ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ជាសះស្បើយ និងស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
យោងតាមការចុះផ្សាយ របស់សារព័ត៍មាន វៀតណាម បានឱ្យដឹងថា បន្ទាប់ពីរងការចោទប្រកាន់ ពីរដ្ឋាភិបាលរុស្ស៊ីថា មានបន្ទប់ពិសោធន៍ អាវុធជីវសាស្ត្រ និងគីមីក្នុងប្រទេសអ៊ុយក្រែន ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិងកំពុងមមាញឹកធ្វើការ “បដិសោធនពាក្យ ចចាមអារ៉ាម” តាមរយៈស្ថានទូត និងស្ថានកុងស៊ុល របស់ខ្លួនជុំវិញពិភពលោក ។ កាលពីប៉ុន្មានថ្ងៃមុន ខណៈពេលដែលស្ថានទូតអាមេរិក ប្រចាំនៅវៀតណាម បានបង្ហោះសារ នៅលើគណនីបណ្តាញ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើត «បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា “Cambodian Cyber University Network” សរសេរជាអក្សរកាត់ថា “C.C.U.N”។ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ៕
តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A ផ្លូវ 480...
ជួបគ្នានៅយប់ថ្ងៃសោរ៍ ទី២៨ ខែឧសភា នៅសួនជាប់ព្រះអង្គចេកព្រះអង្គចម ក្នុងខេត្តសៀមរាប ដើម្បីទស្សនាការប្រកួត ប្រដាល់ក្បាច់គុនខ្មែរដ៏អស្ចារ្យ និងទទួលបានភាពសប្បាយរីករាយ នាចុងសប្តាហ៍ក្នុងកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC KUN KHMER និងប្រាក់លាន ពីភេសជ្ជៈប៉ូវកម្លាំង វើក ដែលនឹងចាប់ផ្តើមពីម៉ោង ៦យប់តទៅ។ ក្នុងសប្តាហ៍នេះ វគ្គសន្សំពិន្ទុពូល...
ពោធិ៍សាត់៖ ក្មេងទំនើងពីរក្រុម បានបង្កការអុកឡុកវាយ និងកាប់គ្នា នៅតាមដងផ្លូវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវកម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ សហការណ៍ជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនបានចំនួន ៦នាក់ រួមនឹងវត្ថុតាង កាលពីវេលាម៉ោង២២និង៤៧នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិប៌ូរច្រេស ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។ បើតាមរបាយការណ៍របស់អធិការដ្ឋាន...
បរទេស៖ រដ្ឋាភិបាលប៉ាគីស្ថានបានអនុញ្ញាតឱ្យដាក់ពង្រាយយោធាដើម្បីការពារទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងអ៊ីស្លាម៉ាបាដ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ខណៈដែលបាតុកររាប់ពាន់នាក់ ដែលស្មោះ ត្រង់នឹងអតីតនាយករដ្ឋមន្ត្រី Imran Khan បានដើរតាមផ្លូវ។ លោក Khanបានដើរក្បួនតវ៉ានៅរដ្ឋធានី កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីមហាផ្ទៃ Rana Sanaullah បានសរសេរថា...
ពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និង ម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគាត់ឡើងប្រក់ដំបូលផ្ទះ ងើបឈរប៉ះនិងខ្សែភ្លើង។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ ស្ថិតនៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។ បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារខ្សែភ្លើងឆក់នោះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន មានការសោកស្ដាយចំពោះ ជនរងគ្រោះ ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីការបាញ់ សម្លាប់ម្តងហើយម្តងទៀតនៅសហរដ្ឋអាមេរិក ហើយបានសម្តែងការ រំលែកទុក្ខដល់ជនរងគ្រោះ និងការអាណិតអាសូរដល់ក្រុមគ្រួសារដែលរងរបួស និងបាត់បង់ជីវិតក្នុងឧប្បត្តិហេតុ បាញ់ប្រហារនៅរដ្ឋតិចសាស់ និងជំរុញឲ្យអាមេរិកការពារសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឱ្យមានប្រសិទ្ធភាព។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពី ខ្មាន់កាំភ្លើងអាយុ ១៨ឆ្នាំបានសម្លាប់កុមារ ១៩នាក់ និងមនុស្សពេញវ័យពីរនាក់...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Phishing គឺជាការផ្ញើអ៊ីម៉ែលក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ឲ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូល ទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឲ្យក្រុមជនខិលខូចបញ្ចូល កម្មវិធីមេរោគទៅក្នុងកុំព្យូទ័រ ឬទូរសព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗ ដែលមាននៅក្នុងឧបករណ៍ទាំងនោះ។ ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើន ទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះ គឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ...