Breaking: អ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ដោយបញ្ជាក់ថា ដំណើរការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការវាយតម្លៃនេះ ត្រូវបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដោយអ្នកសង្កេតអន្តរជាតិ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នាសណ្ឋាគារ Hayatt។
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៣រ៉ិចទ័រ អង្រួននៅក្នុងដែនដីនៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៣រ៉ិចទ័រ បានអង្រួននៅលើដែនកោះ Rat Islands នៃកោះ Aleutian រដ្ឋអាឡាស្កា នៅវេលាម៉ោង២៣និង៣៨នាទីនៅថ្ងៃសៅរ៍ ។...
អាម្ម៉ង់៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Petra បានចុះផ្សាយថា ពីឡុតជនជាតិស៊ូដង់ ចំនួន២នាក់បានស្លាប់ នៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីយន្តហោះ កងយោពលខេមភូមិន្ទ របស់ប្រទេសហ្ស៊កដានី Grob បានធ្វើការហ្វឹកហ្វឺន ហើយបានធ្លាក់នៅក្រុង Ramtha ភាគខាងជើងប្រទេស ។ ប្រភពពីមន្ត្រីមួយរូបនៅឯកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី...
បរទេស៖ ក្រុមហ៊ុនបាននិយាយនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួន ក្រុមហ៊ុនថាមពលយក្ស រុស្ស៊ី ឈ្មោះ Gazprom បាននិយាយនៅសប្តាហ៍នេះថា ការនាំចេញឧស្ម័នទៅកាន់ ប្រទេសចិន តាមរយៈបំពង់បង្ហូរប្រេង Power of Siberia បានបន្តកើនឡើង។ ការចែកចាយនេះគឺជាផ្នែកមួយនៃ “កិច្ចសន្យារយៈពេលវែងទ្វេភាគី រវាងក្រុមហ៊ុន Gazprom និងសាជីវកម្មប្រេងជាតិចិន (CNPC)”...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានជម្លៀសចេញពីផ្ទះរបស់គាត់នៅឆ្នេរ នៅរដ្ឋ Delaware បន្ទាប់ពីយន្តហោះឯកជន គ្មានការអនុញ្ញាតមួយគ្រឿង បានឆ្លងហោះចូលទៅក្នុងដែនអាកាស ដែលបានដាក់កំហិត ខាងលើទ្រព្យសម្បត្តិ ដែលបង្កឱ្យមានការរឹតបន្តឹងសន្តិសុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សេវាសម្ងាត់អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា...
បរទេស៖ កាសែតឥណ្ឌា The Hindu បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពការទូតថា អ៊ុយក្រែនរំពឹងថា ឥណ្ឌានឹងផ្តល់ជំនួយមនុស្សធម៌ បន្ថែមទៀត ក៏ដូចជាចូលរួមក្នុងការកសាង ប្រទេសអ៊ុយក្រែន ឡើងវិញ នៅពេលដែលការប្រយុទ្ធគ្នា បានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី5 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា អត្ថបទបានដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះដែលនិយាយថា លើសពីការក្លាយជាអ្នកធានាសន្តិសុខសម្រាប់អ៊ុយក្រែន...
ភ្នំពេញ៖សន្និសីទសារព័ត៌មាន ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥របស់ក្រុមអ្នក សង្កេតការណ៍អន្តរជាតិ នឹងត្រូវរៀបចំនៅម៉ោង៩ព្រឹកនេះ នៅសណ្ឋាគារ Hyatt Hotel។ ក្រុមអ្នក សង្កេតការណ៍អន្តរជាតិ មកពី ក្រុម CDI (អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ), ក្រុម CAPDI/ TTank2022/ IIO/ IPTP និងក្រុម IPCAPP/ សហគមន៍ខ្មែរក្រៅប្រទេស។
បរទេស៖ អ្នកបើកយន្តហោះចម្បាំង របស់កងទ័ពជើងទឹកអាមេរិកម្នាក់ បានស្លាប់កាលពីថ្ងៃសុក្រ នៅពេលដែលយន្តហោះប្រភេទ F/A-18E Super Hornet របស់គាត់ បានធ្លាក់នៅវាលខ្សាច់ Mojave នៃរដ្ឋកាលីហ្វ័រញ៉ា ដែលជាការកត់សម្គាល់យ៉ាងហោចណាស់ ឧប្បត្តិហេតុបែបនេះ លើកទីបួន បាន កើតឡើងនៅក្នុងតំបន់នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី4 ខែមិថុនា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីនឹងវាយលុកគោលដៅ ដែលខ្លួនមិនបានវាយប្រហារ មកទល់ពេលនេះ ប្រសិនបើមីស៊ីល រយៈចម្ងាយឆ្ងាយ ត្រូវបានបញ្ជូនទៅ អ៊ុយក្រែន។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី5 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា លោកពូទីនបានប្រាប់ទូរទស្សន៍ Russia 1...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...