តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីការត្រៀមខ្លួនជាថ្មី សម្រាប់ការផ្លាស់ប្តូរអ្នកទោសជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kanaani ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) កាលពីថ្ងៃអាទិត្យថា “យើងបានប្រកាសពីការត្រៀមខ្លួន រួចជាស្រេចរបស់យើង ក្នុងការផ្លាស់ប្តូរអ្នកទោស ហើយយើងនៅតែមានការត្រៀមខ្លួននេះ” ។ លោកបានលើកឡើងថា “ការចរចាត្រូវបានធ្វើឡើងតាមវិធីផ្សេងៗគ្នា...
គៀវ៖ អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូលោក James Stavridis បានឲ្យដឹងថា “អសមត្ថភាព” របស់កងទ័ពរុស្ស៊ីបានលើសពីការរំពឹងទុកនៅក្នុងការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន។ លោកបានលើកឡើងថា “អសមត្ថភាពរបស់ជនជាតិរុស្សី ដែលបានកើតឡើងលើសពីអ្វីដែលខ្ញុំរំពឹងទុក។ ពួកគេបានបរាជ័យក្នុងការផ្តល់ភស្តុភារ ផែនការសមរភូមិសមរម្យ និង កងទ័ពដែលមានសមត្ថភាព”។ ការកត់សម្គាល់របស់លោក បានកើតឡើងបន្ទាប់ពីការឈានទៅមុខដោយជោគជ័យជាច្រើនដោយកងកម្លាំងអ៊ុយក្រែន រួមទាំងការវាយលុកលើតំបន់ Kharkiv ដែលបានរុញច្រានកងកម្លាំងរុស្ស៊ីឱ្យដកថយពីទីក្រុងសំខាន់ៗដូចជា ទីក្រុង Izium...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានចេញសេចក្ដីសម្រេច កែសម្រួលភារកិច្ច និងតែងតាំងបំពេញបន្ថែមសមាភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រះស្ដេច ចំនួន៤នាក់បន្ថែមទៀត ដើម្បីបំរើការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មបន្ថែមទៀត។ យោងតាមសេចក្ដីសម្រេច ដែលបានចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង នាពេលថ្មីៗនេះបានលើកឡើងថាៈ -ប្រការ១ ៖ ត្រូវបានសម្រួលភារកិច្ចលោក...