ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិនបានកោតសរសើរ លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម ក្នុងការវិភាគលើខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ក្នុងសន្និសីទស្ដីពី ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក មាស នី បានមានប្រសាសន៍ថា« រាជរដ្ឋាភិបាលបង្ហាញពីចេតនា នៃការលើកតម្លៃពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស តាមរយៈការបោះពុម្ភក្រដាស់ប្រាក់ ៣ម៉ឺនរៀលថ្មី»។ នៅលើគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំកោតសរសើរលោកពូបណ្ឌិត មាស នី ដែលមានសុភវិនិច្ឆ័យ ចំពោះមេដឹកនាំ នាំសន្តិភាពជូនប្រទេស និង ប្រជាជនខ្មែររបស់យើង។ លោក សយ សុភាពបន្តថា «ខ្ញុំយល់ថា នៅក្នុងពេលវេលាសមស្របណាមួយ ខ្មែររករូបមន្តសំលាប់ មេរោគចង្រៃ ពីខាងក្រៅ ដែលចេះតែឱ្យខ្មែរឈ្លោះគ្នា មិនចេះចប់ដោយសារតែ មហិច្ឆតារបស់ពួកគេ។ មេរោគពីខាងក្រៅនោះ សាហាវជាងកូវីដ-១៩ទៀត»។ លោកបន្តថា បើអ្នកវិភាគ មានទស្សនៈដូចគ្នា ក្នុងផលប្រយោជន៍ជាតិហើយ ដាច់ខាតប្រទេសរបស់យើង នឹងជួប មហាសំណាងទៅមុខ ទៀត។ ជាពិសេសបើយើងងាកត្រឡប់ ក្រោយទៅរក ឆ្នាំ៨០២ ដែលព្រះបាទជ័យវរ័្មនទី២ប្រកាសកសាងសម័យ មហានគរ។នោះយើងនឹងស្គាល់ភាពក្សេមក្សាន្ត សម្បូររុងរឿង និង សន្តិភាពជារៀងរហូត»។ លោក សយ សុភាព បញ្ជាក់ថា «កុំខ្វល់អ្នកដែលប្រមាថជាតិ និង ប្រជាជនឯង ទុកឱ្យពួកគេរស់តាម យថាកម្មទៅចុះ ហើយយើងងាកមករួមគ្នា កសាងជាតិវិញ»៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋ ជាលើកដំបូងចំនួន ១ ២១៩,៥ប៊ីលានរៀល (សមមូល នឹងប្រមាណ ៣០០លានដុល្លាអាមេរិក ដើម្បីធ្វើហិរញ្ញប្បទាន គាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ យោងតាមសេចក្ដី្តព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់ទំហំនៃការខ្ចីប្រាក់ ពីក្នុងប្រទេសនិងពីដៃគូអភិវឌ្ឍ សម្រាប់...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងសម័យប្រជុំរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័ត លើរបៀបវារៈ ចំនួន ៤នៅក្នុងនោះមាន ការពិភាក្សានិងអនុ ម័តសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែមួយ ចំពោះប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផងដែរ។...
ឆ្នាំ២០២២ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកា ជិត៨ពាន់លានដុល្លារ និងរកចំណូលជាង ៦ពាន់លានដុល្លារ (Video)https://dap-news.com/national/2021/10/22/192349/ ៨ វិច្ឆិកា! សម្ដេចតេជោ អញ្ជើញសម្ពោធអគារ ក្រសួងរៀបចំដែនដីថ្មី ខណៈសម្ដេច ប្រកាសចាប់ផ្ដើមសម្ពោធ សមិទ្ធផលនានាបន្តhttps://dap-news.com/national/2021/10/22/192399/ ករណីឆ្លងកូវីដ នៅសាលា ផ្សារ រោងចក្រ សម្ដេចតេជោ មិនតម្រូវឲ្យបិទទៀតទេ ព្រោះបិទការស្លាប់...
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា កម្ពុជានឹងពិនិត្យលទ្ធភាព ក្នុងការអនុវត្តគោលការណ៍បដិការ ចំពោះការធ្វើចត្តាឡីស័ករបស់ ប្រជាពលរដ្ឋនិងទេសចរ ដែលធ្វើដំណើរឆ្លងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ សេចក្ដីប្រកាសបន្តថា «ករណីបើអ្នកដំណើរពីព្រះរាជាណាចក្រកម្ពុជា ទៅព្រះរាជាណាចក្រថៃ មិនតម្រូវឱ្យធ្វើចត្តាឡីស័ក នោះអ្នកដំណើរពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា ក៏មិនតម្រូវឱ្យធ្វើចត្តាឡីស័កដែរ»។
ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជាង៤០នាក់ ត្រូវបានសមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាម រដ្ឋបាលបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ស្រុកព្រៃនប់...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានពិនិត្យ លទ្ធភាពបង្កើនសកម្មភាព ពាណិជ្ជកម្ម និងវិនិយោគកាន់តែច្រើនឡើងថែមទៀត លើវិស័យមានសក្តានុពលនានា នៅកម្ពុជា។ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ ប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សម្ដេច...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យដំណើរការ វិស័យអប់រំតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺ កូវីដ-១៩ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ចំពោះការបង្រៀននិងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថាន សាធារណៈនិងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី ខេត្តទាំងអស់។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១២៤,៨០០ដូស តាមរយៈយន្តការ COVAX (COVAX Facility) បានដឹកមកដល់ប្រទេសកម្ពុជាហើយ តាមជើងហោះហើរលេខ CS 605 (HKG-PNH) នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។ លោកស្រី យក់ សម្បត្តិ និងលោកស្រី Li...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ តុលាស្អែកនេះ នឹងរៀបចំប្រារព្ធខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅវិមានសន្តិភាព។ កម្មវិធីនេះ នឹងមានការចូលរួមពីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសបារាំង និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ព្រមទាំងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា៕