កាលពីខែមេសា ឆ្នាំ១៩៧០ ផ្កាយរណបសិប្បនិម្មិតទីមួយ របស់ចិនបានហោះក្នុងអវកាស នៅទីខ្ពង់រាបភាគខាងជើង ខេត្តស្រានស៊ី យុវជនអាយុ ១៧ ឆ្នាំមួយរូបរំភើបចិត្តយ៉ាងខ្លាំង ចំពោះការនេះ ។ ជាង៤០ឆ្នាំបន្ទាប់ពីនោះ ក្រោយពីបានឡើង មុខតំណែងជាអគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ឆ្លៀតឱកាសទិវា យុវជនចិន លោកបាន ទៅដល់មូលដ្ឋាន អវកាស ស្តាប់បុគ្គលិក យុវវ័យធ្វើការ...
នាពេលថ្មីៗកន្លងទៅនេះ ខណៈថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយ ចំពោះប្រទេសចិន លោក Blinken រដ្ឋមន្ត្រីការបរទេស អាមេរិក បានអះអាងថា អាមេរិកមានការខ្វែងគំនិត យ៉ាងជ្រាលជ្រៅ ជាមួយបក្សកុម្មុយនិស្តចិន និង រដ្ឋាភិបាលចិន ប៉ុន្តែទំនាស់ទាំងនេះ គ្រាន់តែឋិតក្នុងរដ្ឋាភិបាល និងប្រព័ន្ធ របបរបស់ប្រទេស ទាំងពីរនេះប៉ុណ្ណោះ តែមិនមែនឋិតក្នុងប្រជាជន នៃប្រទេសទាំងពីរនោះទេ ។...
នាពេលថ្មីៗកន្លងទៅនេះ កម្មវិធីស្បៀងអាហារ ពិភពលោក បានចេញសេចកី្តព្រមានថា មនុស្សលោកប្រហែល នឹងប្រឈមនឹង “វិបតិ្តស្បៀងអាហារធ្ងន់ធ្ងរ ជាងគេបន្ទាប់សង្គ្រាម លោកលើកទីពីរ ” នឹងមានមនុស្ស ចំនួនច្រើនដល់១៧០០លាននាក់ បាននិងកំពុងរង ផលប៉ះពាល់ពីការបំផ្លិចបំផ្លាញ នៃប្រព័ន្ធស្បៀង អាហារ ថាមពលនិងហិរញ្ញវត្ថុ ហើយនិងបណ្តាល ឱ្យបញ្ហាភាពក្រីក្រ និងអត់ឃ្លានមានភាព កាន់តែអាប់អួរទៅៗ ។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យផ្ទេរលោក ហុក ម៉ារីឌី ដែលជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឲ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកំពង់ស្ពឺវិញ ដោយតែងតាំង លោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសវិញ ៕
បរទេស៖ កាសែត The Bloomberg ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រទេសឥណ្ឌាកំពុងដំណើរការចរចាជាមួយនឹង ក្រុមហ៊ុនប្រេងរបស់រុស្សី Rosneft ដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងបន្ថែមទៀត។ យោងតាមប្រភពដដែលនេះ បានឲ្យដឹងដែរថា ក្រុមហ៊ុនរដ្ឋមួយចំនួនរបស់ ឥណ្ឌាព្រមជាមួយនឹង Rosneft កំពុងតែធ្វើការនៅក្នុង ដំណាក់កាលចុងក្រោយមួយ ដើម្បីសម្រេចថាឲ្យបាននូវកុងត្រាថ្មីនៃការផ្គត់ផ្គង់ប្រេង ដែលមានរយៈពេលយ៉ាងហោចណាស់ ៦ខែពីប្រទេសរុស្សី ទៅឲ្យឥណ្ឌា។ ក្រុមហ៊ុនរបស់ឥណ្ឌាដែលរួមមានទាំង...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden សាជាថ្មីបានធ្វើការចោទប្រកាន់និងស្តីបន្ទោសរុស្សីគឺជាអ្នកបង្ក វិបត្តិផ្សេងមួយទៀតដែលក្នុងនោះលោកបញ្ជាក់ថាប្រទេសអាមេរិក នៅពេលនេះគឺមិនអាចបង្កើតថាមពលបានគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវនៅក្នុងទីផ្សារបានឡើយ។ នៅថ្ងៃដដែលនេះលោក Biden ក៏បានប្រកាសដាក់រដ្ឋក្នុងកម្រិតភាពអាសន្នតែម្តង ចំពោះវិស័យថាមពលដោយ លោកបានថ្លែងថា សន្តិសុខជាតិនិងជីវិតរស់នៅ របស់ពលរដ្ឋនឹងប្រឈមមុខ ទៅនឹងបញ្ហាកង្វះថាមពលអគ្គិសនី ប្រើប្រាស់ហើយក៏បានអំពាវនាវឲ្យក្រុមហ៊ុន អ្នកផលិតថាមពលស្អាតក្នុងការពន្លឿនផលិតកម្មរបស់ខ្លួនដើម្បីជួយ ដល់ការផ្គត់ផ្គង់ផងដែរ។ លោកពន្យល់ទៀតថា៖ បច្ចុប្បន្នអាងមេរិក...
ភ្នំពេញ៖ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃ៦ មិថុនា បញ្ជាក់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅក្នុងទិដ្ឋភាពដ៏ឧឡារិក និងប្រកបដោយភាពស្ងប់ស្ងាត់ យ៉ាងគួរឲ្យកត់សម្គាល់ ទោះបីជាមានលទ្ធផលក្នុងរូបភាពណាក៏ដោយ ។ លោក ម៉ម សូណង់ដូ បានឲ្យដឹងទៀតថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏ដូចជាគណបក្សនយោបាយស្របច្បាប់ចំនួន...
យេរ៉ូសាឡឹម៖ កងទ័ពស៊ីរីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារដោយ មីស៊ីលចេញពីតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល និងបានកំណត់គោលដៅលើទីតាំងយោធាភាគខាងត្បូង នៃរដ្ឋធានីដាម៉ាស់ កាលពីយប់ថ្ងៃចន្ទ។ ប្រភពបានបន្ថែមថា កាំជ្រួចភាគច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់បានដោយជោគជ័យ ហើយការវាយប្រហារនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ខាងក្រុមប្រឆាំង ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅនៅតំបន់ Kisweh...
ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ មួយទៀតហើយ បានប្រកាសទទួលយកលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទោះបីមានភាពខ្វះចន្លោះប្រហោងមួយចំនួនក្តី ។ យោងតាមសេចក្តីថ្លែងការណ៍ គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃ៦ មិថុនា បានឲ្យដឹងថា ចាប់តាំងពីដំណើរការរហូតដល់ពេលបោះឆ្នោតរួច សា្ថប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានការទំនាក់ទងល្អ ផ្ដល់ព័ត៌មាន និងឯកសារគ្រប់ជ្រុងជ្រោយដល់គណបក្ស។ ប៉ុន្តែមន្ត្រីគ.ជ.ប ថ្នាក់មូលដ្ឋានខ្លះក៏មានការខ្វះចន្លោះ និងពិបាកទំនាក់ទងគ្នាផងដែរ។ គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា...
ភ្នំពេញ៖ សម្តេចពិជ័យសេនា និងឯកអគ្គរដ្ឋចិន នឹងអញ្ជើញចូលរួម ពិធីបើកការដ្ឋានសាងសង់ រោងជាង ជួសជុលនាវា សំចត និង ស្ដារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...