ភ្នំពេញ ៖ ខណៈដំណើរបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានប្រព្រឹត្តទៅ អស់រយៈពេលមួយព្រឹកទៅហើយនោះ លោក កឹម សុខាដែលកំពុងជាប់ក្តីក្តាំង នៅក្នុងតុលាការកម្ពុជា បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា លោកមិនទៅបោះឆ្នោតទេ ព្រោះគ្មានជម្រើសណាមួយសម្រាប់គាត់ជ្រើសរើស។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល យ៉ាងខ្លីនាថ្ងៃ៥ មិថុនា...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រជាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោត នៅទូទាំងប្រទេសចំនួន៥ ១៧០ ៤៦៦នាក់ នៃចំនួនពលរដ្ឋសរុប មាននៅក្នុងបញ្ជីបោះឆ្នោតជាង៩លាននាក់ ដែលគិតជាភាគរយ មានចំនួន៥៦,១៧ភាគរយ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ជាសះស្បើយ និងស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ្រ ច័ន្ទមុនី បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅការិយាល័យសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអញ្ជើញចុះត្រួតពិនិត្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នឹងផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២យប់ និងបន្តផ្សាយ ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២ថ្ងៃត្រង់ ៕
ភ្នំពេញ ៖ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការអប់រំសម្រាប់សិស្សនិស្សិត ទទួលបានយ៉ាងល្អប្រសើរនោះ គឺជាកត្តាគន្លឹះកំណត់ដល់ភាពជោគជ័យ មិនត្រឹមតែសម្រាប់បគ្គលម្នាក់ៗ ប៉ុណ្ណោះទេ តែសម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូលផង។ ជាក់ស្តែងនៅពេលកន្លងមក មានសិស្សនិស្សិតពូកកែជាច្រើន បានមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរដ្ឋាភិបាល ។ ការថ្លែងរបស់លោករដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍បែបនេះ...
ភ្នំពេញ៖ ព្រឹកព្រលឹមស្រាងៗ ក្នុងថ្ងៃបោះឆ្នោត៥មិថុនា ២០២២នេះ នៅតាមការិយាល័យបោះឆ្នោតនានា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាច្រើន មូលមីតម្រងជួរ មុនម៉ោងចាប់ផ្តើមដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ ពោលមុនម៉ោង៧ ពលរដ្ឋជាច្រើន បានសម្រុកទៅកាន់ ការិយាយល័យបោះឆ្នោតរៀងៗខ្លួន និងតម្រង់ជួររងចាំរួចជាស្រេច ។ ជុំវិញសកម្មភាពរបស់ពលរដ្ឋ សម្រុកទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត ស្ថិតក្នុងអនុវិទ្យាល័យសោហ៊ឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នៅការិយាល័យបោះឆ្នោតលេខ០២៣១ ស្ថិតក្នុងវិទ្យាល័យវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕