យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យ មានការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការរើសអើង ជាតិសាសន៍ និងការរើសអើង។ ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសាររបស់លោក សម្រាប់ការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ ទៅកាន់ទិវាសន្តិភាពអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅថា “ក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ និងលើសពីនេះ អនុញ្ញាតឱ្យពួកយើងធ្វើការដើម្បីការពារ សិទ្ធិមនុស្សរបស់ប្រជាជនទាំងអស់...
គៀវ៖ អភិបាលតំបន់ម្នាក់ បានចែករំលែកកាលពីថ្ងៃចន្ទថា កងទ័ពរុស្ស៊ីកំពុងគ្រប់គ្រងភាគច្រើន នៃទីក្រុង Severondonetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ អភិបាលតំបន់ Luhansk លោក Serhiy Haiday បានលើកឡើងថា ស្ពានចូលក្នុងទីក្រុង ត្រូវបានខូចខាត ហើយខ្លួនមិនអាចផ្តល់ជំនួយ មនុស្សធម៌ ឬធ្វើការជម្លៀសបាន...
យូអិន៖ បេសកជនចិន បានអំពាវនាវដល់ សហគមន៍អន្តរជាតិ ឲ្យផ្តល់ជំនួយស្ថាបនា ដល់ប្រទេសម៉ាលី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ ប្រទេសចិនបានថ្លែងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសម៉ាលី មានភាពស្មុគ្រស្មាញដោយសារកត្តាមួយចំនួន ហើយសហគមន៍អន្តរជាតិគួរតែ “បង្កើនការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ខ្លួន តម្រៀបការចែកចាយ កំណត់អាទិភាព និងផ្តល់ជំនួយក្នុងន័យស្ថាបនា” ។ លោកបានលើកឡើងថា...
យេរ៉ូសាឡឹម៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានបង្កើនការព្រមានអំពី ការធ្វើដំណើររបស់ខ្លួន សម្រាប់ទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី ដល់កម្រិតខ្ពស់បំផុត ដោយលើកឡើងពីការវាយប្រហារ ដែលអាចកើតមានដោយប្រទេសអ៊ីរ៉ង់។ ការព្រមាននេះធ្វើឡើងចំពេល មានការកើនឡើងចុងក្រោយ នៃភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ដោយសារការបន្តនៃការគំរាមកំហែង និងក្នុងន័យនៃការកើនឡើង នៃចេតនារបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារលើជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសតួកគី ជាពិសេសទីក្រុងអ៊ីស្តង់ប៊ុល...
វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានប្រាប់រដ្ឋសភា (NA) នៅដើមសម័យប្រជុំសាមញ្ញលើកទី៣ របស់ខ្លួន ដែលចាប់ផ្តើមនៅរដ្ឋធានីវៀងច័ន្ទថា រដ្ឋាភិបាលឡាវនឹងខិតខំ រក្សាស្ថិរភាពសេដ្ឋកិច្ច ស្ថានភាពហិរញ្ញវត្ថុ និងរូបិយប័ណ្ណ ដើម្បីការពារវិបត្តិ។ នៅក្នុងសម័យប្រជុំនេះ លោក សាយ សំផន ភុំវិហារ ប្រធានរដ្ឋសភាឡាវបានថ្លែងសុន្ទរកថា បើកដោយផ្តល់ឱកាសដល់រដ្ឋាភិបាល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវគ្នានឹងពាក្យសម្ដីរបស់ខ្លួន ជាមួយនឹងសកម្មភាព រួមទាំងការមិនស្វែងរកការប្រឈមមុខដាក់គ្នា ឬជម្លោះ មិនស្វែងរកសង្គ្រាមត្រជាក់ថ្មី និងមិនស្វែងរកអង្គការណាតូអាស៊ី ឬតំបន់ដែលបំបែកទៅជាប្លុកអរិភាព ហើយឈប់និយាយ ឬធ្វើរឿងដែលអាចបង្កើតការបែកបាក់ និងការប្រឈមមុខដាក់គ្នា។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទង នឹងសុន្ទរកថារបស់លោក Lloyd Austin...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោកបណ្ឌិត ចៃហ្សានកា នឹងផ្លាស់ប្តូរទស្សនៈលើ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីវិធីសាស្រ្ត...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយស្នើសុំឲ្យធ្វើការពិនិត្យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៤.០០០.០០០.០០០រៀល ស្មើនឹង ១លានដុល្លារ ក្រោយពាក់ព័ន្ធការចោទប្រកាន់ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ កាលពីថ្ងៃទី៧...
ភ្នំពេញ៖ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតប និងដោះស្រាយចំនួន ៨គណនី។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ មិថុនា សម្ដេច ស ខេង បានឲ្យដឹងថា កាលពីខែឧសភា...
ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបើកបរម៉ូតូ ក្នុងស្ថានភាព ស្រវឹងរេពេញផ្លូវ ត្រូវបានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល ៣ខែ ហើយត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ ។ ការផ្អាកការងារ និងដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍រូបនេះ ធ្វើឡើងបន្ទាប់ពីឃើញការចុះផ្សព្ធផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ...