ភ្នំពេញ ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានប្រះរាជបន្ទូលទៅកាន់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា ព្រះរាជវង្សានុវង្សកម្ពុជានឹងបន្តយាងចូលរួម ជាកម្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ហើយក៏បន្តរួមចំណែកជាកម្លាំង ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍឥតឈប់ឈរផងដែរ ។ កាលពីថ្ងៃទី៩ មិថុនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) នៅសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២ មានកិច្ចពិភាក្សាក្នុងសម័យប្រជុំ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយការរាំងស្ទះដល់ល្បឿន ការងារបង្កបង្កើនផលរបស់កសិករ ក្នុងភូមិសាស្ដ្រខ្លួន។ តាមសេចក្ដីណែនាំរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៩ មិថុនា លោក វេង សាខុន...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផល ដំណាំស្រូវរដូវវស្សាអនុវត្តបាន ប្រមាណ ៧៦២.៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ ២.៦១៩.៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ ៦៥០.០០០ហិកតា ។ យោងតាមសេចក្ដីណែនាំស្ដីពី ការជំរុញផលិកម្ម...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា មនុស្សរាប់លាននាក់អាចរងនូវភាពអត់ឃ្លាន ដោយសារតែការបិទច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលលោកបានលើកឡើងថា បានចាកចេញពីពិភពលោក “នៅលើមាត់ជ្រោះនៃវិបត្តិស្បៀងអាហារដ៏គួរឱ្យភ័យខ្លាចបំផុត” ។ គួរបញ្ជាក់ថា រុស្ស៊ី បានរឹបអូសយកផ្នែកធំនៃឆ្នេររបស់ប្រទេសអ៊ុយក្រែន...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា អគ្គិភ័យដែលបង្កឡើងដោយការសង្ស័យថា មានភ្លើងឆេះរាលដាលពេញ អគារការិយាល័យមួយនៅក្នុងទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់៧នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើតាមមន្ត្រីប៉ូលិស និងអគ្គិភ័យក្នុងតំបន់បានឲ្យដឹងដូច្នេះ ។ អ្នកពន្លត់អគ្គីភ័យ និងរថយន្តរាប់សិបគ្រឿង...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា ការិយាល័យសុភាចារបុរសក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា រវាងក្រុមអ្នកជីករ៉ែមាសខ្នាតតូចនៅក្នុងតំបន់ Arequipa ភាគខាងត្បូងនៃប្រទេសប៉េរូ ។ សាកសពចំនួន ៧នាក់ ត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ ដោយមានរបួសដោយសារគ្រាប់កាំភ្លើង ហើយចំនួន៧នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃអង្គារ ខណៈដែលសាកសពជាច្រើនទៀត អាចត្រូវបានរកឃើញ...
បរទេស៖ វិមានក្រឹមឡាំងបានទទួលពាក្យបណ្តឹងជិត ៤២ ០០០បណ្តឹង នៅក្នុងខែមេសាពីសាច់ញាតិ របស់ទាហានរុស្ស៊ីដែលបានបាត់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមបណ្តាញស៊ើបអង្កេត iStories បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ទិន្នន័យផ្លូវការបានបង្ហាញថា រដ្ឋបាលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...