ឋាន ។ ក្នុងកិច្ចប្រជុំ លើកទី១៩ របស់ គ.ជ.អ.ប...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ កោះតៃវ៉ាន់លោក Joseph Wu ព្រមទាំងក្រុមគណៈប្រតិភូ ដែលជាពាណិជ្ជករធំៗ របស់កោះផងនឹងត្រូវបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុង Praque ប្រទេសឆេកចាប់ពីថ្ងៃទី២៣ ខែតុលាដល់ថ្ងៃទី២៧ ខែតុលា ខាងមុខនេះហើយ។ កិច្ចខិតខំប្រឹងប្រែងចុងក្រោយនេះ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃផែនការរបស់ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ក្នុងការស្វែងរកការគាំទ្រ កាន់តែច្រើនពីសំណាក់ បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប ក្នុងនាមជាប្រទេស...