ព័ត៌មានជាតិ
សម្តេចតេជោ ណែនាំក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងបញ្ចុះបញ្ចូលអាមេរិក ធ្វើយ៉ាងណាកុំឲ្យមានការភាន់ច្រឡំ លើទំនាក់ទំនងកម្ពុជា-អាមេរិក
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅក្រុមហ៊ុន ប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថា មានកិច្ចការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត គឺធ្វើយ៉ាងណាកុំឲ្យមានការភាន់ច្រឡំ លើទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-អាមេរិក)។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ទទួលជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David...