ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន ៥ថ្ងៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាល ពីព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២២ បានបើកសវនារ ជំនុំជម្រះ យុវជនជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រីអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ពុករលួយ តាមរូបភាព យកតួនាទីរបស់ខ្លួន ទៅជម្រិតទារប្រាក់ ពី អ្នកដែលដាក់ពាក្យបណ្តឹង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ភោជនីយដ្ឋាន «វ័នម៉រ» ដែលបានបង្កើតដោយស្ថាបនិកខ្មែរ ក្នុងឆ្នាំ២០០៨ ដែលលោកទាំងពីរ ស្រឡាញ់វិស័យម្ហូបអាហារ និងចង់បង្កើតឱកាសការងារ ឲ្យកូនខ្មែរ ពេលនេះ កំពុងពង្រីកខ្លួន នៅទីតាំងថ្មីល្អបំផុត ចំកណ្តាលរាជធានីភ្នំពេញ។ ភោជនីយដ្ឋាន «វ័នម៉រ» មានបើកបម្រើ ជូនម្ហូបអាហារខ្មែរសម្បូរបែប ជាមួយនឹងសេវាកម្មស្តង់ដារ...
វ៉ាស៊ីនតោន ៖ របាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារបានឱ្យដឹងថា ការបាញ់ប្រហារនៅសាលារៀនក្នុងឆ្នាំសិក្សា ២០២០-២០២១ បានកើនឡើងដល់ចំនួន ខ្ពស់បំផុតក្នុងរយៈពេល ២០ឆ្នាំ ។ យោងតាមរបាយការណ៍ចំនួន ៣១ ទំព័រដែលបានចេញផ្សាយ ដោយមជ្ឈមណ្ឌលជាតិអប់រំ បានឱ្យដឹងថា ការបាញ់ប្រហារនៅសាលារៀនសរុបចំនួន ៩៣ ជាមួយនឹងការស្លាប់ និង របួសបានកើតឡើងនៅសាលាបឋមសិក្សា និងមធ្យមសិក្សារដ្ឋ...
បូហ្គូតា ៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥១នាក់បានស្លាប់ និង ២៤នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងអគ្គិភ័យមួយនៅឯពន្ធនាគារនៅភាគនិរតីនៃទីក្រុង Tulua នៃប្រទេសកូឡុំប៊ី បន្ទាប់ពីអ្នកទោស បានបង្កចលាចល និងដុតពូក។ យោងតាមលោក Tito Castellanos នាយកវិទ្យាស្ថាន Penitentiary and Prison Institute...
ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានណែនាំដល់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាចិត្ត ដកកម្ពុជា ចេញពីបញ្ជីពណ៌ប្រផេះ ខណៈសម្ដេចថា បើសិនមិនដកចេញទេ បានន័យថា ធនាគារជាតិនៃកម្ពុជា...
ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញ នូវប្រម៉ូសិនសម្រាប់ចុងសប្តាហ៍ នូវប្រាក់ត្រលប់មកវិញរហូតដល់ ៥ដុល្លារ សម្រាប់រាល់ការចំណាយចាប់ពី ២៥ដុល្លារឡើងទៅ ពីកិច្ចសហប្រតិបត្តិការរបស់ ក្រុមហ៊ុនជាមួយនឹងផ្សាម៉ាក្រូ (Makro)។ ការផ្តល់ជូនពិសេសនេះ គឺជាការចាប់ផ្តើមនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារម៉ាក្រូ ដែលក្រុមហ៊ុនទាំងពីរនេះមានប្រភព ពីក្រុមហ៊ុនមេតែមួយ ពោលគឺជាផ្នែកមួយនៃក្រុមហ៊ុន...
ភ្នំពេញ ៖ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចកំណត់ យកថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ៕
តោះ! ទៅបង្អួតសម្រស់ទីក្រុង របស់អ្នកក្នុងពេលរាត្រី ជាមួយទូរស័ព្ទដៃ Samsung តិចមើល..! ភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២៖ ស្រឡាញ់ការថតរូបមែនទេ..? ហេតុអ្វីមិនសាកបញ្ចេញនូវស្នាដៃ និងភាពច្នៃប្រឌិតរបស់ខ្លួនសាកមើល? គ្រាន់តែថតរូបឬវីដេអូ សោះក៏អាចមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុងដែរ!! កាន់តែរំភើបរីករាយ ជាមួយកម្មវិធីកម្សាន្តសប្បាយៗ ពីទូរស័ព្ទដៃ Samsung ដែលលោកអ្នកគ្រាន់តែធ្វើការថតរូប...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារបានជំរុញ ឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍ចិន-អាមេរិកទាំង៣ ការទំនាក់ទំនងរួមគ្នា និងបញ្ឈប់រាល់ទម្រង់ នៃការផ្លាស់ប្តូរផ្លូវការជាមួយតៃវ៉ាន់។ អ្នកនាំពាក្យចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងសំណួរ ស្តីពីអ្វីដែលគេហៅថា គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក-តៃវ៉ាន់ ស្តីពីពាណិជ្ជកម្មសតវត្សទី ២១ ។...