កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញឲ្យគណៈកម្មការអចិន្ត្រៃយ៍ រៀបចំសន្តិសុខ សម្រាប់ការបោះឆ្នោត ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោត នាពេលខាងមុខ មានភាពត្រឹមត្រូវ យុត្តិធម៌ ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២...
ប៉េកាំង ៖ តំណាងពិសេស របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គឺលោក Wang Qishan ដែលជាអនុប្រធានាធិបតីចិន ផងដែរនោះ បានចូលរួមពិធីសម្ពោធ តំណែងប្រធានាធិបតីថ្មី កូរ៉េខាងត្បូងលោក Yoon Suk-yeol នៅថ្ងៃអង្គារនេះ តាមការអញ្ជើញ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ ត្រលប់មកវិញកាលពីខែមីនា បន្ទាប់ពីជ័យជម្នះការបោះឆ្នោត...
កូឡុំបូ ៖ សេចក្តីជូនដំណឹង របស់រដ្ឋាភិបាល ដែលចេញដោយបញ្ជា របស់ប្រធានាធិបតីលោក Gotabaya Rajapaksa កាលពីយប់ថ្ងៃច័ន្ទ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Mahinda Rajapaksa បានលាលែងពីដំណែងចាប់ពីថ្ងៃច័ន្ទតទៅ ។ នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ របស់ប្រធានាធិបតីបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ បម្រាមគោចរទូទាំងប្រទេស ដែលបានដាក់នៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃច័ន្ទត្រូវបានពន្យារ ពេលរហូតដល់ព្រឹកថ្ងៃពុធ។...
ភ្នំពេញ ៖ លោក ចូសឹប បូរ៉ែល (Josep Borrell តំណាងជាន់ខ្ពស់ និងជាអនុប្រធាន សហភាពអឺរ៉ុប (EU) បានលើកឡើងថា សម្រាប់ការបោះឆ្នោត នៅកម្ពុជា នាពេលខាងមុខនេះ គួរតែមានការអនុញ្ញាត ឲ្យអតីតគណបក្ស ប្រឆាំងចូលរួម និងដោះស្រាយ ចំពោះករណីតុលាការ ប្រឆាំងនឹងលោក កឹម...
ភ្នំពេញ ៖ លោក យង់ សាំងកុមារ អ្នកជំនាញខាងផ្នែកកសិកម្ម និងជាមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) កំពុងដឹកនាំកសាងរុក្ខវិថីឈើប្រណីតប្រវែង១០គីឡូម៉ែត្រ នៅសហគមន៍សម្បូរ សប្បាយខេត្តព្រះវិហារ ។ លោក យង់ សាំងកុមារ បានបញ្ជាក់ក្នុងហ្វេសប៊ុកកាលពីថ្ងៃ៥ ឧសភាថា គម្រោងរុក្ខវិថីឈើប្រណីតនេះ អាចជាវែងជាងគេនៅកម្ពុជា ។ លោកបន្តថា...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៣ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១....
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គ្រប់អាយុបោះឆ្នោត ត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឲ្យបានគ្រប់ៗគ្នា កុំឲ្យមានការព្រួយបារម្ភអ្វីទាំងអស់។ តាមរយៈព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រខ្មែរ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ មកដល់ពេលនេះកាកបាទក្រហមកម្ពុជា បានទទួលថវិកាពីសប្បុរសជនជាតិ និងអន្តរជាតិ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២ ជាង១៦លានដុល្លារហើយ ។ សម្តេចថា ទោះបីជាឆ្នាំនេះ កម្ពុជាមិនបានរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម...
ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២ BICC2022-ប៊ី អាយ ស៊ី ស៊ី ២០២២ (The 5th BELTEI International Collaboration Conference 2022) តាមរយៈ...
ប៉េកាំង៖ មន្ត្រី និងអ្នកដឹកនាំធុរកិច្ចនៅប្រទេសអាល្លឺម៉ង់ ដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងលើកិច្ចសហការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន និងអាល្លឺម៉ង់ ដែលពួកគេជឿថា ជាគន្លឹះនៃការរីកចម្រើន និងវិបុលភាពនៃប្រទេសទាំងពីរ ដែលជាការកត់សម្គាល់នូវ ទំនាក់ទំនងការទូត រយៈពេល ៥ទសវត្សរ៍របស់ពួកគេនៅឆ្នាំនេះ។ ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ (Destatis) បានឲ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប្រទេសអាល្លឺម៉ង់ សម្រាប់រយៈពេល ៦ឆ្នាំជាប់ៗគ្នាដោយចាប់ផ្តើមពីឆ្នាំ២០១៥ ។ ក្នុងរយៈពេលត្រឹមតែ...