នាពេលថ្មីៗ កន្លងទៅនេះ ក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ដែលបើកធ្វើ នៅក្រុងហ្សឺណែវ ប្រទេសគុយបា តំណាង ឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថា រួមដើម្បីប្រឆាំងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដោយយកបញ្ហាសិទ្ធិ មនុស្សធ្វើជាលេស ។ ក្រៅពីនេះ ក៏មានប្រទេសជាង ២០...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត អនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត សរសេរអក្សរកាត់ អ.គ.វ.រ.ខ ជាសេនាធិការ ឲ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការ ក្នុងការពិនិត្យសម្រេច លើការវិនិយោគឯកជន និងការដោះស្រាយវិវាទ ពាក់ព័ន្ធ នឹងគម្រោង វិនិយោគ ៕
[ភ្នំពេញ – ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMA Cambodia) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន ១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ”...
ភ្នំពេញ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ2022៖ បុរី ណាឌីបានបើកសម្ពោធវីឡាព្រីនសេសថ្មីដែលជាវីឡាទោលដ៏ប្រណីតថ្មីមួយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានដីទូលាយនៅជុំវិញគេហដ្ឋាននៅថ្ងៃអាទិត្យ ទី19 ខែមិថុនា ឆ្នាំ 2022 នៅការិយាល័យលក់បុរី ណាឌី។ នៅក្នុងកម្មវិធីនេះផងដែរ លោកលូ អ៊ីឆាង ដែលជាប្រធានផ្នែកលក់ និងអភិវឌ្ឍអាជីវកម្មនៃបុរី ណាឌីបានធ្វើបទបង្ហាញអំពីវីឡា ព្រីនសេសថ្មីរបស់បុរី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចគ្មានសិទ្ធិកាត់ទឹកដីមួយមួយមីលីម៉ែត្រ ឲ្យវៀតណាមឡើយ ហើយក៏គ្មានសិទ្ធិ យកទឹកដីរបស់វៀតណាមនោះដែរ ។ ក្នុងពិធីរំលឹកខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២)...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យតែងតែងលោក ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជារដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា វៀតណាមនិងគណបក្សប្រជាជនកម្ពុជា ទទួលបានយុត្តិធម៌ តាមរយៈការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានត្រៀមដីទុករួចជាសម្រេចក្នុងទំហំចំនួន ១១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ក្នុងភូមិសាស្ដ្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ ការត្រៀមបម្រុងទុកដីជាង១ពាន់ហិកតា នៅតំបន់ X16 នេះ ក្រោយមានការស្នើសុំពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា វៀតណាមបានដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា មុន២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ការចេញមុខអះអាងនេះ បន្ទាប់ពីមានអ្នកនយោបាយប្រឆាំងមួយចំនួន បាននិងកំពុងបន្តវាយប្រហារលើគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបច្ចុប្បន្ន ដោយផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងជាមួយវៀតណាម និងបានបកស្រាយថា ដោយសារមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបវៀតណាមដកទ័ពពីកម្ពុជា។ ថ្លែងចេញពីទឹកដីនៃព្រំដែនកម្ពុជា-វៀតណាម សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១៧ ខែមិថុនា បានប្រគល់រង្វាន់២០លានរៀល និង១០លានរៀលជូនដល់គូស្វាមីភរិយាចំនួន៧១គូ ដែលមានសំណាង ឈ្នះរង្វាន់ពីការចាប់ឆ្នោត ក្នុងវគ្គទី១ នៃកម្មវិធីអាពាហ៍ពិពាហ៍ ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ខណៈការចាប់ឆ្នោតលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ។ ការប្រគល់រង្វាន់ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន បានប្រគល់រង្វាន់ផ្ទាល់ដល់ដៃអតិថិជន រស់នៅតាមបណ្តាខេត្តផ្សេងៗគ្នា មានដូចជា ព្រះសីហនុ កំពត សៀមរាប ក្រចេះ កំពង់ឆ្នាំងព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្វាយវៀង និងកំពង់ធំ។ ក្នុងនោះ គូស្វាមីភរិយាចំនួន១៦ គូទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ២០លានរៀល ខណៈគូស្វាមីភរិយាចំនួន៥៥គូទៀតទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធចំនួន ១០លានរៀល។ គូស្វាមីភរិយាជាច្រើន ក៏បានសម្តែងក្តីរំភើបរីករាយ ដែលបានឈ្នះទឹកប្រាក់ពិតៗ និងអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតឲ្យមានកម្មវិធី ផ្តល់សំណាងដល់អតិថិជន។ កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ឱកាសចាប់ឆ្នោតផ្សងសំណាង ជាទឹកប្រាក់សរុបរហូតដល់ ទៅ១លានអាមេរិក បែងចែកជារង្វាន់២០លានរៀល និងរង្វាន់១០លានរៀល សម្រាប់ឆ្នាំ២០២២ ដល់គូស្វាមីភរិយា ដែលបានជាវស្រាបៀរកម្ពុជា យកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ ចាប់ពី២៥កេសឡើងទៅ។ ការចាប់ឆ្នោតធ្វើឡើងសរុបចំនួន ៣ លើកផ្តល់សំណាងដល់គូស្វាមីភរិយា សរុបចំនួន៣០០គូ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ ហើយបានរកឃើញអ្នកឈ្នះ១០០ គូ លើកទី២នឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៥ខែមិថុនា ចំណែកលើកទី៣នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៣ ខែកក្កដាក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។ បន្ទាប់ពីចាប់ឆ្នោតរួច ក្រុមហ៊ុននឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ព័ត៌មានជាមុនសិន ហើយធ្វើការប្រគល់រង្វាន់ សម្រាប់តែគូស្វាមីភរិយា ដែលមានឯកសារគ្រប់គ្រាន់ និងបានអនុវត្តតាមលក្ខន្តិកៈ របស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងជំនួសចំនួនសន្លឹកឆ្នោត ខុសលក្ខន្តិកៈ ដោយបូកបន្ថែមចំនួន ដែលខុសនេះ ពីលើចំនួនសន្លឹកឆ្នោតចំនួន១០០គូ នៅក្នុងការចាប់រង្វាន់លើកទី២។ គួរបញ្ជាក់ថា កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ជូនសម្រាប់តែគូស្វាមីភរិយា ដែលបានជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមរយៈទំព័រហ្វ៊េសបុកស្រាបៀរកម្ពុជា https://www.facebook.com/cambodiabeer ។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ...