ប៊ែកឡាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា ករណីជំងឺកូវីដ-១៩របស់ប្រទេសអាល្លឺម៉ង់ឡើងដល់កម្រិតខ្ពស់មួយទៀតជាមួយនឹងករណីប្រចាំថ្ងៃចំនួន៦៥.៣៧១នាក់ ត្រូវបានកត់ត្រា ។ អធិការបតី Angela Merkel បានថ្លែងថារលកទី៤នៃជំងឺកូវីដ-១៩ កំពុង “វាយប្រហារយើងដោយកម្លាំង” ។ សមាជិកសភាអាល្លឺម៉ង់ បោះឆ្នោតគាំទ្រ នូវវិធានការណ៍ថ្មី រួមទាំងការចូលទៅកាន់ ការដឹកជញ្ជូនសាធារណៈសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំង ឬសាកល្បងប៉ុណ្ណោះ។ សភាជាន់ខ្ពស់ របស់ប្រទេសអាល្លឺម៉ង់ គឺសភា Bundesrat នឹងពិចារណាវិធានការនេះនៅថ្ងៃសុក្រ ។ ភាគច្រើន នៃទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹង ការរីករាលដាលនៃករណីនេះ ជាមួយនឹងវិធានការថ្មីដែលត្រូវបានណែនាំនៅក្នុងបណ្តាប្រទេសរួមមានអូទ្រីស និងប៊ែលហ្ស៊ិក ។ រដ្ឋាភិបាលវេលបានឲ្យដឹងថា ប័ណ្ណឆ្លងកូវីដ-១៩ អាចត្រូវបានប្រើប្រាស់ក្នុងអំឡុងបុណ្យណូអែល ដើម្បីរក្សាហាងស្រា និងភោជនីយដ្ឋានបើកដំណើរការ ។ រដ្ឋមន្ត្រីទីមួយលោក Mark Drakeford បានថ្លែងថា គ្មានការសម្រេចចិត្តណាមួយ នឹងត្រូវបានធ្វើឡើងលើការណែនាំលិខិតឆ្លងដែន ទៅកាន់ផ្នែកបដិសណ្ឋារកិច្ច រហូតដល់ដើមខែធ្នូនោះទេ ៕ ដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ ប្រជាពលរដ្ឋ អ្នកភូមិព្រៃស្នួល និងលោក មេភូមិ មុឹង អ៊ុក បានថ្លែងអំណរគុណ លោក កេត ម៉ៅ អភិបាលស្រុកសំរោង លោក លោក កឹម ពន្លក មេឃុំរវៀង និងលោក ជា អូន រដ្ឋលេខាធិការ អាកាសចរណ៏ស៊ីវិល...
ភ្នំពេញ៖ គោលនយោបាយដោះស្រាយឈ្នះឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យវិវាទដែលធ្លាប់តែហែកហួរគ្នា រវាងលោក កង សារ៉ន ដែលជាឪពុករបស់យុវតីគរថ្លង់ សេង ចន្ថា និង លោកជា ថន ហៅ ម៉ៅ ត្រូវបានបញ្ចប់ទាំងស្រុងនៅល្ងាចថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការដោះស្រាយដ៏ឈ្លាសវៃរបស់លោក ដួង តារា...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរ ចេញដើរលេងកម្សាន្ត ចំនួន១៣២,០១៣នាក់ ក្នុងនោះ មានភ្ញៀវជាតិ ចំនួន១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,០១១នាក់។ តាមរយៈ គេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៩...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់ថា (KDCA) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកានេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.២៩២ករណី ខណៈប្រទេសនេះបានឈានចូល ដល់ដំណាក់កាលដំបូងនៃ “ការរស់នៅជាមួយជំងឺកូវីដ-១៩” ជាមួយនឹងការបន្ធូរបន្ថយការរឹតបន្តឹង ។...
បរទេស៖ ឧត្តមសេនីយជាន់ខ្ពស់ទីពីរ របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអង្គារថា ការសាកល្បងមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង របស់ប្រទេសចិននៅរដូវក្តៅ “បានទៅជុំវិញពិភពលោក” ដោយបានបង្ហាញពីព័ត៌មានលម្អិតថ្មី ស្តីពីការសាកល្បងនេះ និងព្រមានថា ចិនប្រហែលជាថ្ងៃណាមួយអាចធ្វើការវាយប្រហារ នុយក្លេអ៊ែរ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន abc17News ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ John...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសចុះត្រជាក់ បង្កឲ្យមានជំងឺផ្សេង ឬឆ្លងឡើងវិញនូវជំងឺកូវីដ-១៩ ជាយថាហេតុ ដែលបណ្ដាប្រទេសមួយចំនួន ជួបប្រទះរួចទៅហើយ។ តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៨ វិច្ឆិកា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅប្រទេសកម្ពុជា តើមានបទចម្រៀង មានចំណងជើង «ស្រក់ទឹកភ្នែកតែមិនយំ» ហើយឬនៅ? បើមិនទាន់មានទេសូមជួយ និពន្ធមួយបទផង។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា...
បរទេស៖ អតីតជើងឯកប្រដាល់ ដែលបានក្លាយជា សមាជិកព្រឹទ្ធសភារបស់ប្រទេសហ្វីលីពីន គឺលោក Manny Pacquiao និយាយថា លោកនឹងស្វែងរកការចោទប្រកាន់ ពីបទពុករលួយប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តនយោបាយរបស់លោកមួយចំនួន នៅក្នុងរដ្ឋាភិបាលរបស់លោក ប្រធានាធិបតី ឌូទ័រតេ ប្រសិនបើលោកឈ្នះការបោះឆ្នោត ប្រធានាធិបតីហ្វីលីពីន នៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន abc17News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
អ៊ីរ៉ាក់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ នៃក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ហៅកាត់ (IS) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសមួយនៅក្នុងខេត្ត Diyala ភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ឧទ្ធម្ភាគចក្រកាំភ្លើងរបស់កងទ័ពអ៊ីរ៉ាក់ បានធ្វើការវាយប្រហារតាមអាកាស ក្នុងអំឡុងពេលប្រតិបត្តិការឈ្លបយកការណ៍ និងស្វែងរកក្នុងខេត្ត...