ស្វាយរៀង ៖ លោកឧកញ៉ាសុក រ៉ាដូប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង និង Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ១៥ដល់ថ្ងៃទី១៧ ខែមិថុនា ដើម្បីស្វែងយល់ ពីកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ៖ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេល្លី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដ៏ទៃទៀត និងអគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះលោក Narendra Modi នាយករដ្ឋមន្រ្ដីនៃ សាធារណរដ្ឋឥណ្ឌា ។
ថ្ងៃទី១៧ ខែមិថុនា ជាទិវាបង្ការនិងគ្រប់គ្រង វាលខ្សាច់ និងគ្រោះរាំងស្ងួត ពិភពលោក លើកទី២៨ ប្រធានបទនៅឆ្នាំនេះគឺ “រួមគ្នាងើបពីគ្រោះរាំងស្ងួត” ។ ប្រទេសចិន យកចិត្តទុកដាក់ខ្ពស់ ដល់ការងារបង្ការ និង គ្រប់គ្រងវាលខ្សាច់ ហើយស្វែងរកបច្ចេកវិទ្យា និងរូបមន្តដ៏ជោគជ័យ ជាច្រើនសម្រាប់ការបង្ការ និងគ្រប់គ្រងវាលខ្សាច់ ។ គិតរហូតដល់ឆ្នាំ២០១៩ ប្រទេសចិន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា ។
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីបើកសម្ពោធ ជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ជាច្រករបៀងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ។ កម្មវិធីនេះ បានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...
បរទេស ៖ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានថ្កោលទោសការសម្រេចចិត្ត របស់ក្រុមហ៊ុនថាមពលយក្សរុស្ស៊ីឈ្មោះ Gazprom ក្នុងការកាត់លំហូរ ឧស្ម័នរបស់ខ្លួន តាមបំពង់ Nord Stream ជុំវិញបញ្ហាបច្ចេកទេស ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ប្រទេសអាល្លឺម៉ង់ លោក Robert Habeck បានអះអាងថា ការកាត់នេះ គឺមានហេតុផលនយោបាយ ។ យោងតាមសារព័ត៌មាន...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃពុធថា ប្រទេសលោកខាងលិចបាន “បាញ់ចំក្បាល” ដោយព្យាយាមកំណត់ការនាំចូល ថាមពលពីតំបន់ប្រេង និងឧស្ម័ននៃស៊ីបេរី ដោយសារតែជម្លោះអ៊ុយក្រែន ដែលផ្ទុយស្រឡះទៅនឹងប្រទេសចិន ដែលបានបង្កើន ការចែកចាយថាមពល ។ សង្រ្គាមនៅអ៊ុយក្រែន និងការប៉ុនប៉ង...
នៅក្នុងរដ្ឋដែលមានអធិបតេយ្យភាពពេញលេញ រាល់ការសម្រេចចិត្ដគឺផ្អែកលើផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនជាធំ ហើយក៏ត្រូវផ្អែកលើច្បាប់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនោះផងដែរ។ នៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នា ប៉ុន្ដែការសម្រេចចិត្ដរបស់កម្ពុជាមួយចំនួន ពិសេសគឺពាក់ព័ន្ធនឹងការអនុវត្ដច្បាប់ទៅលើក្រុមមាននិន្នាការប្រឆាំង តែងតែត្រូវបានបរទេសខ្លះ ពិសេសលោកខាងលិច ចាត់ទុកជារឿងអយុត្ដិធម៌ និងរំលោភលើសិទ្ធិមនុស្ស។ ថ្មីៗនេះក៏កើតមានបន្ដទៀត នូវការចោទប្រកាន់ថាតុលាការកម្ពុជាកាត់ទោសស្ដ្រីជាមេធាវីខ្មែរអាមេរិកាំងម្នាក់ឈ្មោះសេង ធារី ជារឿងអយុត្ដិធម៌។ គួររំលេចឱ្យដឹងថា តុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចចេញសាលក្រមផ្ដន្ទាទោសស្ដ្រីឈ្មោះសេង ធារី ជាមេធាវីខ្មែរអាមេរិកាំងដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសបើកប្រាក់ឧបត្ថម្ភឲ្យកម្មការិនីសម្រាលកូនចំនួន ១២ ៧៨៥នាក់ ដែលធ្លាប់ព្យួរកិច្ចសន្យាការងារ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នាថ្ងៃ១៥...
ប៉េកាំង ៖ ក្រសួងការបរទេសបាននិយាយ កាលពីថ្ងៃពុធថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានយល់ព្រមធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងសណ្តាប់ធ្នាប់អន្តរជាតិ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុប ប្រជាធិបតេយ្យ។ ក្នុងអំឡុងពេលកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយលោក ពូទីន លោក ស៊ី បានលើកឡើងថា ទីក្រុងប៉េកាំង...