ភ្នំពេញ ៖ គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឬទ្ធិ ជាគណបក្សទី២ហើយ បន្ទាប់ពីគណបក្សភ្លើងទៀន បង្ហាញការសោកស្តាយចំពោះការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ដែលពុំបានអនុវត្តពេញលេញតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់បក្សនៅថ្ងៃ៦ មិថុនា ។ ការបង្ហាញការសោកស្តាយរបស់គណបក្សទើបបង្កើតថ្មីនេះ ដោយសារបក្សមើលឃើញថា ទាំងមុនពេល និងក្នុងថ្ងៃបោះឆ្នោត មានការបំពានដែនសមត្ថកិច្ចរបស់អាជ្ញាធរភូមិ-ឃុំ លើស្ថាប័នរៀបចំការបោះឆ្នោត ,...
ភ្នំពេញ ៖ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦អង្សាសេ។ បណ្តារាជធានី-ខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ នៅផ្នែកខ្លះនៃបណ្តាខេត្តនៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ ។ ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក...
ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។ បក្សនេះបានលើកសរសើរថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធ ការឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពល្អប្រសើរ ដោយសារគ្រប់ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឲ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឲ្យដឹងថា ការបោះឆ្នោឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាទទួលបានជាង៥លាន ៣សែនសំឡេង ចំណែកបក្សភ្លើងទៀនជាង១លាន៦សែនសំឡេង ដោយឡែកបក្សហ៊្វុនស៊ិនប៉ិចជាង៩ម៉ឺន១ពាន់សំឡេង និងគណបក្សខ្មែររួបរួមជាតិជាង៦ម៉ឺន៣ពាន់សំឡេង។ យោងតាមតារាងលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃ៦ មិថុនា ត្រូវបានគ.ជ.បបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួល បានសំឡេងគាំទ្រយ៉ាយច្រើនលើសលប់ជាងគណបក្សនយោបាយចំនួន១៦ផ្សេងទៀតដែលបានចួលរួមប្រកួតប្រជែង។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់...