រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤២ករណីបន្ថែមទៀត ដែលជាប្រភេទបំប្លែងខ្លួនថ្មី Omicron កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុបឡើងដល់១១៨នាក់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសុខាភិបាល ។ ការចេញផ្សាយនេះបានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញនៅក្នុងជនជាតិមីយ៉ាន់ម៉ាចំនួន៣៦នាក់ និងជនបរទេស៦នាក់ ដែលថ្មីៗនេះបានមកដល់ប្រទេសមីយ៉ាន់ម៉ា ដោយជើងហោះហើរសង្គ្រោះ។ យោងតាមតួលេខរបស់ក្រសួងកាលពីថ្ងៃចន្ទ...
យេរ៉ូសាឡឹម៖ មន្ទីរពេទ្យដ៏ធំបំផុតរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លទ្ធផលបឋមពីការសិក្សារបស់អ៊ីស្រាអែល បានបង្ហាញពីប្រសិទ្ធភាពទាបនៃកម្រិតថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ប្រឆាំងនឹងទម្រង់ឆ្លងអូមីក្រុង ។ នៅក្នុងការសិក្សាដែលបានចាប់ផ្តើមនៅចុងខែធ្នូ បុគ្គលិក ២៧០ នាក់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានទទួលការចាក់វ៉ាក់សាំង Pfizer ឬ Moderna លើកទី៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទិន្នន័យនៃការចាក់ថ្នាំបង្ការ និងសរីរវិទ្យារបស់ពួកគេត្រូវបានប្រៀបធៀបទៅនឹងបុគ្គលិកមន្ទីរពេទ្យជាង ៥៧០០នាក់...
ភ្នំពេញ៖ បន្ថែមទំងន់លើគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកែលម្អស្ថានការណ៍នយោបាយ នៅប្រទេសមីយ៉ាន់ម៉ា លោក វីវៀន បាឡាក់គ្រីស្តូណាន់ រដ្ឋមន្ដ្រីការបរទេសសិង្ហបុរី បានសម្ដែងការគាំទ្រ និងបង្ហាញការកោតសរសើរចំពោះសុច្ឆន្ទៈ របស់ប្រមុខដឹកនាំកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០០២ ក្នុងការដោះស្រាយវិបត្តិ យ៉ាងស្មុគស្មាញមួយនេះ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងប្រមុខការទូតខ្មែរលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន និងការទូតសិង្ហបុរី លោក...
ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «តើវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានជំនាញអ្វីខ្លះសម្រាប់យុវជនជ្រើសរើសសិក្ស?» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក ហឿន សំនៀង នាយកវិទ្យាស្ថាន...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារាចរកំណត់យកទិវានយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ដោយអនុវត្តចាប់ពីឆ្នាំ២០២២ តទៅ ។ តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល បានរៀបរាប់ថា អស់រយៈពេល២៣ឆ្នាំកន្លងមក កម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម...
នៅថ្ងៃទី ១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។ ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងប្រឈមុខនឹងស្ថានការណ៍បម្រែបម្រួលនិងជំងឺCOVID-19 ។ “តើពិភពលោកនេះកើតមានបញ្ហាអ្វី ហើយតើយើងត្រូវធ្វើយ៉ាងម៉េច”គឺត្រូវការមានចម្លើយថ្មី ។ ប្រទេសចិនកំពុងចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកលជាមួយនឹងការអនុវត្តផ្ទាល់របស់ខ្លួន និងផ្តល់ចម្លើយរបស់ប្រទេសចិនចំពោះសំណួររបស់ពិភពលោក ។ សូមស្តាប់ពី “ចម្លើយរបស់ចិន” ក្នុងសុន្ទរកថារបស់លោក Xi Jinping ។
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដើម្បីលើកកម្ពស់អត្ដសញ្ញាណ តម្លៃ និងអត្ថិភាព ព្រមទាំងជំរុញការប្រើប្រាស់ដែនជាតិ ក្នុងការចូលរួមផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងប្រកបដោយតម្លាភាព៕
ភ្នំពេញ៖ តាមសំណើសុំ វិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន១០ ។ ក្រុមហ៊ុនទាំង១០នោះ រួមមាន៖ ១- INDEPENDENCE CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...
ភ្នំពេញ, ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២២ – ស្របពេលដែលយើងស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល និងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ យើងដឹងថា អតិថិជនរបស់យើងកំពុងទន្ទឹងរង់ចាំចំណាយពេលវេលាល្អនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ ដើម្បីញ៉ាំងឲ្យបទពិសោធន៍ទាំងអស់នេះកាន់តែពិសេស ឥឡូវនេះ ស្រាបៀរ Heineken® ផ្តល់ជូននូវតម្លៃពិសេស គឺ ១៦ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសធំដែលមាន ២៤កំប៉ុង និង...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល ជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ សរុបចំនួន ៧០៨ នាក់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ និងធ្លាក់ ដោយសិស្សទទួលនិទ្ទេសA បានម៉ូតូ១គ្រឿង...