បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា តបតាមលិខិតអញ្ជើញ របស់លោករដ្ឋមន្ត្រីក្រសួង ការបរទេស នៃប្រទេសប៉ាគីស្ថាន Bilawal Bhutto Zardari នោះពេលនេះ រដ្ឋមន្ត្រីក្រសួងការបរទេស អាល្លឺម៉ង់លោក Annalena Baerbock គឺបានរៀបចំពេលវេលា រួចទៅហើយដើម្បីធ្វើដំណើរបំពេញ ទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់ប្រទេស ប៉ាគីស្ថាន ពីថ្ងៃទី៧...
យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល បានឲ្យដឹងថា អណ្តូងឧស្ម័ន Karish នៅសមុទ្រមេឌីទែរ៉ាណេ ដែលជាកន្លែង ដែលការខួងយករ៉ែ ត្រូវបានគ្រោងទុក “នៅក្នុងដែនទឹក របស់អ៊ីស្រាអែល ” ដោយបដិសេធការអះអាង របស់ប្រទេសលីបង់ ដែលថា យ៉ាងហោចណាស់ ផ្នែកខ្លះ នៃវាលនេះស្ថិតក្នុង តំបន់មានជម្លោះ ។ មួយថ្ងៃមុននេះ...
ប៉េកាំង ៖ បេសកជនចិន កាលពីថ្ងៃចន្ទបានព្រមានប្រឆាំង នឹងការផ្តល់អាវុធឥត ឈប់ឈរដល់អ៊ុយក្រែន ឬដាក់ទណ្ឌកម្មលើរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ សហគមន៍អន្តរជាតិ មិនគួរបញ្ឈប់ការលុបបំបាត់ អំពើហិង្សាផ្លូវភេទ និងការជួញដូរមនុស្សនោះទេ ។ លោក Dai Bing តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មុនីកា កូនប្រុសលោក គង់ គាំ បានសង្កេតឃើញថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅមានភាពមិនប្រក្រតី ដូចជាការ បំភិតបំភ័យ និងការទិញទឹកចិត្តតាមគ្រប់ភាពរូប ជាហេតុធ្វើឲ្យពលរដ្ឋ ម្ចាស់ឆ្នោតមួយចំនួន ពុំអាចបោះឆ្នោត ដោយសតិសម្បជ្ជញៈរបស់ខ្លួនបាន ៕
ភ្នំពេញ៖ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបំភ្លឺពាក់ព័ន្ធនឹងជន ដែលត្រូវបានអនុញ្ញាត ឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ខណៈ គ.ជ.ប ថា មានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ វាយតម្លៃផ្ទុយពីការអបអរសាទរ របស់ភាគីពាក់ព័ន្ធទៅនឹង លទ្ធបោះឆ្នោតឃុំ-សង្កាត់។ យោងតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា លទ្ធផល បោះឆ្នោត ត្រូវបានអបអរសាទរ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ធានាគាំទ្រ និងការពារទ្រព្យសម្បត្តិ អ្នកវិនិយោគដែលមកវិនិយោគ ធ្វើយ៉ាងណាមានទំនុកចិត្ក និងចូលមកបណ្តាក់ទុនកាន់តែច្រើន ។ ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធជាផ្លូវការនៃផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២...
ភ្នំពេញ: យុវជនជាប់ចោទចំនួន ៤នាក់ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ពួកគេ ជាបើពាក់ព័ន្ធនឹងការព្រួតគ្នា វាយនឹងកាប់សម្លាប់ បុរសជនរងគ្រោះម្នាក់ ដោយរឿងគំនុំ ប្រព្រឹត្តនៅឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត កាលពីឆ្នាំ២០១៩។ លោក ពៅ ភូស៊ុន...
ភ្នំពេញ ៖ លោក ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានថ្លែងថា កម្ពុជា គឺជាដៃគូដ៏សំខាន់ ក្នុងការទទួលជំនួយ ពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ហើយឆ្នាំនេះកម្ពុជា ទទួលបានជំនួយ ១៥០លានដុល្លារកូរ៉េផងដែរ ។ ក្នុងពិធីប្រគល់-ទទួល អំណោយឱសថ និងបរិក្ខារពេទ្យរបស់ អង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជូនព្រឹទ្ធសភាកម្ពុជា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា បេក្ខជនលាលែង ឬទទួលមរណភាព ព្រមបាត់បង់សមាជិក ភាពីគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សនយោបាយសាមី ត្រូវធ្វើលិខិត ជាបន្ទាន់មកគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។ យោងតាមសេចក្ដីណែនាំរបស់ គ.ជ.ប...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ស្លាប់ថ្មីទៀតទេ ខណៈជាសះស្បើយម្នាក់ទៀត។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕