បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្រោយកិច្ច G7 ត្រូវបានបញ្ចប់គេបានមើលឃើញថា លោកមិនបាននៅចូលរួមក្នុងការ ធ្វើសេចក្តីថ្លែងការណ៍រួមឡើយ កាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយបានធ្វើដំណើរចាកចេញ មុនគេទៀតផងតាមរយៈយន្តហោះផ្ទាល់ខ្លួន។ ការិយាល័យរបស់ លោកប្រធានាធិបតី បានបញ្ជាក់បែបនេះថា៖ លោក Biden តាមផែនការគួរតែធ្វើដំណើរ តាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Munich ដើម្បីឡើងជិះយន្តហោះអាមេរិក Air...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ (គ.ស.ហ) នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធ នឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសរុស្សីលោកSergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការ លើកឡើងចំពោះការផ្គត់ផ្គង់អាវុធ យ៉ាងច្រើនពីសំណាក់ លោកខាងលិចទៅឲ្យអ៊ុយក្រែននោះ គឺមានតែត្រឹមធ្វើឲ្យរុស្សីនឹងបង្កើនកម្លាំង បង្កើនបេសកកម្មយោធោនៅទីនោះប៉ុណ្ណោះ។ ថ្លែងទៅកាន់សន្និសិតកាសែត លោករដ្ឋមន្ត្រីរូបនេះក៏បានអះអាង ដែរអំពីតំណែងរបស់លោកខាងលិច នៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន នៅពេលនេះគឺបានត្រឹមជាអ្នកប្រឆាំង ទៅនឹងដំណើរការសន្តិភាព និងផ្តល់គ្រោះថ្នាក់ទៅវិញនោះទេ។ លោកបានថ្លែងបែបនេះថា៖ អាវុធកាន់តែច្រើនចាក់ចូលទៅ អ៊ុយក្រែននោះនឹងធ្វើឲ្យជម្លោះ អូសបន្លាយកាន់តែយូរ។ ភាពឈឺចាប់នៃរបបណាស៊ី...
បរទេស៖ អ្នកនាំពាក្យរបស់ រដ្ឋមន្ត្រីការបរទេសចិនលោក Zhao Lijian កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការរិះគន់ចំៗទៅលើកិច្ចប្រជុំថ្នាក់កំពូលរបស់ G7 និងមេដឹកនាំណាតូថា បានដើរតួតិចតួចបំផុតពាក់ព័ន្ធ ទៅកិច្ចការងារសង្គមពីព្រោះថា ពួកគេមានចំណែកតិចតួចប៉ុណ្ណោះធៀបទៅនឹង ចំនួនពលរដ្ឋពិភពលោក។ ដោយការប្រៀបធៀបគ្នា រវាងបណ្តាប្រទេសនៅក្នុងសមាជិករបស់ G7 ជាមួយនឹងចំនួននៃប្រជាជាតិ ដែលស្ថិតនៅក្នុងក្រុមសមាជិករបស់ BRICS នោះគឺមានចំនួនខុសគ្នាឆ្ងាយណាស់ពី ៧៧៧លាននាក់ ទៅដល់៣២០០លាននាក់។...
បរទេស៖ អ្នកនាំពាក្យខុទ្ទកាល័យរដ្ឋមន្ត្រី លោក Bandula Gunawardane បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសស្រីលង្កាបានផ្អាក ការលក់ប្រេងសាំងដល់ប្រជាជន រយៈពេលពីរសប្តាហ៍ ចំពេលមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា លោក Gunawardane បានប្រាប់អ្នកយកព័ត៌មានថា “គណៈរដ្ឋមន្ត្រីបានសម្រេចចិត្ត ចេញប្រេងឥន្ធនៈសម្រាប់ តែសេវាកម្មសំខាន់ៗតែប៉ុណ្ណោះ...
បរទេស៖ យោធារុស្ស៊ីបានបញ្ជាក់ពី ការវាយប្រហារតាមអាកាសលើទីក្រុង Kremenchug របស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ប៉ុន្តែបានអះអាងថា ខ្លួនបានកំណត់គោលដៅ ស្តុកអាវុធរបស់លោកខាងលិចនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា របាយការណ៍កាលពីថ្ងៃអង្គារ បាននិយាយថា ការបំផ្ទុះនេះបានបណ្តាលឱ្យ ខូចខាតដល់ផ្សារទំនើបដែល មិនមានដំណើរការនៅក្បែរនោះ។ ទីក្រុងគៀវបានអះអាងថា រុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលលក់ទំនិញ ដោយសម្លាប់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...