ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានសម្ដែងនូវក្ដីសោកសង្រេង ដែលទើបបានដឹងពី មរណភាពរបស់សមាជិក ក្រុមដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់ ក្នុងអំឡុងពេលបេសកកម្ម ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៤ មករា ឧបនាយករដ្ឋមន្ត្រី...
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃសុក្រនេះ បានបាញ់តេស្តសាកល្បង អាវុធចំនួនពីរ ដែលត្រូវគេប៉ាន់ស្មានថា ជាមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយខ្លី ហើយនេះគឺជាការបាញ់ តេស្តមីស៊ីលលើកទី៣ ក្នុងរយៈពេល ១០ថ្ងៃ។ ក្នុងសារអក្សរផ្ញើឲ្យអ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា មីស៊ីលនោះ គឺត្រូវបានបាញ់ចេញពីខេត្ត North Pyongan...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បាននិយាយប្រឆាំងនឹងទណ្ឌកម្មថ្មី ដែលសហរដ្ឋអាមេរិកបានដាក់ ក្រោយការបាញ់តេស្ត សាកល្បងមីស៊ីលចំនួន២ ដោយហៅការដាក់ទណ្ឌកម្មថ្មីនោះ ថាជាការបង្កហេតុ និងធ្វើការព្រមានបញ្ចេញប្រតិកម្ម កាន់តែខ្លាំងឡើង ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែរក្សាគោលជំហរប្រឈមមុខ ជាមួយនឹងខ្លួននោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើងនោះ កូរ៉េខាងជើងបានបង្ហាញ ពីភាពត្រឹមត្រូវនៃការបាញ់ នូវអ្វីដែលខ្លួនអះអាងថា ជាអាវុធហោះវាយប្រហារ លឿនជាងសម្លេងនោះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ គ្រឹះស្ថានហិរញ្ញវត្ថុមហានគរ (ម.ក) បានអញ្ជើញមកសម្ភាសជ្រើសរើសនិស្សិត (AEU) ឱ្យចូលបម្រើការងារ នៅគ្រឹះស្ថានហិរញ្ញវត្ថុ មហានគរ (ម.ក) តាមសាខាទាំង៥៥ នៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្តផ្សេងទៀត ជាមួយនឹងការ ធ្វើបទបង្ហាញ អំពីការងារបច្ចេសទេស ធនាគារ (Banking...