ប៉េកាំង៖ លោក Tang Bo មន្ត្រីរដ្ឋបាលសុវត្ថិភាព នុយក្លេអ៊ែរជាតិបានឲ្យដឹងថា ប្រទេសចិន មានចំនួនអង្គភាព ថាមពលនុយក្លេអ៊ែរធំជាងគេទីពីរ ដែលកំពុងដំណើរការ ឬកំពុងសាងសង់នៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងក្នុងពិធីបើកសន្និសីទ អន្តរជាតិស្តីពីវិស្វកម្មនុយក្លេអ៊ែរ (ICONE) លើកទី២៩ លោក Tang បានលើកឡើងថា គិតត្រឹមខែមិថុនាឆ្នាំនេះ ប្រទេសចិនមានអង្គភាព...
បរទេស៖ ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា បានធ្វើការប្រកាសបង្ហាញទិន្នន័យថា ស្តីអំពីតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត នៅក្នុងទីផ្សារក្នុងប្រទេស កាលពីថ្ងៃអង្គារម្សិលមិញ ដោយក្នុងនោះគេអាចមើលឃើញថា តម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូត មានកំណើនប្រមាណជា ៣ភាគរយ ធៀបទៅនឹងតម្លៃកាលពីសប្តាហ៍មុន។ ក្នុងនោះផងដែរធនាគារកណ្តាល ក៏បានធ្វើការផ្លាស់ប្តូរអត្រាប្តូរប្រាក់ពី ១៨៥០ខ្យាត់ទៅ២១០០ខ្យាត់ ក្នុងមួយដុល្លារអាមេរិក ពី១៨៨៤,៣ខ្យាត់ទៅ២១៤៨ខ្យាត់ ក្នុងមួយអឺរ៉ូនិងពី២៧៣,៨១ខ្យាត់ ទៅ៣១១,១៣ខ្យាត់ក្នុងមួយយ័ន។ នៅក្នុងរដ្ឋធានី Nay Pyi...
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ លោក ហ៊ុន ម៉ាណែត បានជួបមន្រ្តីជាន់ខ្ពស់វៀតណាម ជាច្រើនរូបដើម្បីពិភាក្សាអំពី ទំនាក់ទំនងរវាងប្រទេសទាំង២បន្ថែម ជាក់ស្តែងនៅថ្ងៃ៩ សីហា លោក ហ៊ុន ម៉ាណែត ជាអនាគតបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជា បានបន្តមកជួប លោក ង្វៀន ស៊ុន ហ្វុក...
ការ៉ាកាស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ពលរដ្ឋវេណេស៊ុយអេឡារាប់ពាន់នាក់ កាលពីថ្ងៃអង្គារម្សិលមិញបាននាំគ្នា ប្រមូលផ្តុំនៅកណ្តាលរដ្ឋធានីការ៉ាកាស ដើម្បីធ្វើការតវ៉ាប្រឆាំងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច ដែលកំពុងដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្តព្រមទាំងសកម្មភាពដកហូត និងបង្ខាំងទ្រព្យសម្បតិ្តរបស់ជាតិ ជាច្រើនទៀតផងដែរ។ ក្រុមអ្នកតវ៉ាប្រឆាំងដែលមាន ចំនួនប្រហែលជាជាង ១០០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ និងដោយបានអំពាវនាវឲ្យរដ្ឋាភិបាល ក្នុងការព្យាយាមដាក់សំពាធ ធ្វើយ៉ាងណាត្រឡប់យកទ្រព្យសម្បត្តិ ដែលត្រូវបានបង្កក ទាំងនោះត្រឡប់មកវិញ។ ការបញ្ជាក់ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីដឹកជញ្ជូន...
ប៉េកាំង៖ សង្គមចិនសម្រាប់ការ សិក្សាសិទិ្ធមនុស្ស (CSHRS) បានចេញផ្សាយរបាយការណ៍មួយ ដោយបង្ហាញពីឧក្រិដ្ឋកម្មជាបន្តបន្ទាប់ ដែលប្រព្រឹត្តដោយសហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា និងតំបន់ជុំវិញ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ។ មានចំណងជើងថា សហរដ្ឋអាមេរិក ប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរនៃការ រំលោភសិទ្ធិមនុស្សនៅមជ្ឈិមបូព៌ា និងលើសពីនេះទៀត របាយការណ៍ CSHRS បានផ្តោតលើការរំលោភសិទ្ធិមនុស្ស ជាប្រព័ន្ធរបស់ទីក្រុងវ៉ាស៊ីនតោន រួមទាំងការចាប់ផ្តើមសង្រ្គាម ការសម្លាប់រង្គាលជនស៊ីវិល...
ភ្នំពេញ៖ នៅក្នុងឱកាសពិធីសែនក្បាលទឹក ដែលត្រូវនឹងថ្ងៃសុក្រ ទី១២ ខែសីហាខាងមុខនេះ សម្រាប់លោកអ្នក ដែលត្រូវការនំពងទាទឹកឃ្មុំកូនកាត់ និងនំពាជាច្រើរសជាតិ (ដូចជានំពាកណ្ដាលពងទា១ នំពាតូចស្នូលទុរ៉េន នំពាតូចស្នូលត្រាវ) អាចធ្វើការកុម្ម៉ង់ជាមុន (Pre-Order) ពីហាងនំប៉័ងបាយ័ន គ្រប់សាខាទាំងអស់ ដែលនៅជិតលោកអ្នក ។ សែនក្បាលទឹក ឬភាសាចិន ហៅថា 中元节 (Zhong...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាទោះបី ជាកន្លងមកអជ្ញាធរ នៃទីក្រុងគៀវ ធ្លាប់បានសន្យាហើយថា នឹងធ្វើការ ចែកចាយផលិតផល ជាគ្រាប់ធញ្ញជាតិរបស់ខ្លួន ទៅកាន់តំបន់មជ្ឈឹមបូព៍ា អាស៊ី និងអាហ្វ្រិក ក្តីប៉ុន្តែមកដល់ពេលនេះ មិនមាននាវាដឹកទំនិញ ណាមួយ របស់អ៊ុយក្រែន នឹងត្រូវ ធ្វើដំណើរឆ្ពោះ ទៅប្រទេសអាហ្វ្រិកឡើយ។...
បរទេស៖ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ថ្លែងនៅក្នុងកម្មវិធីមួយ កាលពីថ្ងៃអង្គារ ម្សិលមិញនេះថា លោកស្រីគ្មានការសោកស្តាយឡើយ ចំពោះដំណើរទស្សនកិច្ច ដ៏មានភាពចម្រូងចម្រាស របស់លោកស្រី ទៅកាន់កោះតៃវ៉ាន់ ហើយពណ៌នាវា ថាគឺជាដំណើរទស្សនកិច្ច ដ៏មានសារៈសំខាន់ ផងដែរ។ លោកស្រី ជាអ្នកនយោបាយមានវ័យ៨២ឆ្នាំរូបនេះ ទោះបីជាយ៉ាងណា បានបញ្ជាក់ដែរថា លោកស្រីបានការគាំទ្រ...
វ៉ាស៊ីនតោន៖ យន្ដហោះចម្បាំង F-16 គឺជាយន្តហោះចម្បាំងដ៏ល្អឥតខ្ចោះ ជាមួយនឹងតម្លៃថោក ដំណើរការល្អ រូបរាងស្រស់ស្អាត អាយុវែង និងងាយស្រួលក្នុងការថែទាំ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Siamtoo។ នៅពេលនិយាយអំពីអ្នកប្រយុទ្ធ F-16 យើងជឿថាមនុស្សជាច្រើននឹងចាត់ទុកវាថាជា “អ្នកប្រយុទ្ធបុរាណបំផុត” នៅក្នុងដួងចិត្តរបស់ពួកគេ។ ជាង៤០ឆ្នាំ បានកន្លងផុតទៅ ចាប់តាំងពីវាត្រូវបានបញ្ចូល ជាលើកដំបូង នៅក្នុងឆ្នាំ១៩៧៨...