តេអេរ៉ង់៖ លោក Iman Abniki សមាជិកវ័យក្មេង នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានលើកឡើងថា “ខ្ញុំមកទីនេះមិនមែន ដោយសារ កាតព្វកិច្ច របស់ខ្ញុំទេ ប៉ុន្តែវាចេញពីបេះដូងរបស់ខ្ញុំ” ។ ការលើកឡើងនេះ ធ្វើឡើងនៅពេលចូលរួម ក្នុងព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធខួបលើកទី២ នៃការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើករបស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់...
ភ្នំពេញ ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ដើម្បីចូលរួមដោះស្រាយ បញ្ហានៅក្នុងប្រទេសនេះ ប៉ុន្តែសម្តេចបានបញ្ជាក់យ៉ាងច្បាស់ៗថា ការទៅនេះ គ្មានគោលបំណងទទួល ផលប្រយោជន៍អ្វីនោះទេ គឺធ្វើឡើងក្នុងនាម ជាប្រធានអាស៊ាននៅឆ្នាំ២០២២ ។ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាស...
បរទេស ៖ មន្ត្រីណាតូមួយរូប បាននិយាយនៅថ្ងៃអង្គារថា អគ្គលេខាធិការ អង្គការសម្ពន្ធមិត្ត យោធាណាតូ លោក Jens Stoltenberg បានគ្រោងរៀបចំកិច្ចប្រជុំពិសេសមួយ រវាងឯកអគ្គរដ្ឋទូតសម្ពន្ធមិត្ត និងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅក្នុងសប្ដាហ៍ក្រោយ ស្របពេលដែលភាគីទាំងពីរ ស្វះស្វែងឲ្យមានកិច្ចពិភាក្សាគ្នាទប់ស្កាត់មិនឲ្យមានជម្លោះដោយចំហ ជុំវិញបញ្ហាអ៊ុយក្រែន ។ ដោយព្រួយបារម្ភ ចំពោះការប្រមូលផ្តុំយោធារុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន សម្ពន្ធមិត្តយោធា...
ឆ្នាំ២០២១ ជាខួប៥០ ឆ្នាំនៃការដែលសាធារណរដ្ឋ ប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ និងជាខួប២០ឆ្នាំ នៃការដែលប្រទេស ចិន ចូលជាសមាជិក អង្គការ ពាណិជ្ជកម្មពិភពលោក ។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែតុលា នៃគម្រប់ខួប ដ៏មានសារៈសំខាន់ ជាប្រវត្តិសាស្ត្រ នេះ លោកXiJinping ប្រធានរដ្ឋចិន បានថ្លែងក្នុងឱកាសបើកមហាសន្និបាត...
Breaking: ប្រធានាធិបតី កាហ្សាក់ស្ថាន បានបណ្តេញចេញគណៈរដ្ឋមន្ត្រីរបស់ខ្លួន ចោលតែម្តង បន្ទាប់ពីការតវ៉ា នេះបើយោងតាមគេហទំព័រប្រធានាធិបតី។ ទីភ្នាក់ងារព័ត៌មាន បារាំង AFP រាយការណ៍ នៅមុននេះបន្តិច។ ប្រធានាធិបតីកាហ្សាក់ស្ថាន បានបណ្តេញគណៈរដ្ឋមន្ត្រីរបស់ប្រទេសអាស៊ីកណ្តាល កាលពីថ្ងៃពុធ ក្នុងគោលបំណង ដើម្បីលុបបំបាត់ភាពចលាចល ដែលមិនធ្លាប់មាន ពីមុនមកនៅទូទាំងប្រទេស ដែលបន្ទាប់ពី ការដំឡើង ថ្លៃថាមពល។...
ភ្នំពេញ ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី៤ មករា បានដឹកនាំកិច្ចប្រជុំពិភាក្សា គម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីក្រុមការងារជំនាញ បច្ចេកទេស របស់ក្រុមហ៊ុន Shanghai Construction...
បរទេស ៖ ការធ្វើចំណាត់ការសងសឹក របស់ទីក្រុងប៉េកាំង ទៅលើការបើកការិយាល័យ តំណាង របស់តៃវ៉ាន់មួយ នៅក្នុងប្រទេសលីទុយអានី បានធ្វើឲ្យប្រធានាធិបតី លីទុយអានី លោក Gitanas Nauseda មានប្រសាសន៍នៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការអនុញ្ញាត ឲ្យមានការិយាល័យតំណាង ក្រោមឈ្មោះ របស់តៃវ៉ាន់ គឺជាកំហុសមួយ ។ ប្រទេសលីទុយអានី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរទៅតំណាងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា តើហ៊ានចេញមុខបកស្រាយ និងការពារសញ្ញាបត្រជាន់ខ្ពស់របស់ លោក ហ៊ុន ម៉ាណែតដែរឬទេ ? លោក ហ៊ុន ម៉ាណែត បានទទួលសញ្ញាជាន់ខ្ពស់បណ្ឌិតផ្នែកខាងយោធា-នយោបាយ និងសេដ្ឋកិច្ចមកពីសកលវិទ្យាល័យល្បីៗឈ្មោះ របស់មហាអំណាចទាំង២ ។...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធនេះ បានបាញ់បង្ហោះកាំជ្រួច ដែលទំនងជាប្រភេទមីស៊ីលផ្លោង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា កាំជ្រួចដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេជឿថា បានធ្លាក់នៅកន្លែងណា មួយរួចទៅហើយ។ វាត្រូវបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុន នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដែលដកស្រង់សម្តីរបស់យោធា កូរ៉េខាងត្បូង។ នេះជាការបាញ់សាកល្បងលើកដំបូងរបស់ប្រទេសក្នុង ឆ្នាំ២០២២។ មុនពេលកូរ៉េខាងជើងបានបាញ់...
បរទេស៖ អង្គការសម្ពន្ធមិត្ត យោធាណាតូ បានប្រកាសនៅថ្ងៃអង្គារនេះថា សម្ពន្ធមិត្តនឹងប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មកពីប្រទេសសមាជិក ទាំង៣០ នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើការវាយតម្លៃពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន និងកិច្ចពិភាក្សាខាងមុខជាមួយនឹងប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ABC News បានឲ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់សមាជិកអង្គការសម្ពន្ធមិត្តយោធា នៅថ្ងៃសុក្រនោះ នឹងចាប់ផ្តើមក្រោយមួយសប្ដាហ៍នៃការចរចាតាមបែបការទូតដ៏តានតឹង ជុំវិញការប្រមូលផ្តុំយោធារុស្ស៊ី នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន និងគោលគំនិតបន្ថយភាពតានតឹង...