បរទេស៖ យោងតាមការវិភាគ របស់ក្រុមសមាជិកកំពូល នៃគណកម្មការអឺរ៉ុបហៅកាត់ថា EC កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាផលិតផលក្នុងស្រុកសរុប របស់ប្រទេសរុស្សី នឹងដាំក្បាលចុះខ្លាំងក្នុងឆ្នាំនេះ ប្រមាណជា១០,៤ភាគរយ បន្ទាប់ពីទទួលបានកំណើន ជាកំណត់ត្រា ដល់ទៅ៤,៧ភាគរយ កាលពីឆ្នាំ២០២១។ ទោះបីជាយ៉ាងណាក្តី ការនាំចេញរបស់រុស្សី បានបង្កើនប្រាក់ចំណូល ជនជាតិយ៉ាងច្រើនសន្ធឹក ហើយរំពឹងថានឹងមានការកើនឡើងបន្ថែមទៀត នាពេលខាងមុខដោយសារតែតម្លៃទំនិញ កំពុងឡើងខ្ពស់រីឯតម្រូវការ ក៏មិនធ្លាក់ចុះទាបមកនោះដែរ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអូទ្រីសលោក Alexander Schallenberg កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសថា ប្រទេសអូទ្រីស របស់លោក គឺគ្មានផែនការ ឬនឹងមិនមានផែនការ ក្នុងការចូលរួមជាមួយ នឹងអង្គការណាតូឡើយ នាពេលអនាគត។ ថ្លែងបែបនេះទៅកាន់ក្រុមអ្នកកាសែត នៅក្នុងទីក្រុងប្រ៊ូស៊ែល នៅពេលដែលលោកត្រូវបានសាកសួរ អំពីជំហរបស់ហ្វាំងឡង់ និងស៊ុយអែត ដែលទើបតែបានប្រកាស អំពីបំណងចូលរួមអង្គការណាតូថ្មីៗនេះ និងដោយបញ្ជាក់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា សមយុទ្ធយោធាទ្រង់ទ្រាយធំមួយ បានចាប់ផ្តើមដំណើរការហើយ នៅក្នុងប្រទេសអេស្តូនី ក្បែរទៅនឹងព្រំដែននៃប្រទេសរុស្សី។ សមយុទ្ធយោធាដែលមានឈ្មោះថា Hedgehog 2022 គឺជាសមយុទ្ធយោធាដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃតំបន់ប៉ាល់តិក ដោយសារតែជាការប្រមូលផ្តុំ នៃបណ្តាក្រុមសម្ព័ន្ធមិត្ត របស់អង្គការណាតូ ចំនួនដល់ទៅ ១៤ប្រទេស ខណៈដែលយោធា មានដល់១៥០០០នាក់។ ក្នុងនោះគេក៏សង្កេតឃើញមានកងកម្លាំងយោធា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យមាន ការសម្រេចចិត្ត ខាងនយោបាយ របស់សហរដ្ឋអាមេរិក លើកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ដោយលើកឡើងថា អ៊ីរ៉ង់បានធ្វើសំណើផ្ទាល់ខ្លួនរួចហើយ។ លោក Saeed Khatibzadeh បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា “ប្រសិនបើសហរដ្ឋអាមេរិកប្រកាស ការសម្រេចចិត្តផ្នែកនយោបាយរបស់ខ្លួន យើងអាចចាត់វិធានការសំខាន់មួយក្នុងរឿងនេះ” ដោយបញ្ជាក់ឡើងវិញ នូវការទាមទាររបស់អ៊ីរ៉ង់ ដែលថាសិទ្ធិស្របច្បាប់របស់ខ្លួន គួរតែត្រូវបានគោរព...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺរលាកថ្លើមប្រភេទថ្មី ទោះបីមិនមាននៅកម្ពុជាក៏ដោយ។ នាឱកាសអញ្ជើញជួប សំណេះសំណាលជាមួយ គ្រូពេទ្យសម្ដេចតេជោ ប្រឆាំងជំងឺកូវីដ-១៩ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា នាពេលបច្ចប្បន្នជំងឺរលាកថ្លើមប្រភេទថ្មីនេះ មិនទាន់ឆ្លងមកដល់កម្ពុជាឡើយ ប៉ុន្ដែប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន។ សម្ដេចតេជោមានប្រសាន៍ថា...
ភ្នំពេញ៖ នៅក្នុងរយៈពេល១សប្តាហ៍ទៅមុខ (ចាប់ពីថ្ងៃ១៨-២៤ ឧសភា) កម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីបង្គួរទៅខ្លាំង ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានស៊ីតុណ្ហភាពអប្បបរិមាពី២៤-២៦អង្សាសេ និងស៊ីតុណ្ហភាពអតិបរិមា ពី៣៣-៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកំរិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ប្រឆាំងកូវីដ-១៩ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។ ការសំណេះសំណាលនេះ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយ ការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង...