តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ក្រសួងប្រេងអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះនឹងទិញឧស្ម័នចំនួន ៩លានម៉ែត្រគូប ក្នុងមួយថ្ងៃក្នុងពេលឆាប់ៗនេះ ពីប្រទេសរុស្ស៊ីតាមរយៈ អាស៊ែបៃហ្សង់ ។ ក្រសួង បាន ប្រកាស ពី ផែនការ នេះ ក្នុង របាយការណ៍ មួយ ដែល ផ្តល់...
ម៉ូស្គូ៖ យោងតាមឯកសារផ្លូវការបានឱ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងដោយ រដ្ឋរបស់រុស្ស៊ីមួយបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៩,១ ពាន់លានដុល្លារជាមួយ Gazprombank ក្នុងខែសីហា ដើម្បីផ្តល់មូលនិធិដល់ការសាងសង់ និងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu របស់ប្រទេសតួកគី នេះបើយោងតាមឯកសារផ្លូវការ។ នៅក្នុងការប្រកាសជា សាធារណៈមួយកាលពីថ្ងៃពុធ ក្រុមហ៊ុន Rosatom Corp បានបោះពុម្ពផ្សាយកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅថ្ងៃទី៣ ខែសីហា...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ ដល់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ដែលជាទ័ពស្រួច លះបង់កម្លាំងកាយ-ចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ។ នាឱកាសអញ្ជើញជាអធិបតីភាព នៃការដាំស្ដារព្រៃឈើ ក្លូនរុក្ខជាតិ រៀបចំថ្នាលបណ្ដុះកូនឈើ និងការពិនិត្យការចិញ្ចឹម ពូជសត្វក្របី នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្ត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ទៀត ខណៈ ជាសះស្បើយចំនួន៨នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៧៧៨នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៦៦៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហើបឲ្យដឹងថា នាថ្ងៃអនាគត កម្ពុជានឹងអាចមាននាវា បំពាក់ទៅដោយមីស៊ីលបាញ់បានរយៈចម្ងាយឆ្ងាយ ។ ជាមួយគ្នានេះដែរ ទៅមិនឆ្ងាយពីមូលដ្ឋានកងទ័ពជើងទឹករាម សម្ដេច ទៀ បាញ់ ក៏បានលើកឡើងពីកំពង់ផែរាមថា បន្ទាប់ពីទំនើបកម្ម កងទ័ពជើងទឹកសមុទ្ររាម ធ្វើរួចហើយនោះ នឹងមានកិច្ចការដ៏ស្មុគស្មាញ ជាច្រើនទៀតផ្នែកបច្ចេកទេស។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergei Lavrov បានធ្វើការទូរស័ព្ទ ទៅកាន់ទូរស័ព្ទទៅកាន់ លោករដ្ឋមន្ត្រីការបរទេសបារាំង Catherine Colonna ដើម្បីអាចស្នើសុំឲ្យមាន បទឈប់បាញ់ភ្លាមៗ នៅក្នុងតំបន់ក្បែររោងចក្រនុយក្លេអ៊ែរ Zaporizhzhia ។ លោក Lavrov និង Colonna ក៏បានពិភាក្សាគ្នាអំពី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការប្រកាសជាផ្លូវការ កាលពីថ្ងៃចន្ទម្សិលមិញថា អាមេរិកបានឈានមកដល់ ទីបញ្ចប់ហើយនៃព្រឹត្តិការណ៍ រីករាលដាលនៃវិរុសកូវីដទោះបីជា ចំនួននៃអ្នកស្លាប់ដោយសារកូវីដ នៅតែមានចំនួនកើនឡើងនៅឡើយក្តី។ លោក Biden បានថ្លែងថា ខណៈដែលយើងនៅតែបន្ត មានបញ្ហាខ្លះក្តីប៉ុន្តែលោកជឿជាក់ថា ស្ថានភាពនេះកំពុងតែស្ថិតនៅលើ ដំណើរការល្អប្រសើរឡើង...
ភ្នំពេញ៖ នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសរបស់ខ្លួន បានប្រគល់រថយន្តចំនួន១០៧ គ្រឿង និងសម្ភារៈយោធាមួយចំនួនទៀត ដល់ក្រសួងការពារជាតិកម្ពុជា។ ក្នុងពិធីប្រគល់ និងទទួលនោះដែរ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ក្នុងឱកាសទៅចូលរួមថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ(UN)លើកទី៧៧ នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនាប៉ុន្មានថ្ងៃខាងមុខនេះ គឺសម្តេចមិនអាចឆ្លៀតឱកាសជួបប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក និងកាណាដាបានទេ ។ មូលហេតុសម្តេចប្រកាសមិនអាចជួបបានដោយសារតែពេលវេលានៃដំណើរ នៅទីក្រុងញូយ៉ក មានរយៈពេលខ្លី និងកម្មវិធីច្រើន ។ ក្នុងឱកាសផ្ញើសារជូនជនរួមជាតិនាថ្ងៃ២០ កញ្ញានេះ អំពីដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់ខ្មែរទៅ...
បរទេស៖ ប្រធានអជ្ញាធរជាតិកិច្ចការងារថាមពលអគ្គិសនី CRE លោកស្រី Emmauelle Wargon បានថ្លែងប្រាប់ទៅកាន់ប៉ុស្តិវិទ្យុបារាំងកាលពីថ្ងៃចន្ទម្សិលមិញថា ពលរដ្ឋបារាំង ទាំងឡាយនឹងអាចប្រឈមមុខទៅនឹងការមិន មានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ឡើយ នៅរដូវរងានេះ។ លោកបានបញ្ជាក់ប្រភពព័ត៌មានដដែលនេះថា៖ ដោយមិនមានលក្ខខណ្ឌអ្វីផ្សេងឡើងបារាំង នឹងបិទចោលនូវការចែកចាយហ្កាសទៅកាន់ផ្ទះ ប្រជាជនទាំងអស់លើកលែងតែ ម៉ាស៊ីនផលិតអគ្គិសនីរបស់រដ្ឋហើយពួកយើង នឹងអាចប្រឈមមុខ ទៅនឹងភាពលំបាកក្នុងការសម្រេចចិត្តថា ផ្នែកណាដែលត្រូវកាត់ផ្តល់ចរន្តអគ្គិសនីប្រើប្រាស់ ហើយរយៈពេលនៃ ការអត់ភ្លើងអគ្គិសនីប្រើប្រាស់លើកនេះ នឹងមានរយៈពេលជាច្រើនម៉ោងជាប់គ្នា។...