បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាកងកម្លាំង និងអង្គភាពប៉ូលីស ការពារព្រំដែននៃប្រទេសអ៊ីរ៉ង់បានឈាន ទៅដល់ការប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងយោធារបស់ តាលីបង់នៅភាគខាងកើតនៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់លោក Majid Mir-Ahmadi បាននិយាយថាកងកម្លាំងយោធាព្រំដែន របស់អាហ្គានីស្ថានបានបង្កជម្លោះ ថ្មីមួយតាមរយៈការបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ មកលើកងកម្លាំងការពារសន្តិសុខរបស់អ៊ីរ៉ង់ដែលនេះគឺជា មូលហេតុសំខាន់ដែលនាំឲ្យមានការប្រយុទ្ធគ្នា បានកើតឡើង។ ប្រភពដដែលបានបន្តទៀតថា ការប៉ះទង្គិចគ្នាបានអូសបន្លាយអស់រយៈពេលប្រហែលជា មួយម៉ោងមុនពេលដែលកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់អាច ធ្វើឲ្យស្ថានភាពត្រឡប់មករកការគ្រប់គ្រងបានឡើងវិញ។ ដោយឡែកនៅលើបណ្តាញ...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនមេដឹកនាំសហជីពស្រីលង្កា ដែលចោទប្រកាន់ថា បានយកទង់ជាតិផ្លូវការចំនួន២ពីវិមានរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលត្រូវគេទម្លាក់ ហើយប្រើវាជាក្រណាត់គ្រែ និងសារុង។ មនុស្សរាប់ម៉ឺននាក់ ដែលខឹងសម្បារដោយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែនកោះមួយនេះ បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យនៅមាត់សមុទ្ររបស់លោក Rajapaksa...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា អ៊ុយក្រែនបានលើកឡើងថាការបាញ់ផ្លោង “ខ្លាំងបំផុត” ដោយក្រុងម៉ូស្គូមកទល់ពេលនេះ នៃទីក្រុងភាគខាងត្បូង Mykolaiv បានសម្លាប់មហាសេដ្ឋីនាំចេញ គ្រាប់ធញ្ញជាតិកាលពីថ្ងៃអាទិត្យ ខណៈដែលរុស្ស៊ីបានអះអាងថា ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកបានធ្វើឱ្យបុគ្គលិក៦នាក់រងរបួសនៅឯទីស្នាក់ការកណ្តាលនៃ កងនាវាសមុទ្រខ្មៅរបស់ខ្លួននៅក្នុងឧបទ្វីបគ្រីមេ ។ អ្នកកាសែតមកពីទីភ្នាក់ងារព័ត៌មាន AFP បានមើលឃើញពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី យ៉ាងខ្លាំងក្លាទៅលើទីក្រុង Bakhmut ភាគខាងកើត បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យជនស៊ីវិលចាកចេញពីជួរមុខនៃតំបន់ Donetsk ដោយសារតែការវាយលុករបស់វិមានក្រឹមឡាំង ។ អាជ្ញាធររុស្ស៊ីនៅឧបទ្វីប Crimean Black Sea ដែលត្រូវបានរឹបអូសដោយទីក្រុងម៉ូស្គូ ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ បានឲ្យដឹងថាឧបករណ៍បំផ្ទុះតូចមួយពី យន្តហោះគ្មានមនុស្សបើកដែលទំនងជាត្រូវបានបាញ់បង្ហោះ នៅក្បែរនោះ បានវាយប្រហារបញ្ជាការកងទ័ពជើងទឹកនៅក្រុង Sevastopol ។ អភិបាលក្រុងក្នុងតំបន់បានស្តីបន្ទោស “អ្នកជាតិនិយមអ៊ុយក្រែន” សម្រាប់ការវាយប្រហារដែលបានបង្ខំឱ្យលុបចោលពិធីបុណ្យនៅក្នុងទីក្រុង ដែលជាថ្ងៃបុណ្យប្រចាំឆ្នាំរបស់រុស្ស៊ីដែល ប្រារព្ធពិធីកងទ័ពជើងទឹក ។ ប៉ុន្តែកងទ័ពជើងទឹកអ៊ុយក្រែន បានចោទរុស្ស៊ីថា រៀបចំការវាយប្រហារនេះថា ជាលេសដើម្បីលុបចោលពិធីបុណ្យតែប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា