កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានស្ថិរភាព បន្ទាប់ពីបានទទួលការព្យាបាលនៅវិទ្យាស្ថានជាតិរោគបេះដូង (IJN) កូនស្រីរបស់គាត់បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ។ លោកស្រី Marina Mahathir បានឲ្យដឹងថា...
ឡុងដ៌៖ ប្រទេសអង់គ្លេស បានចោទប្រកាន់វិមានក្រឹមឡាំងថា កំពុងស្វែងរកការបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីនៅអ៊ុយក្រែន ហើយបានលើកឡើងថា មន្ត្រីចារកម្មរុស្ស៊ី បានទាក់ទងជាមួយអតីតអ្នកនយោបាយអ៊ុយក្រែនមួយចំនួន ដែលជាផ្នែកនៃផែនការ សម្រាប់ការលុកលុយ។ ក្រសួងការបរទេសអង់គ្លេស បានបដិសេធមិនផ្តល់ភស្តុតាង ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួន ដែលបានកើតឡើងនៅពេលមានភាពតានតឹងខ្ពស់រវាងរុស្ស៊ី និងលោកខាងលិច ជុំវិញការប្រមូលផ្តុំកងទ័ពដ៏ធំរបស់រុស្ស៊ីនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ប៉ុន្ដែទីក្រុងម៉ូស្គូ បានទទូចថាខ្លួនមិនមានគម្រោងវាយលុកនោះទេ។ ក្រសួងអង់គ្លេសបានឲ្យដឹងថា ខ្លួនមានព័ត៌មានដែលរដ្ឋាភិបាលរុស្ស៊ី កំពុងពិចារណាលើអតីតសមាជិកសភាអ៊ុយក្រែនលោក Yevhen Murayev...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានរិះគន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះការបោះពុម្ពសន្លឹកការពិត ដែលពោរពេញទៅដោយព័ត៌មានមិនពិត អំពីគោលនយោបាយរបស់រុស្ស៊ីចំពោះអ៊ុយក្រែន ហើយក៏មុនពេលជំនួបរវាងរដ្ឋមន្រ្តីការបរទេសទ្វេភាគី។ ក្រសួងរុស្ស៊ីក្នុងការអត្ថាធិប្បាយមួយ បានហៅសន្លឹកនេះថាជាការបង្កហេតុហួសហេតុ ដោយក្រុងវ៉ាស៊ីនតោន ដើម្បីបោះពុម្ពផ្សាយ “Fact vs. Fiction: Russian Disinformation on Ukraine” មួយថ្ងៃមុនរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក...
ខេត្តស្វាយរៀង៖ បុរស់ម្នាក់ជាអ្នកបើកបររថយន្ត កុងតឺន័រត្រូវទូកុងតឺន័រគាបបែកក្បាលស្លាប់ភ្លាមៗ ខណៈចូលទៅរុញទូកុងតឺន័រដែលស្ទូចលើកដាក់លើរថយន្តមិនដឹងយ៉ាងម៉ិច ស្រាប់តែទូកុងតឺន័រយោលមកគាបជាប់ចំក្បាលបែកក្បាល ស្លាប់ភ្លាមៗនៅហ្និងកន្លែងតែម្តង។ បើតាមអ្នកឃើញហេតុការបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី២២មករា២០២១នៅក្នុងទីធ្លាច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍ ស្ថិតនៅភូមិព្រៃវ័ល្ល៍ឃុំថ្មី ស្រុកកំពង់រោទ៌។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះចូច បើករថយន្តម៉ាកហ្វុយសូ (FUSO) ពាក់ស្លាកលេខកំពង់ធំ 3A -1421 ពណ៌ស សណ្តោងរ៉ឺម៉ក...
កណ្ដាល ៖ ដោយមានការយកចិត្តទុកដាក់ ពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានណែនាំក្រុមការងារ ដំឡើងអំពូលសូឡា តាមដងផ្លូវជូនប្រជាពលរដ្ឋ ចំនួន៥៩ដើម និងបន្តដាក់បន្ថែមទៀត នៅមូលដ្ឋានភូមិបឹងក្រចាប់ជើង ដល់ភូមិបឹងក្រចាប់ត្បូង ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ការដាក់អំពូលសូឡាជាច្រើនដើម ជូនប្រជាពលរដ្ឋ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកម្ពស់សោភ័ណភាព ភូមិ-ឃុំ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT.comនៅថ្ងៃនេះបានឲ្យដឹងថា ចំនួននៃអ្នកស្លាប់និងរបួសបានកើនឡើងជាបន្តបន្ទាប់ នៅក្រោយហេតុការណ៍ វាយប្រហារតាមអាកាស ដោយកងកម្លាំងយោធារបស់អារ៉ាប៊ីសាអូឌីត ទៅលើប្រទេសយេមែន។ នេះគឺជាសកម្មភាពវាយប្រហារមួយចុងក្រោយ ដែលធ្វើឡើងដោយកងកម្លាំងពិសេស របស់អារ៉ាប៊ីសាអូឌីតទៅលើក្រុមឧទ្ទាម Houthi ដែលកំពុងជ្រកកោន នៅក្នុងប្រទេសយេមែន។ ការវាយប្រហារដែលជឿជាក់ថា បានកំណត់យកគោលដៅ ទៅលើទីតាំងមួយចំនួន ដូចជាមន្ទីរឃុំឃាំងនិងអាកាសយានដ្ឋានមួយកន្លែង ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Sa’ada ព្រមទាំងទីតាំងអគាររបស់រដ្ឋាភិបាលយេមែន មួយចំនួនទៀតផងដែរ។ ក្រុមអ្នករងរបួសជាច្រើន...
បរទេស៖ កាលពីថ្ងៃសុក្រអង្គណាតូ បានប្រកាសបដិសេធ ចំពោះការស្នើសុំនិងទាមទារ ដោយប្រទេសរុស្សីក្នុងការដកទ័ពចេញ ពីប្រទេសរ៉ូមេនី និងប៊ុលហ្គារី ខណៈដែលកិច្ចខិតខំការងារការទូត នៅតែកំពុងបន្តនៅឡើយ ដើម្បីជៀសវាងអឺរ៉ុបឲ្យចេញពីសង្គ្រាម។ អ្នកនាំពាក្យរបស់អង្កការណាតូ Oana Lungescu បានថ្លែងនៅក្នុងសន្ទរកថាមួយថា៖ណាតូដាច់ខាងមិនបន្ធូរបន្ថយសមត្ថភាពការពារចំពោះសមាជិករបស់ខ្លួនឡើយ ជាពិសេសបូករួមទាំងវត្តមានរបស់យោធាណាតូ នៅក្នុងប្រទេស ដែលស្ថិតនៅភាគខាងកើតទាំងពីរនេះផង។ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានប្រកាសថាអ្វីដែលជាការធានាឲ្យមានសុវត្ថិភាពគឺរុស្ស៊ី បានទាមទារឲ្យលោកខាងលិច ត្រូវតែដកកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសរ៉ូមេនីនិងប៊ុលហ្គារី។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថ្លែងក្រើនរំលឹកដល់សិស្ស និស្សិតទាំងអស់ថា ប្អូនៗគឺជាអ្នកកាន់កូនសោ សម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ខណៈពេលអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២...
បរទេស ៖ នៅថ្ងៃសៅរ៍នេះស្ថានទូតអាមេរិក ប្រចាំនៅក្នុងទីក្រុងកៀវ បានប្រកាសថា ផ្នែកមួយនៃកញ្ចប់ជំនួយយោធា ប្រមាណជា២០០លានដុល្លារ សម្រាប់យោធា អ៊ុយក្រែន បានធ្វើដំណើរ មកដល់ ប្រទេសនេះហើយ កាលពីព្រឹកថ្ងៃដដែលនេះ ។ ស្ថានទូតអាមេរិក បានបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកថា ជំនួយយោធាទាំងអស់នេះ ប្រើប្រាស់សម្រាប់កិច្ចការពារជាតិ របស់អ៊ុយក្រែន និងវាក៏ជាការប្តេជ្ញា ចិត្តយ៉ាងខ្លាំងក្លា...
បរទេស៖ ជាផ្នែកនៃកិច្ចប្រឹងប្រែង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ អន្តរជាតិមួយ ប្រទេសអ៊ីរ៉ង់ឡើងវិញនោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានពិភាក្សាពីភាពអាចទៅរួច នៃការបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលនឹងរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មមានកម្រិត ជាថ្នូរសម្រាប់ការដាក់ជាថ្មី នូវការរឹតបន្តឹងខ្លះៗ លើកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់។ តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិក បានដឹងពីសំណើររបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ ដែលធ្វើឡើងស្របពេលមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងរដ្ឋបាលលោក បៃដិនថា ពេលវេលាកំពុងតែអស់...