ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្តត្រូវដកហូតដីព្រៃលិចទឹក ដែលជនខិលខូចលួចកាប់ទន្ទ្រាន នៅតំបន់បឹងទន្លេសាបត្រឡប់មកវិញទាំងអស់។ តាមរយៈសារសំឡេង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា យោងតាមរបាយការណ៍ស្រាវជ្រាវ អំពីបឹងទន្លេសាប របស់រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោក...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា រដ្ឋាភិបាលអេហ្ស៊ីប បានផ្អាកជើងហោះហើរត្រង់ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង មួយចំនួនដោយសារមានការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី Omicron ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងវិបត្តិថ្នាក់រដ្ឋមន្ត្រីដែលដឹកនាំ ដោយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គណៈរដ្ឋមន្ត្រីបានឲ្យដឹងដូច្នេះ ។ លោក...
បរទេស៖ សេចក្តីប្រកាសមួយដែលធ្វើឡើង ដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែល កាលនៅថ្ងៃអាទិត្យនេះបានបញ្ជាក់ថានឹងធ្វើការហាមប្រាម ការធ្វើដំណើរចូលប្រទេស នៃក្រុមជនបរទេសមកពីបណ្តាប្រទេសមួយចំនួន ដើម្បីអាចទប់ស្កាត់ការរីករាលដាលនៃវិរុសកូវីដពូជថ្មី។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទាំងយប់ ក្នុងប្រធានបទសំខាន់បំផុតគឺបញ្ហាទប់ស្កាត់ នៃការរីករាលដាលវិរុសពូជថ្មី ដែលកំពុងធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលសាជាថ្មី។ ការសម្រេចចិត្តនេះនឹងធ្វើឡើង ដោយមានរយៈពេល១៤ថ្ងៃ នៃបម្រាមព្រមទាំងការដាក់កំហិត ទៅលើការគ្រប់គ្រងប្រព័ន្ធទូរស័ព្ទ របស់ក្រុមជនដែលត្រូវធ្វើចត្តាឡីស័កផង។ គួរឲ្យដឹងដែរថាមកដល់ពេលនេះអ៊ីស្រាអ៊ែល បានរាយការណ៍ករណីដំបូង នៃវិរុសពូជថ្មី Omicron...
បរទេស៖ ប្រធានអង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បាននិយាយនៅពេលថ្មីៗនេះថា កិច្ចពិភាក្សាគ្នានៅក្នុងទីក្រុងវីយែន នាសប្ដាហ៍ក្រោយនេះ នឹងនិយាយស្តីពីការវិលត្រឡប់វិញ របស់សហរដ្ឋអាមេរិក មកកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ...
បរទេស៖ ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ បានធ្វើការរិះគន់សហរដ្ឋអាមេរិក ចំពោះការគម្រាមបង្កើនការប្រឈមមុខផ្នែកការទូត ជាមួយប្រទេសអ៊ីរ៉ង់ នៅទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិនៅខែក្រោយ ប្រសិនបើមិនធ្វើឲ្យប្រសើរឡើង នូវសហប្រតិបត្តិការជាមួយទីភ្នាក់ងារនោះទេ និងនិយាយថា វាបង្កការប៉ះពាល់ ដល់កិច្ចពិភាក្សាកាន់តែទូលាយឡើង ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានគម្រាមធ្វើការប្រឈមមុខ នឹងប្រទេសអ៊ីរ៉ង់ នៅទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA ប្រសិនបើមិនដោះស្រាយជម្លោះយ៉ាងតិចមួយ ជាមួយនឹងទីភ្នាក់ងារអង្គការ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ និងអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ភ្នំពេញ៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសថា រូបលោក និង សម រង្ស៊ី មិនមែនជាមនុស្សតែមួយឡើយហើយ ព្រមទាំងព្រមាន លោក សម រង្ស៊ី និង បក្ខពួកឱ្យឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតលោក ទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken មានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីភាពតានតឹងយោធាកើនឡើង ក្នុងប្រទេសអេត្យូពី និងបានស្នើឲ្យមានកិច្ចចរចាបន្ទាន់ ជុំវិញវិបត្តិនោះ នេះបើយោងតាមសម្តីរបស់មន្ត្រីនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូប។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការនិយាយបែបនេះពីក្រសួងការបរទេសអាមេរិកនោះ គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានម៉ោង...
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក បានសម្រេចចិត្តពន្យារពេល ដោយគ្មានកំណត់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ខ្លួន ដែលគ្រោងនឹងបើកនៅសប្តាហ៍ក្រោយ បន្ទាប់ពីប្រទេសស្វីស បានរឹតបន្តឹងការរឹតបន្តឹងការចូលជាការឆ្លើយតប ទៅនឹងការលេចចេញ នូវប្រភេទមេរោគឆ្លងថ្មី។ កិច្ចប្រជុំរយៈពេល ៤ថ្ងៃត្រូវបានគេគ្រោងនឹងបើក នៅថ្ងៃអង្គារនៅឯទីស្នាក់ការកណ្តាល WTO នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីបញ្ហារួមទាំងវិធីទប់ស្កាត់ ការរឹតបន្តឹងការនាំចេញលើទំនិញវេជ្ជសាស្ត្រ។ វានឹងក្លាយជាកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីលើកដំបូង របស់ស្ថាប័នពាណិជ្ជកម្មពិភពលោកក្នុងរយៈពេល ៤ ឆ្នាំ។ ពីប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសជប៉ុនលោក...