ព័ត៌មានជាតិ
ចាប់ពីថ្ងៃទី១៥-២១ មិថុនា កម្ពុជានឹងមានភ្លៀង ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ដល់២១មិថុនា ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ពីតិចទៅច្រើន លាយឡំផ្គររន្ទះ ខ្យល់កន្ត្រាក់។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍ធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើ ភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។...