កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៣៤៦នាក់ និងមានអ្នកស្លាប់១២នាក់ទៀត គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួន សរុបទូទាំងប្រទេសកើនឡើង ដល់២.៨០២.២៦៣នាក់ និងចំនួនអ្នកស្លាប់ ដល់៣១.៧៦២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ២៦៧ករណីថ្មីត្រូវបាននាំចូល ហើយ៣.០៧៩នាក់គឺជាការឆ្លងក្នុងស្រុក ។...
ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថា សមយុទ្ធបាញ់មីស៊ីល ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងវិនិច្ឆ័យទៅលើភាព ស្ទាត់ជំនាញក្នុងនីតិវិធី សកម្មភាព នៃកងវរសេនាធំ មីស៊ីល ឆ្លងកាត់ផ្លូវដែក នៃខេត្ត Phyongan ខាងជើង បានធ្វើឡើង កាលពីថ្ងៃសុក្រ ម៉ោងក្នុងស្រុក ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ...
ភ្នំពេញ ៖ លោក Lee Hsien Loong នាយករដ្ឋមន្ត្រី នៃសិង្ហបុរី បានឯកភាពជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន មានការប្រជុំ ដើម្បីពិនិត្យមើលការងារ របស់ប្រេសិតពិសេស នៃប្រធានអាស៊ា ក្នុងកាលៈទេសៈនេះ ត្រូវជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោះស្រាយវិបត្តិនយោបាយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១៥ ខែមករា ២០២២ បានរកឃើញករណីជំងឺកូវីដ-១៩ ចំនួន៤៥នាក់ (ឆ្លងសហគមន៍: ១៦ នាំចូល ២៩នាក់) និងមានជាសះស្បើយ ១៧នាក់ ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន...
បរទេស ៖ ប្រទេសកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមបង្កើត “បរិយាកាសនៃការប្រកួតប្រជែង” ក្នុងចំណោម ប្រជាពលរដ្ឋ ដើម្បីផលិតជាជី ដែលផលិតដោយខ្លួនឯងបន្ថែមទៀត សម្រាប់ដាក់ស្រែ ។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។ កាសែតអនឡាញ Daily NK...
បរទេស ៖ ប្រទេសស៊ុយអែត តាមសេចក្តីរាយការណ៍ បានសម្រេចចិត្តបង្កើន ប្រតិបត្តិការយាមល្បាត នៅលើកោះ Gotland ក្នុងតំបន់សមុទ្របាល់ទិក ស្របពេលមាន ភាពតានតឹង នៅក្នុងចំណងមិត្តភាព រវាងប្រទេសរុស្ស៊ី និងអង្គការសម្ពន្ធមិត្តយោធា ណាតូ ។ លោក ជាមេបញ្ជាការកងវរសេនាធំ ដែលកំពុងតែធ្វើប្រតិបត្តិការ ល្បាតនៅលើកោះនោះ បាននិយាយប្រាប់វិទ្យុ Radio...
ជំរាបសួរអ្នកទាំងអស់គ្នា កម្មវិធីគំនិតថ្មីក្នុងប្រយោគបុរាណចិន ពេលនេះអានថា 致广大而尽精微 ដកស្រដ់ពីសៀវភៅ《中庸》 មានន័យថា ៖សម្រេចកិច្ចការធំនិងអស្ចារ្យ ខណៈដោះស្រាយបញ្ហាតូចល្អិត ពោលគឺ ស្របពេលឈានទៅរក ការសម្រេចបាននូវម៉ាក្រូ ក៏គួរផ្តោតសំខាន់លើមីក្រូផងដែរ។ នេះជាទស្សនៈមួយរបស់បុព្វបុរសចិនស្តីអំពីសុខដុមរមនានិងប្រាជ្ញា នៃការរក្សាតុល្យភាព រវាងរឿងតូចល្អិតនិងឆន្ទៈធំ។ ឆ្នាំថ្មីទើបចាប់ផ្តើម ពេលថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានសម្តែងការកោតសរសើរ ចំពោះប្រជាជនចំពោះការវិវឌ្ឍរីកចម្រើនដែលខុសគ្នាជារៀងរាល់ថ្ងៃ និងប្រើប្រយោគបុរាណចិន 致广大而尽精微 ដើម្បីបញ្ជាក់ពីវិធីសាស្ត្រ នៃការបន្តបង្កើតភាពរុងរឿងគឺ ត្រូវគិតគូរឱ្យបានវែងឆ្ងាយ ខណៈពេលមានសន្តិសុខក៏ ពិចារណាពីគ្រាមានគ្រោះអាសន្ន រក្សាចិត្តអត់ធ្មត់ជាយុទ្ធសាស្ត្រ។ បំពេញការងារត្រូវដោះស្រាយ ឱ្យល្អនូវទំនាក់ទំនងរវាង រយៈពេលវែងខាងមុខនិងពេលបច្ចុប្បន្ន យុទ្ធសាស្ត្រនិងវិធីសាស្ត្រ។ គួរកំណត់ទិសដៅ បញ្ជាក់តួនាទីឱ្យច្បាស់ ហើយយកចិត្តទុកដាក់ធ្វើការលម្អិតឱ្យល្អ សន្សំភាពជោគជ័យតូចតាច រហូតទទួលបានភាពជោគជ័យដ៏ធំធេង ធ្វើឱ្យផែនការក្លាយជាការពិត។ នៅក្នុងចិត្តរបស់លោក Xi Jinping តួឯកនៃផែនការជាតិគឺប្រជាជន។ ការកសាងស្រុកកំណើតស្រស់ស្អាត...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃសៅរ៍ថា ការបាញ់មីស៊ីលដែលត្រូវបាន រកឃើញនៅព្រឹកថ្ងៃសុក្រ ដោយយោធាកូរ៉េខាងត្បូង គឺជាសមយុទ្ធបាញ់ដោយកងវរសេនាធំ នៃមីស៊ីលដែលបាញ់ចេញពី តួរថភ្លើងរបស់កូរ៉េខាងជើង ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) កងវរសេនាធំនៅខេត្ត Pyongan ខាងជើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅពេលថ្មីៗនេះថា នៅសល់ត្រឹមតែពីរបី សប្ដាហ៍ទៀតប៉ុណ្ណោះ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្លឹងជ្រើសជម្រើសដទៃទៀត ប្រសិនបើកិច្ចចរចាគ្នាបរាជ័យ។ កិច្ចពិភាក្សាគ្នាដើម្បីស្តារ កិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក គឺសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស...
បរទេស៖ ពួកតាលីបង់ នៅថ្ងៃសុក្រនេះ បានជំរុញទីក្រុងវ៉ាស៊ីនតោន ឲ្យស្តាប់សំណើររបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បញ្ចេញមូលនិធិ សម្រាប់អាហ្វហ្គានីស្ថាន ដែលបានបង្កកនៅសហរដ្ឋអាមេរិក ស្របពេលដែលវិបត្តិមនុស្សជាតិ កាន់តែធ្ងន់ធ្ងរឡើង។ អាជ្ញាធរសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថានមានទំហំទឹកប្រាក់ រាប់ពាន់លានដុល្លារ ក្រោយពួកតាលីបង់ ដណ្ដើមអំណាចនៅក្នុងខែសីហា ឆ្នាំ២០២១ ក្រោយការដកចេញរបស់ កងកម្លាំងទ័ពរបស់បរទេស មានសហរដ្ឋអាមេរិកជាដើម។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ...