នាថ្ងៃទី ១ ខែឧសភា ទស្សនាវដ្ដី «Qiushi» បានចុះផ្សាយអត្ថបទសំខាន់ របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន ក្រោមចំណងជើង ” ពន្លឿនការកសាងប្រទេសខ្លាំងក្លា ខាងបច្ចេកវិទ្យា និងសម្រេចបាននូវបច្ចេកវិទ្យាកម្រិតខ្ពស់ដោយពឹងផ្អែកលើខ្លួនឯង » ។ អត្ថបទនេះបានចែងថា បុព្វហេតុបច្ចេកវិទ្យាមាននាទី និងបានដើរតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងបុព្វហេតុបក្សនិងប្រជាជនជានិច្ច ។ ប្រទេសចិនត្រូវឈរលើដំណាក់កាលអភិវឌ្ឍន៍ថ្មី អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍប្រទេសតាមរយៈវិទ្យាសាស្ត្រ និងការអប់រំ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍប្រទេសតាមរយៈធនធានមនុស្ស និងយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍតាមរយៈការច្នៃប្រឌិតថ្មី ក្នុងន័យធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធនវានុវត្តន៍ជាតិ និងពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងបច្ចេកវិទ្យា ៕
ស្វាយរៀង ៖ ក្រុមឈ្មួញនាំសត្វជ្រូក ពីប្រទេសវៀតណាមក កម្ពុជារៀងរាល់ថ្ងៃ រាប់រយក្បាល ដឹកតាមរថយន្តសាំយ៉ុង ពីព្រំដែនក្រសាំងជ្រំឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ រួចផ្ទេរដាក់រថយន្តធំដឹកទៅរាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះថា ក្រុមឈ្មួញ បាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្តគឺភូមិក្រាំងលាវ ស្រុកពង់ត្របែក ខេត្តព្រៃវែងនិងភូមិក្រសាំងជ្រំ ឃុំគ្រួសស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ប្រភពបញ្ជាក់ថា...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាបានស្នើឲ្យកម្មករ កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ករណីមានភាពមិនប្រក្រតី ត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ ។ ការថ្លែងស្នើរបស់លោកស្រីម៉ែន សំអនបែបនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនី ៥៣០នាក់ នៅរោងចក្រផលិតកង XDS Bicycle Cambodia Co ltd...
កំពង់ចាម ៖ លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជន ចុះជួយស្រុកកោះសូទិន បានចាត់ទុកការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ទទួលបានជោគជ័យ មកដល់ពេលនេះ ដូចជាការផ្ដល់កំណើតទី ៣ ជូនប្រជាពលរដ្ឋដូច្នោះដែរ បន្ទាប់ពីកំណើត ទី២ ថ្ងៃ៧មករា ១៩៧៩ និងកំណើតទី១ ពីផ្ទៃមាតា ។ លោក...
ភ្នំពេញ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបង្ហាញទិដ្ឋភាពផ្នែកច្បាប់មួយចំនួនទាក់ទងទៅនឹងយន្តការ នៃការការពារភាពស្របច្បាប់ ដល់ប្រជាពលរដ្ឋ ដើម្បីការពារខ្លួន។ នៅព្រឹកថ្ងៃទី១ឧសភា លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា បានលើកឡើង ពីទិដ្ឋភាពផ្នែកច្បាប់មួយចំនួន ទាក់ទងទៅនឹងយន្តការ នៃការការពារភាពស្របច្បាប់ ក្នុងពិធីសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន៥៣០ នាក់ មកពី១៣ឃុំ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ។...
ភ្នំពេញ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់នូវអនុសាសន៍ ចំនួន១០ចំណុច ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព កម្មករនិយោជិត។ យោងតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើរជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ខិតខំស្វែងរក និងផ្តល់ឱកាសការងារដល់ពលករធ្វើការងារ នៅក្រៅប្រទេសសរុប ចំនួន១,៣០១,៦០៩នាក់។ តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ឧសភា ក្រោមប្រធានបទ «សន្ដិភាព សុខភាព...
កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា ការបំផ្ទុះដ៏ខ្លាំងក្លាមួយ បានសម្លាប់អ្នកថ្វាយបង្គំជាង៥០នាក់ បន្ទាប់ពីការអធិស្ឋាននៅវិហារឥស្លាមមួយកន្លែង នៅទីក្រុងកាប៊ុលកាលពីថ្ងៃសុក្រ មេដឹកនាំរបស់ខ្លួនបានលើកឡើងថា នេះជាការវាយប្រហារចុងក្រោយបំផុត លើគោលដៅជនស៊ីវិលក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងខែដ៏វិសុទ្ធរបស់ម៉ូស្លីម នៃបុណ្យរ៉ាម៉ាដាន ។ លោក Besmullah Habib អ្នកនាំពាក្យរង មកពីក្រសួងមហាផ្ទៃ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីមន្ទីរបញ្ចកោណ បានលើកឡើងកាលពីថ្ងៃសុក្រថា យុទ្ធនាការរុស្ស៊ី ដើម្បីដណ្តើមគ្រប់គ្រងតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន កំពុងដំណើរការយឺតៗ និងហួសពីកាលវិភាគ ដែលបានកំណត់ហើយ ។ មន្ត្រីរូបនេះបានប្រាប់ដល់អ្នកយកព័ត៌មានថា ការទប់ទល់យ៉ាងតឹងរ៉ឹង ពីកងទ័ពអ៊ុយក្រែន និងការប្រុងប្រយ័ត្នបន្ទាប់ពី...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថាលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានព្រមានម្តងទៀតថា កូរ៉េខាងជើង អាចប្រើប្រាស់ អាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុន ប្រសិនបើមានការគំរាមកំហែង ខណៈដែលលោក បានសរសើរមន្ត្រីយោធាកំពូលរបស់លោក ជុំវិញការរៀបចំព្យុហយាត្រាយោធាដ៏ធំ នៅក្នុងរដ្ឋធានីព្យុងយ៉ាង នៅក្នុងសប្តាហ៍នេះ ។...