បរទេស៖ យោងតាមការឯកសារដែលបានបែកធ្លាយ និងត្រូវបានយកមកចុះផ្សាយដោយ rt.com បានឲ្យដឹងថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសប៉ូឡូញ បានធ្វើការបង្ហាញជាផ្លូវការតួលេខនៃចំនួនទ័ពអាមេរិក នៅប្រទេសប៉ូឡូញ សរុបនាពេលបច្ចុប្បន្ននេះ ប្រមាណជា១២៦០០នាក់ គឺជាចំនួនដែលមិនធ្លាប់មាន ឡើយក្នុងប្រវត្តិសាស្ត្រ។ ការបង្ហើបប្រាប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការណាតូ កំពុងដំណើរការរៀបចំសមយុទ្ធយោធា ដ៏ធំមួយក្បែរ ទៅនឹងប្រទេសប៉ូឡញនិងតំបន់ប៉ាល់ តិកហើយប្រទេសទាំងនោះក៏កំពុងស្នើសុំអាមេរិក ក្នុងការបង្កើនចំនួន យោធា ទៀតពីអាមេរិកផងដែរ។ យោងតាមការចេញផ្សាយសារព័ត៌មានប៉ូឡូញ ក៏បានសរសេរដែរថា៖លោកអគ្គរដ្ឋទូតអាមេរិក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង និងស្លាប់ថ្មីទេដោយសារជំងឺកូវីដ១៩ ខណៈជាសះស្បើយចំនួន៣នាក់ថែមទៀត។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ក្រុមការងារក្រោមឱវាទ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងប្រគល់សមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស ដែលឯកឧត្តមបានជួយឧបត្ថម្ភ...
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំទិវាជាតិ នៃការចងចាំ ២០ឧសភា ដោយរាប់បាតប្រគេនចង្ហាន់ ព្រះសង្ឃចំនួន២០៧អង្គ ដើម្បីបង្សុកូលឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជនស្លូតត្រង់ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុលពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធ្វើសមាហរណកម្មផលិតកម្ម កសិកម្មទាំងរុស្ស៊ី និងអ៊ុយក្រែនទៅក្នុងទីផ្សារពិភពលោក ។ ប្រធានអង្គការសហប្រជាជាតិ បានប្រាប់ដល់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខស្តីពីជម្លោះ និងសន្តិសុខស្បៀងថា “ដំណោះស្រាយដ៏មានអត្ថន័យណាមួយ...
បរទេស៖ យោងតាមការចេញផ្សាយដោយ Reuters និងត្រូវបានយកមកផ្សាយបន្តដោយ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេជឿជាក់ថា កំពុងធ្វើការបញ្ជូនប្រព័ន្ធមីស៊ីល ប្រឆាំងរថក្រោះដែលទំនើបបំផុត ទៅកាន់ប្រទេសអ៊ុយក្រែន ហើយសង្ឃឹមថានឹងអាចជួយបង្កើន សមត្ថភាពការពារទប់ទល់នឹងរុស្សី។ ទោះបីជាយ៉ាងណាក្តីមីស៊ីល ដែលផលិតឡើងដោយក្រុមហ៊ុនចំនួន ៣ដូចជា Boeing, Kongsberg និង Raytheon...
បរទេស៖ យោងតាមការបញ្ជាក់ ដោយលោកនាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawieki កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាលទីក្រុង Warsaw គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការអនុញ្ញាតិឲ្យមានការសាងសង់ នូវមូលដ្ឋានទ័ពអចិន្ត្រៃយ៍មួយពីសំណាក់ អង្គការណាតូនៅក្នុងទឹកដីរបស់ខ្លួន ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ឲ្យអង្គការយោធាដែលដឹកនាំដោយ អាមេរិកមួយនេះក្នុងការបន្ត ធ្វើការពង្រីកប្រព័ន្ធអាវុធទៅ កាន់តំបន់ភាគខាងកើតអឺរ៉ុបផង ស្របពេលដែលរុស្សីកំពុងធ្វើការ លុកលុយអ៊ុយក្រែនបែបនេះ ។...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា ការចូលជាសមាជិក NATO របស់ហ្វាំងឡង់ នឹងមិនពាក់ព័ន្ធនឹងកាតព្វកិច្ច ក្នុងការធ្វើជាម្ចាស់ផ្ទះមូលដ្ឋាន យោធារបស់ណាតូ ឬអាវុធនុយក្លេអ៊ែរនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី19 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោកស្រី Sanna Marin...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោងប្រមាណជា៧ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ មានករណីដាច់ជណ្តើរយោងនៅជាន់ទី១៥ ក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបណ្តាលឲ្យកម្មករ៤នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិល...
ភ្នំពេញ៖ នាពេលថ្មីៗនេះ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានរៀបចំយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់ដល់និស្សិត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ នាពេលកន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ហាមឃាត់កិច្ចសហការ របស់អង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡា រាជធានី...