យ៉ាងហ្គូន៖ ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា (CBM) កាលពីថ្ងៃពុធបានហាមឃាត់ រូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់ក្នុងស្រុក ដើម្បីធ្វើឱ្យមានស្ថេរភាព អត្រាប្តូរប្រាក់បរទេសនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ធនាគារបានស្នើឱ្យភ្នាក់ងាររដ្ឋាភិបាល បង់ប្រាក់ត្រឹមតែប្រាក់ដុល្លារមីយ៉ាន់ម៉ា ដោយលើកឡើងថា ការប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់ក្នុងស្រុក អាចនាំឱ្យតម្រូវការប្រាក់ដុល្លារកើនឡើងខ្ពស់ និងបង្កឱ្យមានអស្ថិរភាពអត្រាប្តូរប្រាក់។ ធនាគារកណ្តាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពី CBM...
បរទេស៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Alexey Arestovich បានប្រើភាសាអាសអាភាស រិះគន់អ្នកនៅលោកខាងលិច ដោយជំរុញឱ្យទីក្រុងគៀវ ប្រគល់ទឹកដីរបស់ប្រទេសមួយផ្នែក ទៅឱ្យប្រទេសរុស្ស៊ី ដើម្បីជាប្រយោជន៍ដល់សន្តិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Aretovich បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ ដោយបានជេរប្រមាថ ហើយថា...
បរទេស៖ បើយោងតាមសេចក្តីព្រាង ឯកសារមួយដែលលេចធ្លាយដល់សារព័ត៌មាន ខណៈអ្នកការទូតកំពូល របស់ប្រទេសចិនធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិក បានឱ្យដឹងថា ប្រទេសចិនគ្រោង នឹងផ្តល់កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខសំខាន់ៗដល់បណ្តាប្រទេសនៅប៉ាស៊ីហ្វិកជាបន្តបន្ទាប់។ សំណើដែលបានចោទប្រកាន់ នឹងកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំមួយជាមួយកោះ Solomon ដែលនាំឱ្យមានការជំទាស់យ៉ាងខ្លាំងពីអូស្ត្រាលី និងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកសារនេះត្រូវបានទទួលដោយសារព័ត៌មាន...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ២២០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់...
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ យុទ្ធសាស្ត្រ ស្តីពីសូន្យកូវីដរបស់ប្រទេសចិន គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយប្រកប ដោយប្រសិទ្ធភាព របស់ថ្នាក់ដឹកនាំចិន ។ ឯកឧត្តមពន្យល់ថា ប្រជាជនចិនមានចំនួនដ៏ច្រើន...
កាលពីថ្ងៃទី២៥ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយ លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស តាមប្រព័ន្ធវីដេអូ នៅក្រុងប៉េកាំង ។ លោក Xi Jinping បានសម្តែងការស្វាគមន៍ ចំពោះការដែលលោកស្រី Michelle Bachelet បំពេញទស្សនកិច្ចនៅប្រទេសចិន...
ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្រុងប៉េកាំង មហាសន្និបាតអង្គការ សុខភាពពិភពលោក បានធ្វើសេចក្តីសម្រេចចិត្ត បដិសេធការដាក់បញ្ចូល សេចក្តីស្នើច្បាប់ របស់ប្រទេសមួយចំនួនតូច ស្តីពីអ្វី ដែលហៅថា “អញ្ជើញចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកអង្កេតការណ៍ ”ទៅក្នុងរបៀបវារៈ នៃមហាសន្និបាត ។ នេះជាឆ្នាំទី៦ ជាប់ៗគ្នាហើយ ដែលមហាសន្និបាត អង្គការសុខភាពពិភពលោក...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានបើកការជំនុំចម្រះលើសំណុំរឿង អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ចំនួន ៤នាក់ ទៀត ជាប់ពាក់ព័ន្ធនឹងករណីប្លន់ អ្នកលក់តាមឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី ប្រព្រឹត យប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១...
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ឧស្សាហកម្មថ្នាំជក់ បានបំផ្លាញយ៉ាងខ្លាំងទៅ ដល់សុខុមាលភាពប្រជាជន សេដ្ឋកិច្ចជាតិ រួមទាំងបង្កជាបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាពេលថ្មីៗនេះ បានបញ្ជាក់ថា ផ្ទុយពីការពិត ក្រុមហ៊ុនថ្នាំជក់ បានព្យាយាមបង្ហាញទៅកាន់អ្នកបង្កើតគោលនយោបាយ ក៏ដូចជាប្រជាពលរដ្ឋថា ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ទៅ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ សហគមន៍ សេដ្ឋកិច្ចជាតិ...