កម្រងរូបភាព៖ ការបាញ់ប្រហារ នៅវិហារគ្រឹះសាសនាមួយកន្លែង នៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឱ្យម្នាក់ស្លាប់ និង៤នាក់ រងរបួស កាលថ្ងៃអាទិត្យ (ម៉ោងនៅស.រ.អ.)។ (រូបភាព៖ AFP)
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ត្រៀមខ្លួន ឬត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា...
តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់បានសង្កត់ធ្ងន់កាលពីថ្ងៃអាទិត្យថា ទោះបីជា សាធារណៈរដ្ឋអ៊ីស្លាម មានភាពហ្មត់ចត់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ក៏ដោយ ខ្លួនបានប្តេជ្ញា ចិត្តមិនជឿទុកចិត្តលើ “សត្រូវ” នោះទេ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយផងដែរ នោះ បានធ្វើការកត់សម្គាល់នៅខាងក្រៅពិព័រណ៍ប្រេង ឧស្ម័ន ការចម្រាញ់ និងគីមីឥន្ធនៈអន្តរជាតិ...
បរទេស៖ យោងតាមការបញ្ជាក់អះអាងដោយអ្នកនាំពាក្យ របស់មន្ទីរប៉ង់តាហ្គោនលោក John Kirby កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិកគឺបានត្រៀមខ្លួនរួចរាល់ ហើយក្នុងករណីចាំបាច់ដើម្បីផ្គត់ផ្គង់សព្វាវុធនិងយោធាទៅឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែត ខណៈដែលប្រទេសទាំងពីរនេះកំពុង រងចាំការសម្រេចចិត្តរបស់ណាតូ ដើម្បីចូលជាសមាជិកតាមផែនការកន្លងមក។ កាលពីថ្ងៃអាទិត្យដដែលនេះហ្វាំងឡង់ និងស៊ុយអែត បានប្រកាសជាផ្លូវការអំពីបំណងចង់ចូលចូលរួម ជាសមាជិក អង្គការណាតូទោះបីជាមានការព្រមានសាជា ថ្មីម្តងហើយម្តងទៀតថាពីសំណាក់រុស្សីក្តី។ រដ្ឋាភិបាលទីក្រុងមូស្គូ បានសម្រេចថាការចូលរួមរបស់ប្រទេស ទាំងពីរជាមួយនឹងណាតូគឺ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្ត កងកម្លាំងនគរបាលជាតិ ប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ និងមានមនសិកាវិជ្ជាជីវៈខ្ពស់។ តាមរយៈសារលិខិតរបស់អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ ១៦...
កុម្ម៉ង់ទៅយកផ្ទាល់ អ្វីដែលអ្នកត្រូវការ មិនថាជា អាហារ គ្រឿងទេស ធ្វើតែមួយភ្លែត Foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ និងទំនិញពីហាងក្នុងស្រុកល្បីៗ ដែលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា នៅ foodpanda ផ្ដោតសំខាន់ទៅលើល្បឿន និងសេវាដឹកជញ្ជូនទាន់ចិត្ត គ្រប់យ៉ាងដែលអ្នកត្រូវការ មិនថាជា អាហារ គ្រឿងទេស ឬរបស់របរប្រើប្រាស់ប្រចាំថ្ងៃ តាំងពីមីគុយទាវ ភីហ្សា តាមរយៈកុម្ម៉ង់ទៅយកផ្ទាល់ឬ...
អង់ការ៉ា៖ ស៊ុយអែត និងហ្វាំងឡង់ ត្រូវបានស្នើឱ្យធ្វើការជាមួយប្រទេសតួកគីលើ “ការធានាសន្តិសុខ” ដែលទីក្រុងអង់ការ៉ា បានទាមទារលើផែនការរបស់ពួកគេ ក្នុងការចូលរួមជាមួយអង្គការណាតូ នេះបើតាមរដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu។ លោក Cavusoglu បានប្រាប់អ្នកយកព័ត៌មានតួកគីនៅទីក្រុងប៊ែរឡាំង បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការណាតូ តួកគីបាននិងកំពុងគាំទ្រគោលនយោបាយបើក ចំហររបស់អង្គការណាតូ ប៉ុន្តែការដេញថ្លៃសមាជិក ភាពរបស់ហ្វាំងឡង់ និងស៊ុយអែត បង្កើនការព្រួយបារម្ភអំពីសន្តិសុខសម្រាប់ទីក្រុងអង់ការ៉ា។ ទូរទស្សន៍...
បរទេស៖យោងតាមការលើកឡើងដោយអគ្គលេខាធិកា អង្គការណាតូលោក Jens Stoltenberg កាលពី ថ្ងៃអាទិត្យ ម្សិលមិញនេះ បានបញ្ជាក់ថាអ៊ុយក្រែននឹងអាចទទួល យកជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងប្រទេសរុស្សីខណៈដែលផែនការរបស់ទីក្រុងមុស្គូ នៅតាមតំបន់ប្រយុទ្ធជា ច្រើនហាក់ដូចជាមិន មានវិវត្តទៅតាម ផែនការរបស់ខ្លួនឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាច្រើនក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ប្លុកណាតូម្សិលមិញនេះ លោក Stoltenberg បានបកស្រាយអំពីប្រធានបទ សំខាន់នៃកិច្ចពិភាក្សាថាគឺធ្វើឡើង ដើម្បីការគាំទ្រដ៏ ខ្លាំងមួយទៅឲ្យប្រទេសអ៊ុយក្រែនព្រម...
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា បានសម្ដែងនូវក្ដីរំភើប និងមានមោទនភាពរីករាយ ដែលបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ជាមួយប្រធានាធិបតី ចូ បៃឌិន នៅសេតវិមាន ហើយជាពិសេសនេះក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ ខាងក្រោមនេះជាសាររបស់ប្រជាពលរដ្ឋខ្មែរ នៅអាមេរិក ដែលគោរពផ្ញើជូនសម្ដេចតេជោនាយករដ្ឋមន្រ្តី៖...
បរទេស៖ យោងតាមក្រុមមន្ត្រីប៉ូលីសរបស់តំបន់ Orange County កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ម្នាក់បានបាត់បង់ជីវិត និង៦នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារ នៅវិហារមួយកន្លែងក្នុងតំបន់ Laguna Woods។ មនុស្សម្នាក់បានស្លាប់ នៅនឹងកន្លែងខណៈដែល ៥នាក់ទៀតបានទទួលរងរបួសធ្ងន់ធ្ងរ ហើយម្នាក់រងរបួសស្រាល និងត្រូវបានបញ្ចូនទៅកាន់ មន្ទីរពេទ្យរួចរាល់ហើយបន្ទាប់ពី ហេតុការណ៍នេះបានកើតឡើង។ មន្ត្រីប៉ូលីសបានអះអាងដែរថា៖ ពួកយើងបានចាប់ខ្លួនមនុស្សម្នាក់ ព្រមជាមួយនឹងអាវុធផងហើយសន្យាថា...