បរទេស៖ យោធាអាមេរិកបានបញ្ជាឱ្យ បញ្ឈប់ជាបណ្តោះអាសន្ន នូវបេសកកម្មមិនសំខាន់មួយចំនួន ដើម្បីធ្វើការពិនិត្យឡើងវិញ នូវហានិភ័យ និងកំហុសបច្ចេកទេស បន្ទាប់ពីយន្តហោះ MV-22B Osprey ក៏ដូចជា យន្តហោះ MH-60S Seahawk និង យន្តហោះចម្បាំង F/A-18E Super Hornet បានធ្លាក់ត្រឹមតែមួយសប្តាហ៍ នៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង។...
ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២ ក្រោមអធិបតី លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន បានប្តេជ្ញានៅក្នុងសុន្ទរកថាមួយ ចំពេលសមភាគីរបស់គាត់ មកពីប្រទេសផ្សេងទៀតរួមទាំង សហរដ្ឋអាមេរិកផងដែរថា ចិននឹង “ប្រយុទ្ធឱ្យដល់ទីបញ្ចប់” ដើម្បីបញ្ឈប់កោះតៃវ៉ាន់ ពីការប្រកាសឯករាជ្យ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wei Fenghe រដ្ឋមន្រ្តីការពារជាតិចិន បានប្រាប់កិច្ចប្រជុំសន្តិសុខ...
បរទេស៖ ការប្រមូលផ្តុំគ្នាជាច្រើន ប្រឆាំងនឹងអំពើហឹង្សា ដោយកាំភ្លើងត្រូវបានធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន ញូវយ៉ក និងទីក្រុងជាច្រើនផ្សេងទៀត របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ដោយក្រុមសកម្មជន បានដាក់សម្ពាធលើសមាជិកសភា ឱ្យរឹតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារ សម្លាប់មនុស្សអស់ជាច្រើននាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ការតវ៉ាដ៏ធំបំផុត ‘ខែមីនាសម្រាប់ជីវិតរបស់យើង’...
បរទេស៖ ប្រជាជនអាល្លឺម៉ង់គួរតែត្រៀមលក្ខណៈ សម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងាដ៏លំបាក នៅពេលខាងមុខដោយសារតម្លៃឡើងខ្ពស់ ខណៈដែលប្រទេសនេះជំរុញ ឱ្យមានឯករាជ្យថាមពលពីប្រទេសរុស្ស៊ី។ នេះបើតាមអនុអធិការបតី និងជាប្រធានក្រសួងសេដ្ឋកិច្ច លោក Robert Habeck បានព្រមានកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Robert Habeck...
ភ្នំពេញ៖ លោកស្រី Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្ដ្រាលី នឹងអញ្ជើញទស្សនកិច្ចប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ។ ដំណើរទស្សនកិច្ច នេះធ្វើឡើង ក្នុងខណៈកម្ពុជានិង អូស្ត្រាលីកំពុងប្រារព្ធខួប លើកទី៧០ឆ្នាំ នៃចំណងការទូត និងក្នុងពេលដែលកម្ពុជា...
បរទេស៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់អ៊ុយក្រែនថា រដ្ឋាភិបាលទីក្រុងគៀវ បានឈានទៅមុខលើ “ផ្លូវអឺរ៉ុប” ប៉ុន្តែត្រូវតែធ្វើបន្ថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ៊ុយក្រែន បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការ...
បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប៊ែរឡាំង លោក Andrey Melnyk បានប្រាប់កាសែត Novoye Vremya របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រថា អ៊ុយក្រែននឹងទទួលបាន អាវុធធុនធ្ងន់ដំបូង ពីប្រទេសអាល្លឺម៉ង់ ប្រហែលជានៅថ្ងៃទី២២ ខែមិថុនា។ លោកបានបន្ថែមថា ការដឹកជញ្ជូននេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលទាំង កាំភ្លើងធំ PzH...
បរទេស៖ យន្តហោះអនាមិក ដែលបានប្រទះឃើញហោះហើរ ចេញពីប្រទេសលីទុយអានី ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ ដែនអាកាសនៃសមាជិកណាតូផ្សេងទៀតជាច្រើន ដោយមិនមានការរារាំង មុនពេលចុះចតនៅប្រទេសប៊ុលហ្គារី នៅក្នុងការហោះហើរខុសច្បាប់ដែលនៅតែធ្វើឱ្យមន្ត្រីអាកាសចរណ៍ មានការងឿងឆ្ងល់ពាសពេញទ្វីប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា ទោះបីយន្តហោះចម្បាំង ជាច្រើនគ្រឿងបានសម្របខ្លួនដើម្បីអមដំណើរយន្តហោះ ដែលរត់គេចខ្លួនក៏ដោយ ប៉ុន្តែនាវិករបសយន្តហោះនោះ នៅតែចគេចចេញពីកន្លែងកើតហេតុបាន ហើយពួកគេនៅតែមិនស្គាល់អត្តសញ្ញាណយន្តហោះនោះដដែល។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនស្វែងរកការបង្កើត “អង្គការណាតូអាស៊ី” ឬជំរុញការប្រឈមមុខដាក់គ្នា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ ប៉ុន្តែផ្តោតលើការរក្សាស្ថិរភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសុន្ទរកថាសំខាន់មួយ នៅឯកិច្ចសន្ទនា Shangri-La...