Update: លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បញ្ជាក់ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅក្រុងកាប៊ុលបានសម្លាប់ប្រមុខក្រុមអាល់កៃដា លោក Ayman al-Zawahiri ដែលជាភេរវករដែលគេតាមចាប់បំផុតមួយរបស់ពិភពលោក និងជាមេខ្លោងនៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
Breaking: បៃឌិន ប្រកាសថា អាមេរិក សម្លាបើមេដឹកនាំអាល់កៃដា al-Zawahiri, នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP នៅមុននេះបន្តិច។
ខេត្តបាត់ដំបង ៖ ដើម្បីបំផុសចលនា ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមថែរក្សាពូជត្រី ឱ្យមាននៅក្នុងទឹក បង្កើនផលត្រី ក្នុងធម្មជាតិផង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មីជាតិ បានសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាល ស្រុកគាស់ក្រឡ រៀបចំពិធីអបអរសាទរ ទិវាមច្ឆជាតិ ឆ្នាំ២០២២...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។