ភ្នំពេញ ៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ យុទ្ធនាការហ៊ាននិយាយ «ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការ ដោយបានទទួលការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព អង្គការមូលនិធិបង្ការរបួសអាស៊ី។ យុទ្ធនាការហ៊ាននិយាយ មានការចូលរួម លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និងលោក William Conklin នាយកម្មវិធីប្រចាំកម្ពុជា...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់គណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានថា កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារ សម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រជាដើម។ ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ប៉ូលិសជាតិអ៊ុយក្រែនបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៦នាក់បានស្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងការប៉ះទង្គិចគ្នារវាង រថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកប្រេងនៅតំបន់ Rivne ស្ថិតនៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន ។ រថយន្តទាំង២ បានបុកគ្នាកាលពីវេលាម៉ោង ៧និង២០នាទីយប់ ។ ប៉ូលិសបានលើកឡើង...
បរទេស៖ ប្រទេសបេឡារុស្ស បានចាប់ផ្តើមសមយុទ្ធយោធា ដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងគោលបំណង ពិនិត្យមើលការត្រៀមខ្លួន ប្រយុទ្ធរបស់កងកម្លាំងរបស់ខ្លួន។ ក្រសួងការពារជាតិ របស់ប្រទេសនេះ បានធ្វើសេចក្តីប្រកាស នៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃពុធ ដោយសង្កត់ធ្ងន់ថា សមយុទ្ធនេះមិនសំដៅប្រឆាំងនឹង ប្រទេសណាមួយឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់ នឹងគាំទ្រការទទួលយក ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលទៅក្នុងសម្ព័ន្ធមិត្តយោធា របស់អង្គការណាតូ បន្ទាប់ពីរដ្ឋទាំងពីរបង្ហាញ ចំណាប់អារម្មណ៍ ក្នុងការចូលរួម ទោះបីជាមានរដ្ឋទាំងពីរ បានអព្យាក្រឹតភាព ជាច្រើនទសវត្សរ៍ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា...
គៀវ៖ ជនស៊ីវិលអ៊ុយក្រែន ដែលភៀសខ្លួនចេញ ពីផ្នែកដែលកាន់កាប់ ដោយរុស្ស៊ី នៃប្រទេសនេះ ចោទប្រកាន់ថា មានអំពើហិង្សា ជំរិតទារប្រាក់ និងចោរកម្ម នៅក្នុងដៃរបស់កងទ័ពរុស្ស៊ី ដោយមិននិយាយអំពី ការអាម៉ាស់ ប្រចាំថ្ងៃនៅឯប៉ុស្តិ៍ ត្រួតពិនិត្យនោះទេ។ លោក Igor Kydryavtsev ដែលជាជនជាតិអ៊ុយក្រែន ម្នាក់ក្នុងចំណោម ១០នាក់ ដែលបាននិយាយទៅកាន់...
តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A ផ្លូវ 480...
ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ដ្រី និងកុមារ បានអំពាវនាវ ដល់ស្ដ្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ ហើយសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។ តាមសារលិខិតរបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាឆ្មបជាតិ ៥ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជំរុញឱ្យប្រទេសលោកខាងលិច បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ។ វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា លោក ពូទីន បានប្រាប់លោក ម៉ាក្រុង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការជម្លៀសជនស៊ីវិលចេញពី...
គ៊ែរ៖ ក្រសួងមហាផ្ទៃ អេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ប្រទេសអេហ្ស៊ីប បានដោះលែងអ្នកទោសចំនួន ៩៨៦នាក់ តាមការលើកលែងទោស របស់ប្រធានាធិបតី។ ការផ្លាស់ប្តូរដែលប្រារព្ធពិធីបុណ្យ Eid al-Fitr នៅថ្ងៃចន្ទនេះបានកើតឡើង ពីរសប្តាហ៍បន្ទាប់ពីការដោះលែង អ្នកទោសចំនួន ៣២៧៣នាក់ ដោយក្រឹត្យរបស់ប្រធានាធិបតី ក្នុងឱកាសនៃទិវារំដោះ Sinai ។ ប្រធានាធិបតីអេហ្ស៊ីប...