ម៉ុស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ នូវសកម្មភាពអរិភាពរបស់ជប៉ុន ហើយរក្សាសិទ្ធិក្នុងការពង្រឹងសមត្ថភាព ការពាររបស់ខ្លួនជាការឆ្លើយតប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយធ្វើអត្ថាធិប្បាយលើអ្វីដែលហៅថា ការតវ៉ារបស់ប្រទេសជប៉ុន ប្រឆាំងនឹងការល្បាតជាយុទ្ធសាស្ត្ររួមគ្នា ដោយកងកម្លាំងអាកាសចិន និងរុស្ស៊ីកាលពីថ្ងៃអង្គារ។ លោកស្រីបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងយោធារុស្ស៊ី និងចិនគឺជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងទ្វេភាគី...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃពុធបានថ្កោលទោស ផែនការតួកគី ដើម្បីបង្កើតតំបន់សុវត្ថិភាព នៅភាគខាងជើងប្រទេសស៊ីរីថា ជា “ទង្វើឈ្លានពាន និងអាណានិគម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ភាគីតួកគីមានគោលបំណងបង្កើត “ចំណុចក្តៅផ្ទុះ” នៅខាងក្នុងប្រទេសស៊ីរី ហើយបន្ត “ប្រដាប់អាវុធ និងប្រតិបត្តិការក្រុមភេរវករ ដើម្បីប្រើពួកវាប្រឆាំងនឹងប្រជាជនស៊ីរី” នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានរដ្ឋ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់សហភាពអឺរ៉ុប (EU) ថា គិតមកដល់ពេលនេះ មិនមានព័ត៌មាននៃអំពើហិង្សាណាមួយ កើតឡើងនោះទេ ក្នុងដំណើរការឃោសនា បោះឆ្នោតឃុំ-សង្កាត់ ហើលយគណបក្សនយោបាយ ក៏ធ្វើសកម្មភាពកំណត់ ដោយច្បាប់ផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន ៤ប្រទេស ដឹកនាំដោយលោកស្រី ខាមិន...
ភ្នំពេញ៖ នាពេលបន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញថ្លែងសារ ពិសេសស្តីពី «បឹងទន្លេសាប» នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៣ ខែមីនា សម្ដេចតេជោ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសជុំវិញពិភពលោក កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង លើគំនិតផ្តួចផ្តើមមួយ ដែលកំពុងជំរុញការតភ្ជាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ ហិរញ្ញវត្ថុ ព្រមទាំងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ដែលកំពុងផ្តល់ អត្ថប្រយោជន៍យ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដល់បណ្តាប្រទេសជាច្រើន ជាពិសេស នៅតំបន់អាស៊ី អឺរ៉ុប...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
១-ស្នើស្ថាប័ន វិទ្យាស្ថានគណនេយ្យ និងសវនករកម្ពុជា (Kicpaa) បើកសាលាផ្ទាល់ខ្លួន ដើម្បីបណ្តុះបណ្តាលនិស្សិតបំពេញតម្រូវការរបស់ខ្លួនដែលចង់បាន។ គ្រឹះស្ថានឧត្តមសិក្សា មិនមែនជាស្ថាប័នផលិតនិស្សិតបំពេញតម្រូវការតែKicpaa ចង់បាននោះទេ។ ២-ស្នើស្ថាប័នKicpaa អំពាវនាវទៅលើសមាជិករបស់ខ្លួនដែលជាក្រុមហ៊ុនសវនកម្មឯករាជ្យ តម្លើងប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់ខ្លួនឲ្យសមស្របទៅនឹងចំណូលដែលទទួលបាន។ ៣-ស្នើស្ថាប័នKicpaa អំពាវនាវទៅលើសមាជិករបស់ខ្លួនដែលជាក្រុមហ៊ុនសវនកម្មឯករាជ្យជ្រើសនិស្សិតចូលតំបូងក្នុងតម្លៃ 1,000$ យ៉ាងទាបបំផុត ដើម្បីឲ្យក្រុមហ៊ុនសវនកម្មឯករាជ្យទាំងនេះ មានលទ្ធភាពទទួលបាននូវនិស្សិតពូកែៗចូលទៅដាក់ពាក្យ។ ៤-ស្នើស្ថាប័នKicpaa បើកទ្វារទូលាយឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាដែលទស្សនវិស័យលើជំនាញនេះចូលរួមផ្តល់មតិក្នុងក្រុមប្រឹក្សាKicpaa ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា...