ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨នាក់ទៀត ខណៈជាសះស្បើយចំនួន១៧នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៦៧៣នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៤៧១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលជាតំណាងឱ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា បន្ទាប់ពីពួកគេ បានបំពានកិច្ចសន្យា និងបានធ្វើសកម្មភាពប្រឆាំងអ្នករាជការសាធារណៈ ដោយមិនស្ដាប់តាមការណែនាំ របស់អាជ្ញាធរ មានសមត្ថកិច្ច និងបានធ្វើការបង្ខាំងមនុស្ស មិនឱ្យចាកចេញពីចំការ លោក...
គៀវ៖ នាយកប្រតិបត្តិ ទីភ្នាក់ងារថាមពល បរមាណូ អន្តរជាតិ (IAEA) លោក Rafael Grossi និងសមាជិកមួយចំនួន នៃគណៈប្រតិភូរបស់លោក បានចាកចេញពីរោងចក្រ ថាមពល នុយក្លេអ៊ែរ Zaporizhzhia (NPP) នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមប្រតិបត្តិករថាមពលនុយក្លេអ៊ែរ គ្រប់គ្រងដោយរដ្ឋ របស់ប្រទេសនេះ...
វ៉ាស៊ីនតោន៖ តម្លៃប្រេង បានធ្លាក់ចុះ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលដែលប្រាក់ដុល្លារអាមេរិក ឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ West Texas Intermediate សម្រាប់ការចែកចាយខែតុលាបានធ្លាក់ចុះ ២,៩៤ដុល្លារអាមេរិកឬ ៣,៣ភាគរយដើម្បីទូទាត់នៅ ៨៦,៦១ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ កំពុងរៀបចំចម្លើយ “ដោយប្រុងប្រយ័ត្ន និងឆាប់រហ័ស” ចំពោះការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ខ្លួន លើសេចក្តីព្រាងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដ៏មានសក្តានុពល របស់សហភាពអឺរ៉ុប នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេស អ៊ីរ៉ង់។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា កងទ័ពកម្ពុជានិងកងទ័ពរំដោះប្រជាជនចិន នឹងពិភាក្សាគ្នា រៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិត ទ្រង់ទ្រាយធំ ជាងមុន បន្ទាប់ពីភាគីទាំងពីរ បានអាក់ខានមួយរយៈដោយសារតែបញ្ហាកូវីដ១៩។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទ នៃការរៀបចំសមយុទ្ធនេះ សម្តេចមិនបានបញ្ជាក់ឲ្យច្បាស់នៅឡើយនោះទេ ។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ។ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមពិធីប្រគល់...
ភ្នំពេញ ៖ ក្រោយបានក្លាយជាអភិបាលស្រុកបន្ទាយស្រីជាង៣ឆ្នាំមក នៅដើមខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃឹម ហ្វីណង់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើង តំណែងជាអភិបាលរងខេត្តសៀមរាប ។ តាមរយៈអនុក្រឹត្យតែងតែមន្រ្តីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ៣០ សីហា លោក ឃឹម ហ្វីណង់ រួមទាំងមន្រ្តី៣រូបផ្សេងទៀត ដូចជា លោក សុខ...
ភ្នំពេញ៖ ក្រុមនិស្សិតសាកលវិទ្យាល័យន័រតុនជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា បានដណ្តើមពានរង្វាន់មេដាយជាច្រើនគ្រឿងនៅក្នុងព្រឹត្តិការណ៏កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មលើប្រធានបទ «លំនៅឋានឆ្នាំ២០៣០» ដែលព្រឹត្តិការណ៏នេះរៀបចំឡើងដោយក្រុមហ៊ុនអ៊ីឆែគ្រុប។ និស្សិតដែលចូលរួមក្នុងការប្រកួត រួមមានសាកលវិទ្យាល័យនៅក្នុង និងនៅក្រៅប្រទេសផងដែរ។ នៅក្នុងវគ្គចម្រុះចុងក្រោយមាន ៦ក្រុម មកពី ៣សាកលវិទ្យាល័យតែប៉ុណ្ណោះ គីសាកលវិទ្យាល័យន័រតុនចំនួន១ក្រុម សាកលវិទ្យាល័យលីមកុកវីង ចំនួន៤ក្រុម, និងសាកលវិទ្យាល័យ Tainjin នៃប្រទេសចិន ចំនួន១ក្រុម។ នៅថ្ងៃចុងក្រោយនៃការដាក់ប្រកួត ជាលទ្ធផលនិស្សិតពីសាកលវិទ្យាល័យ...
បរទេស៖អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការថ្លែងអំណរគុណយ៉ាងក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្សីដែល បានធ្វើឲ្យដំណើរបំពេញការងារត្រួតពិនិត្យរបស់ក្រុមការងារ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានបញ្ចប់ទៅដោយរលូននិងគ្មានគ្រោះថ្នាក់។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បែបនេះថា៖ពួកយើងពិតជារីករាយខ្លាំង ណាស់ជាមួយនឹងរដ្ឋាភិបាលរុស្សីយ៉ាងខ្លាំងនូវអ្វីដែលពួក គេបានខិតខំក្នុងការថែរក្សា ក្រុមការងាររបស់យើង ក្នុងអំឡុងពេលនៃការបំពេញការងារ នៅរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន Zaporozhye ។ គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូ គឺជាអ្នកដែលបានធ្វើការអំពាវនាវសុំឲ្យមានដំណើរ ទស្សនកិច្ចរបស់ក្រុមការងារ IAEA មកកាន់រោងចក្រមួយនេះគឺជា រោងចក្រនុយក្លេអ៊ែរដែលធំបំផុតនៅអឺរ៉ុប៕...
បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយប្រសិនបើ បារាំងមិនអាចថែររក្សាទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូបានទេនោះហើយរុស្សីក៏មិនគួរទុកតែតួគីម្នាក់គត់ជាអ្នកដែលត្រូវចរចាជាមួយនោះដែរ។ ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ម្សិលមិញនេះ ផងដែរលោក Macron ក៏បានបញ្ជាក់ដែរថាបារាំង នៅតែមានជំហក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែនហើយក៏បាន អះអាងទៅកាន់ពលរដ្ឋបារាំង ដែរថាសង្គ្រាមនៅអ៊ុយក្រែននឹងអូសបន្លាយយូរថែមទៀត។ លោកបានបញ្ជាក់បែបនេះថា៖ បារាំងនឹងនៅតែបន្តពិភាក្សាជាមួយនឹងរុស្សី និងការសម្របសម្រួលក្នុងនាមជាសម្ព័ន្ធមិត្ត។ ពគយើងនឹងមិនធ្វើអ្វីឲ្យមានភាពខុសឆ្គង ឡើយឬនឹងធ្វើឲ្យខ្លួនឯង ទន់ខ្សោយនោះដែរ។ ចំពោះជំហរបស់បារាំងវិញគឺមិនពាក់ព័ន្ធ និងចូលរួមជាមួយនឹងសង្គ្រាមនៅទីនេះ...