ភ្នំពេញ ៖ គណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើគ្រប់អភិបាល រាជធានី-ខេត្ត និងជាប្រធាន អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ បន្តពិភាក្សាជាមួយដៃគួរអភិវឌ្ឍន៍ ដើម្បីកែប្រែសួនច្បារមាត់ទន្លេ ឲ្យក្លាយទៅជាតំបន់ ទេសចរណ៍ ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅក្នុងក្រុងកំពង់ចាម។ តាមគម្រោងប្លង់ ដែលគ្រោងអភិវឌ្ឍសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនោះមានដូចជា ៖...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាពិភាក្សា ស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។ វេទិកាពិភាក្សា ប្រព្រឹត្តឡើង ក្នុងគោលបំណងជជែកដេញដោលជាសាធារណៈ ជាមួយបណ្ដាញសារព័ត៌មាន និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្លងមក។ កិច្ចសន្ទនានេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយថ្មី ដោយសារជំងឺកូវីដ១៩ថ្មីទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការណែនាំ ព្រមទាំងប្រើអំពើហិង្សា តាមរយៈការដោះខ្សែក្រវ៉ាត់វាយ ទៅលើប៉ូលីសចរាចរណ៍ កំពុងអនុវត្តច្បាប់ ។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នាថ្ងៃ២៨ មិថុនា ។ ករណីនេះ កើតឡើងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល ។...
ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានអនុម័តបទប្បញ្ញត្តិមួយ ក្នុងគោលបំណងធានាថា សមត្ថភាពផ្ទុកឧស្ម័ន នៅក្នុងសហភាពអឺរ៉ុប ត្រូវបានបំពេញមុនរដូវរដូវរងា ហើយអាចចែករំលែក រវាងរដ្ឋជាសមាជិក។ បទប្បញ្ញត្តិបានផ្តល់ឱ្យថា ការផ្ទុកឧស្ម័នក្រោមដី នៅលើទឹកដីរបស់រដ្ឋជាសមាជិក ត្រូវតែបំពេញយ៉ាងហោចណាស់ ៨០ភាគរយ នៃសមត្ថភាពរបស់ពួកគេ មុនរដូវរងាឆ្នាំ២០២២/២០២៣ និងដល់ ៩០ភាគរយមុនរដូវរងាបន្ទាប់។ សរុបមក សហភាពអឺរ៉ុប នឹងព្យាយាមរួមគ្នា ដើម្បីបំពេញ...
ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការ លើការដឹកជញ្ជូនភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត តាមតំបន់ប្រជុំកោះនានា នៅខេត្តព្រះសីហនុ ជាពិសេសក្នុងការដើរឲ្យទាន់ នូវសម័យការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត សម្រាប់ផ្តល់ជូននូវសុវត្ថិភាព ប្រណីតភាព ដល់អ្នកដំណើរ ។ លោកឧកញ៉ា...
ប៉េកាំង ៖ ការប្រមូលផ្តុំការទូត លោកខាងលិចសំខាន់ៗ ជាបន្តបន្ទាប់បាន ចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំ របស់មេដឹកនាំក្រុមទាំង៧ (G7) នៅរមណីយដ្ឋានភ្នំ Schloss Elmau របស់អាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកតវ៉ារាប់ពាន់នាក់ បានដើរដង្ហែ ក្នុងទីក្រុងមុយនិច។ មេដឹកនាំដែលកំពុងចូលរួម ក្នុងកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃ និងអ្នកដែលនឹងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំកំពូល NATO...
រុស្ស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) ត្រូវបានដកស្រង់សម្តី ដែលបានថ្លែងកាលពីថ្ងៃចន្ទថា ការឈ្លានពានណាមួយ នៅលើឧបទ្វីបគ្រីមៀ ដោយរដ្ឋសមាជិក អង្គការ NATO អាចស្មើនឹងការប្រកាស សង្គ្រាមលើប្រទេសរុស្ស៊ី...
យប់ថ្ងៃទី២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍជាសកល តាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។ ខណៈពេលទើបចាប់ផ្តើមកិច្ចប្រជុំ លោក Xi Jinping បាននិយាយដល់រឿងរ៉ាវរបស់លោក ដែលបានធ្វើជាកសិករ នៅភូមិតូចមួយ នៃតំបន់ខ្ពង់រាបដីលឿង កាលពីចុងទសវត្សរ៍ឆ្នាំ៦០នៃសតវត្សរ៍មុន ហើយបាននិយាយ...