បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ី បានដកខ្លួនចេញពីទីប្រជុំជនសំខាន់ៗនៅភាគខាងកើត ខណៈដែលការវាយប្រហារតបតរបស់អ៊ុយក្រែនយ៉ាងឆាប់រហ័សធ្វើឱ្យមានការកើនឡើងបន្ថែមទៀត ។ មន្ត្រីអ៊ុយក្រែនបានលើកឡើងថា កាលពីថ្ងៃសៅរ៍កងទ័ពបានចូលទៅក្នុងក្រុង Kupiansk ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ភាគខាងកើតដ៏សំខាន់សម្រាប់កងកម្លាំងរុស្ស៊ី ។ បន្ទាប់មក ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពរបស់ខ្លួនបានដកថយពីតំបន់ Izyum ក្បែរនោះ ដើម្បីអនុញ្ញាតឱ្យពួកគេ...
នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន» បានកំដរជនជាតិចិន នៅទូទាំងពិភពលោកឆ្លងបុណ្យជួបជុំសាមគ្គីដែលប្រកបដោយភាពកកក្តៅ ល្អបវរនិងរ៉ូមែនទិក។ ក្រៅពីការផ្សាយផ្ទាល់ចំពោះក្នុងនិងក្រៅប្រទេស រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែឆ្នាំនេះក៏បានផ្សាយតាមអេក្រង់8K ចំនួនជាង270 ផ្ទាំងដែលតំឡើងនៅកន្លែងនិមិត្តរូបរបស់ទីក្រុងចំនួន70 ទីក្រុងទូទាំងប្រទេសចិនដោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអេក្រង់UHDសាធារណៈ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។...