ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និង អង្គការផេកកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវទស្សនាវដ្តី នៅក្នុងដៃនាង ដែលផ្តល់ឱ្យសហគ្រិនស្ត្រី នៅក្នុងប្រទេសកម្ពុជានូវឧបករណ៍ សម្រាប់កសាងអាជីវកម្ម របស់ពួកគេ។ នេះបើតាម សេចក្តីប្រកាសព៍ត៑មានរបស់USAID។ តាមរយៈការផ្តល់ជូននូវធនធានសំខាន់ៗ និងករណីសិក្សា ទស្សនាវដ្តីនេះដើរតួជាការណែនាំពីរបៀប ដែលអាចឱ្យសហគ្រិន ដោះស្រាយបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងអាជីវកម្មរបស់ពួកគេ ដូចជារបៀបចុះឈ្មោះ ជាមួយបេឡាជាតិរបបសន្តិសុខសង្គម ជាដើម។...
ភ្នំពេញ ៖ សង្គមស៊ីវិលចំនួន៥ បានចេញរបាយការណ៍ស្តីពីភាព មិនប្រក្រតីមួយចំនួន នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។ របាយការណ៍ របស់សង្គមស៊ីវិល ស្តីពីស្ថានភាពនៃដំណើរការថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅថ្ងៃ៧ មិថុនា បានលើកឡើងថា ពួកគេបានរកឃើញភាព មិនប្រក្រតីក្នុងដំណើរការនៅថ្ងៃបោះ និងរាប់សន្លឹកឆ្នោត ៖គឺ ១....
បរទេស ៖ ប្រធានគណៈកម្មាធិការការពាររដ្ឋឌូម៉ា របស់រុស្ស៊ី លោក Andrey Kartapolov បាននិយាយកាលពីថ្ងៃចន្ទថា បេសកកម្មរក្សាសន្តិភាព នៃអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) អាចត្រូវបានដាក់ពង្រាយនៅតំបន់ “ដែលរំដោះបាន” នៃអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គីបានឲ្យដឹងថា ទាហានរុស្ស៊ី កំពុងសម្លឹងមើល “កាន់កាប់”តំបន់ Zaporizhzhia នៅភាគអាគ្នេយ៍ ដែលលោកបានលើកឡើងថា នឹងអនុញ្ញាតឱ្យក្រុងម៉ូស្គូ ងាយស្រួលកំណត់គោលដៅ បានប្រសើរជាងនេះ លើចំណុចកណ្តាលរបស់អ៊ុយក្រែន។ លោកក៏បានប្រាប់សារព័ត៌មានថា ការចរចាសន្តិភាពជាមួយរុស្ស៊ី សម្រាប់បច្ចុប្បន្ននេះ ឈរនៅកម្រិតសូន្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស បាននិងកំពុងផ្តល់សព្វាវុធដែលទីក្រុង គៀវត្រូវការ ដើម្បីប្រយុទ្ធប្រឆាំង នឹងសង្គ្រាមជាមួយរុស្ស៊ី ហើយបានថ្លែងអំណរគុណ ដល់នាយករដ្ឋមន្ត្រី Boris Johnson...
យូអិន ៖ លោកស្រី Pramila Patten តំណាងពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ស្តីពីអំពើហិង្សាផ្លូវភេទ នៅក្នុងជម្លោះបានព្រមានថា វិបត្តិមនុស្សធម៌នៅ អ៊ុយក្រែន កំពុងក្លាយជាវិបត្តិជួញដូរមនុស្ស ។ លោកស្រី Patten បានលើកឡើងថា តាំងពីដើមដំបូងនៃជម្លោះ ការកើនឡើងហានិភ័យ នៃការជួញដូរមនុស្ស រួមទាំងសម្រាប់គោលបំណង នៃការកេងប្រវ័ញ្ចផ្លូវភេទ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ទៅលើការបរិភោគ ចំណីអាហាររបស់ខ្លួន ជៀសវាងប្រើប្រាស់ម្ហូបអាហារ ណាហួសសុពលភាព ឬក៏អាហារទុកយូរ អាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព ។ តាមរយៈសារសំឡេង ដើម្បីចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពចំណីអាហារ» ក្រោមប្រធានបទ «ចំណីអាហារមានសុវត្ថិភាព...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាស កាលពីថ្ងៃចន្ទថា ពលរដ្ឋអាមេរិកចំនួន ៦១នាក់បន្ថែមទៀត ត្រូវបានរារាំងមិនឱ្យចូល ទៅក្នុងប្រទេសរុស្ស៊ីជាការឆ្លើយតបទៅ នឹងការដាក់ទណ្ឌកម្មម្តងហើយម្តងទៀត ដោយទីក្រុងវ៉ាស៊ីនតោន។ រដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិកលោកស្រី Janet Yellen និងរដ្ឋមន្ត្រីថាមពល Jennifer Granholm ក៏ស្ថិតក្នុងចំណោមបញ្ជីខ្មៅផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា អាជ្ញាធរបានអះអាង កាលពីយប់ថ្ងៃអាទិត្យថា យន្តហោះចម្បាំង របស់កងទ័ពជើងទឹក របស់សហរដ្ឋអាមេរិកចំនួន១គ្រឿង បានធ្លាក់នៅវាលខ្សាច់ ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនីញ៉ា ដោយបានបណ្តាល ឲ្យអ្នកបើកយន្តហោះបាត់បង់ជីវិត ។ យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិកបានឲ្យដឹងថា ពីឡុត Lt....
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជនចំណាកស្រុកខុស ច្បាប់ ចំនួន៦៧៥នាក់ ត្រូវបានបញ្ជូនត្រឡប់ ទៅប្រទេសលីប៊ីវិញ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រ កាលពីសប្តាហ៍មុន ។ អង្គការ IOM...