ភ្នំពេញ ៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Jonathan Dale KINGS ឯកអគ្គរដ្ឋទូតនូវែលសេឡង់ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងទ្វេភាគី កម្ពុជា-នូវែលសេឡង់៕
បរទេស ៖ ខណៈដែលគណកម្មការសភាអឺរ៉ុប ទំនងជានឹងត្រូវប្រកាសភាព ជាសមាជិក របស់អ៊ុយក្រែន នៅសប្តាហ៍ ក្រោយទៅហើយនោះ ប្រទេសដាណឺម៉ាក និងប្រទេសហូឡង់ នឹងត្រូវចេញមុខក្នុងការរារាំងដំណើរការនេះ ។ ការចេញផ្សាយ ដែលធ្វើឡើងដោយកាសែត The Bloomberg កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានបន្តទៀត ដែរថាមកដល់ពេលនេះ មន្ត្រីរបស់ប្រទេសដាណឺម៉ាក ជាច្រើនរូបបានបង្ហាញ...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺជូនសាធារណៈជូនថា ករណីផ្លាកលេខយានយន្ដ មានស្នាមឆ្កូត ឬប្រឡាក់ សមត្ថកិច្ច មិនផាកពិន័យនោះទេ។ ការឡើងរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីមានការចែកចាយ ព័ត៌មានមិនពិតមួយចំនួន ខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសពាក់ព័ន្ធ រឿងផ្លាកលេខយានយន្ត មានស្នាមឆ្កូត ឬប្រឡាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីល្ងាចថ្ងៃទី៩ មិថុនា បានជួបពិភាក្សាជាមួយលោក វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាមួយចំនួនដែលធ្វើឲ្យតំបន់ទទួលរងសម្ពាធខ្លាំង ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ មិថុនានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់...
ភ្នំពេញ៖ ក្នុងឱកាស អញ្ជើញប្រកាសចូល កាន់តំណែងជាផ្លូវការ លោក ទឹម ផានូ ដែលជាមន្រ្តីវ័យក្មេង ជាអភិបាលក្រុងច្បារមនថ្មី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ជំនួសលោក ហុក ម៉ារីឌី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រំពឹងទុកជាមុនថា អភិបាលក្រុងថ្មីនឹង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងអុជកាំជ្រួច អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មសម្ដេច ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងគម្រប់ព្រះជន្ម៨៦ យាងចូល៨៧ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសថា កម្ពុជា មិនមានអ្នកឆ្លងថ្មី ជាសះស្បើយ និងស្លាប់ថ្មីទៀតទេដោយសារជំងឺកូវីដ១៩។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ ប្រជាពលរដ្ឋឈ្មោះ ហែម សុផល ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានទៅឃ្វាលគោប្រទះឃើញ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់មីនប្រភេទ PN2 សញ្ញាលេខបូក ផលិតនៅប្រទេសសូវៀត ចំនួន៤៧គ្រាប់ ត្រង់ចំណុចហុងទី៥ ស្ថិតនៅភូមិឃុំខាងលើ កាលពីថ្ងៃទី៩ ខែមិថុនា...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ប្រកាសសាលក្រម លើសំណុំរឿងព្រហ្មទណ្ឌ អតីតឧកញ៉ា សង ថន និងអតីតអភិបាលរងខេត្តបាត់ដំបង ឈ្មោះ ស៊ូ អារ៉ាហ្វាត ជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់ និងប្រើប្រាស់ឯកសារក្លែងក្លាយក្នុងការកាន់កាប់ដីធ្លី ប្រមាណ ៥.០០០ហិកតា ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រព្រឹត្តកាលពីឆ្នាំ២០២០ ។ សាលាដំបូងរាជធានីភ្នំពេញបានសម្រេច...
ភ្នំពេញ ៖ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញអ្នកវិនិយោគចិននៅកម្ពុជា ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ ពន្ធមធ្យម និងពន្ធតូច ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ និងមកចុះបញ្ជីពន្ធដារ ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ស្ដីពីពន្ធដារជាធរមាន។ នេះយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។ ក្នុងកិច្ចប្រជុំក្រុមការងារភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា)...