ភ្នំពេញ៖ ខណៈកំពុងរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ កំពង់ផែពហុបំណងនៅភូមិចង្អោន ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត លើផ្ទៃដីប្រមាណជា៦០០ហិកតា ចាយលុយអស់១៥០០លានដុល្លារ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា កំពង់ផែពហុបំណងនេះ គឺបម្រើឲ្យវិស័យដឹកជញ្ជូនទូទាំងពិភពលោក មិនមែនសម្រាប់តែចិនមួយនោះទេ សូមមតិសាធារណជនមួយចំនួនកុំយល់ច្រឡំ...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា សហភាពអឺរ៉ុប (EU) បានស្នើដាក់ទណ្ឌកម្មដ៏តឹងតែងបំផុត របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃពុធនេះ រួមទាំងការហ៊ុមព័ទ្ធប្រេង ជាដំណាក់កាល ខណៈដែលក្រុង គៀវ បានលើកឡើងថា ទីក្រុងម៉ូស្គូកំពុងបង្កើនការវាយលុករបស់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន ហើយសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់រុស្ស៊ី...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីសន្តិសុខស្បៀងអាហារ និងជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី នៅក្នុងខែឧសភា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Linda Thomas-Greenfield ដែលជាប្រធានក្រុមប្រឹក្សាសម្រាប់ខែនេះបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ។ កម្មវិធីរបស់ក្រុមប្រឹក្សាសម្រាប់ខែឧសភា បង្ហាញពីការជជែកដេញដោលបើកចំហលើ “ទំនាក់ទំនងរវាងជម្លោះប្រដាប់អាវុធ និងអសន្តិសុខស្បៀង” ក៏ដូចជាការសង្ខេបអំពីហានិភ័យ និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ។ លោក...
ភ្នំពេញ៖ សហភាពអឺរ៉ុប តាមរយៈកម្មវិធី CAPFISH-Capture បានផ្តល់នាវាល្បាតចំនួន៧គ្រឿង ថ្មីបន្ថែមទៀត ដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ ក្នុងខេត្តកោះកុង ដើម្បីចូលរួមទប់ស្កាត់ បទល្មើសនេសាទ នៅតាមសមុទ្រកម្ពុជា ។ នេះបើយោងតាមក្រសួងកសិកម្ម។ ពិធីប្រគល់ទទួល នាវាល្បាតក្រោមហិរញ្ញប្បទាន ឥតសំណងរបស់សហភាពអឺរ៉ុប នៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់ បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទនេះធ្វើឡើងដោយមានចូលរួមពីលោក...
ភ្នំពេញ៖ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង របស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត មានទីតាំងស្ថិតនៅភូមិចង្អោន ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយគម្រោងប្រើទុនវិនិយោគ ១,៥០០លានដុល្លារ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាពេលនេះ ក្រោមអធិបតីភាព ជា សុផារ៉ា...
ភ្នំពេញ៖ មកដល់ហើយកម្មវិធីប្រូម៉ូសិនថ្មីប្លែក ពុំធ្លាប់មានពីមុនមកនោះគឺ Mega Sales ដែលអតិថិជនអាចមានឱកាសឈ្នះរង្វាន់ធំ ខុនដូអ័រគីដេចំនួន១រង្វាន់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ និង រថយន្តដ៏ថ្មីស្រឡាងម៉ាក Toyota Raize ចំនួន២គ្រឿង ជាមួយនឹងរង្វាន់ផ្សេងទៀតជាច្រើនរួមមាន៖ MacBook Pro, iPhone 13 Pro Max, Electric Scooter,...
បរទេស៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃពុធថា ធុងស្តុកប្រេងចំនួន ៤ ត្រូវបានឆាបឆេះ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន ដែលត្រូវបានគេចោទប្រកាន់ថា បានបាញ់ផ្លោងដាក់ទីក្រុង Makeyevka ក្នុងសាធារណរដ្ឋ Donetsk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយយោងតាម កងកម្លាំងការពារទឹកដី នៃសាធារណរដ្ឋប្រជាមានិត Donetsk...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកត្រូវដាក់ទណ្ឌកម្ម ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធ។ វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង “យុទ្ធនាការប្រឆាំងរុស្ស៊ីដែលមិនធ្លាប់មានពីមុនមក” ដែលដឹកនាំដោយរដ្ឋបាលរបស់លោក Kishida។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូបានចុះក្នុងបញ្ជីខ្មៅ នូវមន្ត្រី និងឥស្សរជនសាធារណៈចំនួន ៦៣...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យលោក Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្រូអាស៊ីប្រចាំ កម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ៕
ភ្នំពេញ ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានសម្រាប់ មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួល ជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២...