ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ល្បែងស៊ីសងខុសច្បាប់ ជាមេរោគមហារីក នៃសង្គមរបស់កម្ពុជា បើមិនដោះស្រាយ នឹងធ្វើឲ្យបញ្ហាសង្គមកាន់តែស្មុគស្មាញបំផុត ដូច្នេះសមត្ថកិច្ចត្រូវបន្ដបង្ក្រាបឲ្យទាន់ពេលវេលា។ ការលើកឡើងរបស់ សម្ដេច ស ខេង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤នាក់ទៀត ខណៈជាសះស្បើយ ចំនួន៩នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៧៧១នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៦៥៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែមកនេះ(មករា-កញ្ញា) នៅរាជធានីភ្នំពេញ មានអគ្គិភ័យកើតឡើង ចំនួន៨៣លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួស២៤នាក់។ នេះជាការឲ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរងតំណាងអង្គភាព នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។ ក្នុងឱកាសជាតំណាងទទួលអំណោយ ជូននគរបាលពន្លត់អគ្គិភ័យ ចំនួន១៤៥នាក់ នាពិធីភ្ជុំបិណ្ឌ ពីលោក ឃួង ស្រេង...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើការលើកឡើងថាទាំងរដ្ឋាភិបាលទីក្រុងមូស្គូនិងរដ្ឋាភិបាលទីក្រុងប៉េកាំងគឺមិនដែលមានបំណង ក្នុងការស្វែងរកឱកាសដើម្បីក្លាយខ្លួនទៅជាអ្នកដឹកនាំពិភពលោកដូចទៅនឹង បណ្តាប្រទេសមួយចំនួននោះឡើយ។ លោកបន្តថា៖ក្នុងការអនុវត្តដែលធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនោះប៉ុន្តែរុស្សី និងចិនមិនមែនធ្វើបែបនេះក្នុងការទៅគ្រប់គ្រងពិភពលោកឡើយ។ ពួកយើងបានដឹងហើយស្គាល់ហើយថាកន្លងមកមានប្រទេសមួយចំនួនពិតជាបានព្យាយាមដើម្បីធ្វើខ្លួន ទៅជាអ្នកដឹកនាំពិភពលោកមែនប៉ុន្តែមិនមែនរុស្សីនិងចិនឡើយ។ ក្នុងនោះទាំងចិននិងរុស្សីក៏បានចែករំលែកនូវទស្សនៈដូចគ្នាផងដែរទៅលើសកម្មភាពបង្កហេតុ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ហើយទាំងចិននិងរុស្សី បានពិចារណាថារដ្ឋាភិបាលវ៉ាស៊ិនតោនគឺជាភាគីដែលចូលចិត្តបង្កបញ្ហាបង្កអស្ថេរភាពនិងគឺជារឿង ដែលមិនអាចទទួលយកបានឡើយ។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមបន្ទាប់ពីជំនួបរវាងមេដឹកនាំចិនលោក Xi Jinping និងមេដឹកនាំរុស្សីលោក Vladimir...
ប៉េកាំង៖ ទីក្រុង Shenyang នៃខេត្ត Liaoning ភាគឦសាននៃប្រទេសចិន បានបន្លឺឡើងជាមួយនឹងសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស និងស៊ីផ្លេរថយន្តកាលពីថ្ងៃអាទិត្យ ដែលជាខួបលើកទី៩១ នៃឧប្បត្តិហេតុថ្ងៃទី១៨ ខែកញ្ញា ដែលបង្ហាញពីការចាប់ផ្តើម នៃការឈ្លានពានរបស់ជប៉ុន លើប្រទេសចិន ។ នៅពេលដែលសំឡេងស៊ីរ៉ែន បានបន្លឺឡើងនៅក្នុងទីក្រុង អ្នកថ្មើរជើងបានឈរ នៅក្នុងការគោរពដោយស្ងៀមស្ងាត់ ហើយរថយន្តបានបន្លឺសំឡេង។ ចាប់តាំងពីឆ្នាំ១៩៩៥ មក...
បរទេស៖សាធារណៈឆេកត្រូវបាន rt.com ចេញផ្សាយថាកំពុងបានបំផ្លាញ ចំណងទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង សកម្មភាពបំពានគោលនយោបាយចិនតែមួយរបស់ចិន តាមរយៈការបញ្ជុនមន្ត្រីផ្លូវការ ទៅបំពេញទស្សនកិច្ចនៅលើទឹកដីនៃកោះតៃវ៉ាន់។ ជាការឆ្លើយតបរដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចលើកនេះ និងបានបញ្ជាក់សាជាថ្មីថាកោះតៃវ៉ាន់គឺជាផ្នែកមួយ នៃទឹកដីរបស់ខ្លួនព្រមទាំងបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈស្ថានទូតផងដែរ។ គួរឲ្យដឹងដែរថាតាមផែនការក្រុមអ្នកជំនួញដែលដឹកនាំដោយមន្ត្រីសភាម្នាក់របស់ឆេក នឹងត្រូវបំពេញទស្សនកិច្ចលើកោះតៃវ៉ាន់ប៉ុន្តែរដ្ឋាភិបាលប៉េកាំង បានហៅការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុង Prague គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាពរបស់ចិន និងអាចបង្កទៅជាបញ្ហាគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ។ កាលពីប៉ុន្មានថ្ងៃមុនសមាជិសភាលោក Jiri...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពីករណី បង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើស ល្បែងស៊ីសងខុសច្បាប់។ កិច្ចប្រជុំនេះ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និងស្នងការនគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃ ។ ការដឹកនាំកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោតសរសើរយ៉ាងខ្លាំង ចំពោះនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារយ៉ាងល្អ រហូតទទួលបានការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ក្នុងការចុះជួយអន្តរាគមន៍ បាញ់ពន្លត់បានទាន់ពេលវេលា។ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្ដល់អំណោយ ជូននគរបាលពន្លត់អគ្គិភ័យ ចំនួន១៤៥នាក់ នាពិធីភ្ជុំបិណ្ឌ នៅការិយាល័យនគរបាល បង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ...
បរទេស៖ ប្រធាសភារបស់អាមេរិកលោកស្រី Nancy Pelosi កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការស្តីបន្ទោសចំៗ ទៅលើប្រទេសអាស៊ែបៃហ្សង់ ចំពោះមុខស្ថានភាពប៉ះទង្គិច គ្នាធ្ងន់ធ្ងរតាមព្រំដេនជាមួយនឹង ប្រទេសអាមេនីហើយក៏បានសម្រេចចិត្ត ក្នុងការផ្តល់ជំនួយបែបសន្តិសុខ ដល់រដ្ឋាភិបាល Yerevan ផងដែរបន្ទាប់ពីបានធ្វើដំណើរ មកដល់ប្រទេសអាមេនីកាលពីថ្ងៃអាទិត្យផងនោះ។ លោកស្រី Pelosi បានថ្លែងថាដំណើរទស្សនកិច្ច របស់លោកស្រីគឺជាភាពចាំបាច់មួយ ដើម្បីបង្ហាញអំពីការវាយប្រហារ ដ៏ឃោរឃៅពីសំណាក់ប្រទេសអាស៊ែបៃហ្សង់ មកលើដែនអធិបតេយ្យភាព...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចពិភាក្សា សន្តិសុខយុទ្ធសាស្ត្រចិន-រុស្ស៊ី លើកទី១៧ និងកិច្ចប្រជុំលើកទី៧ នៃការអនុវត្តច្បាប់ចិន-រុស្ស៊ី ។ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ប្រទេសទាំងពីរ នឹងមានយន្តការកិច្ចសហប្រតិបត្តិការសន្តិសុខ...